ព័ត៌មានសង្គម សេដ្ឋកិច្ច

ជំនាញដុតកម្ទេចចោលជ្រូក៣០ក្បាលនាំចូលពីថៃ មន្ត្រីអះអាងថាមានជំងឺប៉េស្តអាហ្រ្វិក

បន្ទាយមានជ័យ៖អគ្គនាយកដ្ឋានសុខភាពសត្វបានដុតកម្ទេចចោលសត្វជ្រូកចំនួន៣០ក្បាល ដែលឈ្មួញលួចដឹកឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយអះអាងថាជ្រូកទាំងនេះមានជំងឺប៉េស្តអាហ្រ្វិក។ លោកតាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានឱ្យដឹងថាៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ក្រុមមន្ត្រីជំនាញបានដុតកម្ទេចចោលជ្រូកចំនួន៣០ក្បាល បន្ទាប់ពីចាប់បានពីឈ្មួញលួចនាំចូល ឆ្លងដែនដោយខុសច្បាប់ និងរកឃើញថាមានជំងឺប៉េស្តអាហ្វ្រិក។   ការដុតកម្ទេចចោលនេះ ធ្វើឡើងនៅក្នុង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងស្រូវសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានចូលរួមពីលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ,លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏បានណែនាំដល់មន្ត្រីជំនាញត្រូវទប់ស្កាត់ការ នាំចូលសត្វជ្រូកប៉េស្តអាហ្វ្រិកពីប្រទេសថៃ ចូលមកកម្ពុជា៕វិចិត្រ

ព័ត៌មានសង្គម សន្តិសុខ

ស្រី្តជនជាតិភ្នងម្នាក់បង្ខំឱ្យប្តីខ្មែរសែនចិន,ប្តីមិនព្រមកើតជាជម្លោះបង្កមានរបួសស្នាម

មណ្ឌលគិរី៖ស្ត្រីជាជនជាតិដើមភាគតិចព្នងម្នាក់និងប្តីជាជនជាតិខ្មែរមានជម្លោះក្នុងគ្រួសារកើតឡើងពីខាងប្រពន្ធបង្ខំប្តីឱ្យសែនចិនតែប្តីមិនព្រមឈានដល់បង្កហឹង្សាបណ្តាលឱ្យ ប្រពន្ធរងរបួស នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី កាលពី យប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖បុរសជាប្តីឈ្មោះ ញ៉ាប ញ៉ានភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ប្រពន្ធជាជនរងគ្រោះ ឈ្មោះយានស្រន អាយុ ៣៦ឆ្នាំ ជនជាតិព្នង បច្ចុប្បន្ននៅជាមួយប្តី។ សមត្ថកិច្ចបានបន្តថា៖ដំបូង មកពីប្រពន្ធបង្ខំឱ្យប្តីទៅសែនព្រេននៅថ្ងៃចូលឆ្នាំប្រពីណីជនជាតិចិនតែប្ដីមិនព្រមធ្វើតាម។ការបង្ខំរបស់ប្រពន្ធដូចជាញយៗពេកម្ដងជាពីរដងដដែលៗស្រប ពេលប្តីមានជាតិស្រវឹងផងនោះក៏វ៉ៃប្រពន្ធបែកមុខមាត់រងរបួស។ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍ រដ្ឋបាលដើម្បីអនុវត្តតាមនីតិវិធី៕សហការី

សន្តិសុខ

ភ្លើងឆេះផ្ទះអស់មួយខ្នងមកពីដុតទៀន​ធូបថ្ងៃចូលឆ្នាំចិន

កំពង់ធំ​៖អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះ​មួយ​ខ្នងអស់គ្មនសល់បណ្តាល​មក​មក​ពី​ម្ចាស់​ដុត​ទៀន​ទូ​ប​ហើយ​ មិន​បានពន្លត់​​ត្រឹមត្រូវ​បណ្តាលឱ្យមានមហន្តរាយបែបនេះ។​គ្រោះ​អគ្គិភ័យ​បាន​កើតឡើងនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំកាលពីរសៀល ​ថ្ងៃ​ទី​១២​ខែកុម្ភៈ​ឆ្នាំ​ ២០២១​។ ​ សមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់ផ្ទះ​ឈ្មោះ​ ញ៉​រឿ​ន​ អាយុ​៥៣​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ តូច​ វឹប​ អាយុ​៤៧​ឆ្នាំ​ ។​ផ្ទះ​នេះ​ធ្វើ​អំពី​ឈើ​ ទំហំ​៦​គុណ១១​ម៉ែត្រ​ ដំបូល​ប្រក់​ក្បឿង​ត្រូវភ្លើងឆេះ​បំផ្លាញ​ ទាំងស្រុង​ ។ក្នុងនោះ​មាន​ទ្រព្យសម្បត្តិ​ ​ដូចជា​៖ខ្សែ​ក​​១​ខ្សែ​ទម្ងន់​៦​ជី​,​ ចិញ្ចៀន​១,៥០​ជី​,​ គោ​យន្ត​កន្ត្រៃ​១​គ្រឿង​,​កង់​ចំនួន​១​គ្រឿង​,​ ​ស្រូវ​ចំនួន​៣​តោន​និងសម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។​ ​ហេតុការណ៍​នេះ​ រថយន្ត​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កបាន​ចេញ​អន្តរាគមន៍​ ១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​២​រថយន្ត​ ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​ មិន​ឱ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាងឡើយ​ ៕សៅវ៉ាន់ឌី  

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

តុលាការកោះហៅជនបីនាក់ពាក់ព័ន្ធកាប់រុក្ខរានព្រែយកដីលក់ឱ្យឈ្មួញ

ព្រះវិហារ៖លោកទីសុវិនថាល់ព្រះរាជអាជ្ញាអមតុលាការខេត្តព្រះវិហារបានចេញដីកាកោះជនជាប់ចោទ៣នាក់ពាក់ព័ន្វក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥២ចុះថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ បានឃើញដីកាសម្រេចដាក់រឿងជំនុំជំរះលេខ២០១ចុះថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២១ទៅលើជនជាប់ចោទទាំង៣នាក់ មន្ត្រីបានឱ្យដឹងថា៖ទាំង៣នាក់ដែលតុលាការកោះហៅមានឈ្មោះដឿនជាតិភេទប្រុសអាយុ៣៣ឆ្នាំ,ឈ្មោះហាយទន់ភេទប្រុសអាយុ៦១ឆ្នាំនិងឈ្មោះជឹមគឿនភេទប្រុសអាយុ៤៤ឆ្នាំ។ជនជាប់ចោទទាំង៣នាក់បច្ចុប្បន្នស្នាក់នៅភូមិលំឡេងឃុំរណសិរ្យស្រុកសង្គមថ្មីខេត្តព្រះវិហារ។ មន្ត្រីដដែលបានបន្តថា៖ករណីកាប់គាស់រុក្ខរានដីព្រៃឆ្កាដុតនឹងឈួសឆាយដីព្រៃរបស់រដ្ឋដើម្បីយកមកធ្វើជាកម្មសិទ្ធដែលពួកគេបានប្រព្រឹត្តនៅភូមិរលំស្លែងឃុំរណសិរ្យស្រុកសង្គមថ្មីខេត្តព្រះវិហារកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ។ លោកទីសុវិនថាល់ព្រះរាជអាជ្ញាបានឱ្យដឹងថា៖ជនជាប់ចោទទាំង៣នាក់នេះគឺបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រាលេខ៦២ចំនុច១នៃច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ។ លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានបញ្ជាក់ថា៖ក្នុងចំណោមបក្ខពួកទាំង៣នាក់នោះគឺឈ្មោះហាយទនជាមេខ្លោងបំផុសបំផុលរពឹសដៃខាងដើរកាប់រុករានដីព្រៃធម្មជាតិយកលក់បន្តឱ្យទៅអ្នកមានលុយនៅឯខេត្តកំពង់ធំ៕សៅវ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

រថយន្តដឹកដំឡូងកំពុងបំផ្លាញស្ពានឈើមួយនៅក្នុងស្រុកថាឡាបរីវ៉ាត់

ស្ទឹងត្រែង៖គេសង្កេតឃើញថារថយន្តដឹកដំឡូងមីកំពុងតែបំផ្លាញស្ពានឈើចេញពីឃុំចម្ការលើមកទីរួមស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។សកម្មភាពនោះពុំត្រូវអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធយកភ្នែកមើលទេ។បើសិនជាយើងធ្វើដំណើរឆ្លងកាត់តំបន់នោះឃើញមានស្ពានឈើជាច្រើនកន្លែងកំពុងរងការខូចខាតរួចទើបជួសជុលតាមក្រោយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ចំពោះរថយន្តដឹកដំឡូងមីធន់ធ្ងន់ចេញពីឃុំចម្ការលើមកឃុំថាឡាបរិវ៉ាត់ផង។បើពុំនោះទេរថយន្តដែលឆ្លងកាត់ធុនធ្ងន់ទាំងឈប់ទាំងថ្ងៃនិងបំផ្លាញស្ពានកាន់តែខ្លាំងជាក់ជាពុំខាន៕សុខុម

Featured ព័ត៌មានសង្គម

“ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាកនៃមន្ត្រីរាជការទេតែហាក់ដូចបាត់មនុស្សច្រើន”

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា៖ ថ្ងៃចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន។ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែកុម្ភៈនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ “ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ការងារក៏រង្វើលតាមនោះដែរ ហេតុនេះក៏និយាយពីរឿងប្រវត្តិសាស្ត្រមួយ”។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ បានលើកយករឿងប្រវត្តិសាស្ត្រ មួយមកដំណាលដូចតទៅ៖ គេតែងនិយាយថា មនុស្សអាក្រក់មានពេលខ្លះក៏មានបីសាចតាមថែរក្សាដែរ ពិសេសពេលវាសនាមនុស្សត្រូវទទួលបាបកម្ម ។ ជាឧទាហរណ៍ ជីវិតរបស់ Adolf Hitler ។ នៅថ្ងៃទី១០ មករា ១៩៣៣ ក្រោយការឈ្នះឆ្នោត ហ៊ីត្លែរ ត្រូវបានតែងតាំងជាអធិការបតី នៃប្រទេសអាល្លឺម៉ង់ ហើយវិធានការនយោបាយ របស់ហ៊ីត្លែរដំបូងគេគឺ លុបបំបាត់ក្រុមប្រឆាំងឆ្វេងនិយម។វិធានការនយោបាយនេះ បានធ្វើឱ្យជាងឈើម្នាក់ឈ្មោះ Georg Elser ដែលជាមនុស្សឆ្វេងនិយមម្នាក់ កើតចិត្តប៉ងសម្លាប់ហ៊ីត្លែរ ដោយការបំផ្ទុះគ្រាប់បែក នៅពេលដែលហ៊ីត្លែរចូលរួមខួប នៃការប៉ុនប៉ងទម្លាក់ រដ្ឋាភិបាលអាល្លឺម៉ង់នាថ្ងៃ៨ […]

ព័ត៌មានសង្គម សេដ្ឋកិច្ច

ថ្ងៃទី១៣និងទី១៤ខែកុម្ភៈតំបន់ខ្លះនឹងមានការរអាក់រអួលផ្នែកអគ្គិសនី

ភ្នំពេញ៖អគ្គិសនីកម្ពុជាបានជូនដំណឹងស្តីពីការអនុវត្តការងារជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារនានានៅថ្ងៃទី១៣ខែកុម្ភ: ឆ្នាំ២០២១ដល់ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១ និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីនៃអគ្គិសនីកម្ពុជា។ក្នុងនោះដើម្បីបង្កលក្ខណ:ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ សេចក្តីជូបដំណឹងបានបន្តថា “ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក្តីតែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕វិចិត្រ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

សន្តិសុខ

ជិះម៉ូតូបុកគោកំពុងដើរលើផ្លូវបណ្តាលឱ្យស្លាប់

កំពត៖បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកគោកំពុងដើរឆ្លងផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៤១ស្ថិតក្នុងភូមិល្អាង ឃុំល្អាងស្រុកដងទង់ កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។ មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា៖បុរសដែលស្លាប់ក្នុងហេតុការណ៍នោះឈ្មោះថាន់ ហាំ អាយុ៣២ឆ្នាំនៅភូមិស្រែជ្រៅ ឃុំល្បើកស្រុកឈូក ខេត្តកំពត។ សមត្ថកិច្ចបានបន្តថា៖មុនពេលកើតហេតុ គេឃើញបុរសរូបនោះជិះម៉ូតូម្នាក់ឯង មិនមានពាក់មួកសុវត្ថិភាពទេបានបុកគោមួយក្បាលកំពុងដើរឆ្លងផ្លូវ ពេញទំហឹងបណ្តាលឱ្យដួលខ្លួនស្លាប់តែម្តង៕ឌីណា

សន្តិសុខ

កុងតឺន័របុករថយន្ត១គ្រឿងហើយជ្រុលទៅបុកចូលផ្ទះវេរលុយរបួសធ្ងន់២នាក់

កំពង់ស្ពឺ៖រថយន្ដកុងតឺន័រ ពាក់ផ្លាកកលេខ ភ្នំពេញ 3E-3936 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-5074បានបុកជាមួយរថយន្ដធុនត្រា ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AJ-7909នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីម៉ោង ៤ទៀបភ្លឺចូលថៃ្ងទី១២ ខែកុម្ភ: ឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើកបររថយន្តធុនត្រាឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិបរទេស ស្នាក់នៅរាជធានីភ្នំពេញ។ជនរងគ្រោះជាប់ក្នុងរថយន្ដជា អ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រស់ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិព្វាន ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចជួយអន្ដរាគមន៍សង្រ្គោះបន្ទាន់។ឯអ្នកបើកបរកុងតឺន័រគេចខ្លួនបាត់ក្រោយកើតហេតុ។ សមត្ថកិច្ចដដែលបានបន្តថា៖រថយន្តសណ្ដោងសឺមីរ៉ឺម៉ក បើកបរ ទៅផ្នែកខាងឆ្វេង បុករថយន្ដដែលមកពីមុខរួច រុញចូល ទៅខាងក្នុងផ្ទះវេរប្រាក់ Wingតែម្តង ៕ចំប៉ា

ព័ត៌មានអន្តរជាតិ

ភូមិ​មួយ​នៅ​ឥណ្ឌូណេស៊ីស្រាប់តែ​មានទឹកជំនន់ពណ៌ដូច​ឈាម​អាជ្ញាធរ​កំពុង​រកមុខ​អ្នកបង្ក​ឱ្យកើតរឿង​នេះ

អន្តរជាតិ៖ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ Kelurahan Jenggot ក្នុង​ទីក្រុង Pekalongan នៃ​ខេត្ត Central Java ពិត​ជាការ​រន្ធត់ចិត្ត​ជាខ្លាំង​ខណៈដែល​ភូមិ​ត្រូវបាន​ជន់​លិច​ទឹក ជាមួយ​ពណ៌​ដូច​ឈាម​អីចឹង​​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Kompas បាន​ឱ្យ​ដឹងថា៖ទឹក​ជោរជន់​ពោរពេញ​ទៅដោយ​អ្វីដែល​ពណ៌នា​ថា​ហាក់ដូចជា​ឈាម​នេះ គឺ​តាមពិតទៅ វា​បណ្តាលមកពី​ការ​បោះចោល​ផលិតផល​ថ្នាំ​ជ្រលក់​វាយ​ន​ភណ្ឌ​ឧស្សាហកម្ម​ខុសច្បាប់ នៅក្បែរ​ភូមិ​ប៉ុណ្ណោះ​។​ ប្រភព​មួយ​និយាយថា អ្វីដែល​កាន់តែច្បាស់​ជាងនេះទៀត​នោះ គឺថា​ការ​ជ្រលក់​វាយនភ័ណ្ឌ​សម្រាប់​ផលិត​ស្បៃ គឺ​ភូមិ​នេះ​ជា​អ្នក​ផលិត​ដ៏​ល្បី​។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​មួយ ក៏បាន​និយាយថា “ទឹកជំនន់​ឈាម​”នេះ គឺ​បណ្តាលមកពី​អ្នកស្រុក​ដែល​មិនមាន​ការទទួលខុសត្រូវ បាន​បោះចោល​ផលិតផល​ថ្នាំ​ជ្រលក់​វាយនភ័ណ្ឌ​នៅក្បែរ​ភូមិ​​។​   ប្រភព​បន្តថាគឺ មាន​អ្នកណាម្នាក់ បាន​បោះចោល​កាកសំណល់​ថ្នាំ​ជ្រលក់​ពណ៌​។ ហេតុដូច្នេះ នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ បង្ក​ឱ្យជ្រាបចូល​ទឹក​សាយភាយ​ពេញ​ទូទាំង​ភូមិ​តែម្តង​។​វា​មិនអាច​ទៅរួច​ទេ ដែល​និយាយថា បណ្តាលមកពី​ទឹក​ហូរ​ចូល​រោងចក្រ​នោះ​។​ ទោះយ៉ាងណា​ករណីនេះ អាជ្ញាធរ​នៅ​ពុំទាន់​អាច​រកឃើញ អ្នក​បោះចោល​កាកសំណល់​ថ្នាំ​ជ្រលក់​ពណ៌​នោះ​នៅឡើយ​ទេ​៕CEN