នយោបាយ ព័ត៌មានសង្គម សុខាភិបាល

ព្រឹក​នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាំយក​ម៉ាស់​និង​បរិក្ខារ​ពេទ្យ​ជា​អំណោយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ដឹកនាំ​គណ​:​ប្រតិភូ​កម្ពុជា​ចាក​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​រួម​មាន​ម៉ាស់​ចំនួន​ជាង​២​លាន​និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត​ជូន​រដ្ឋាភិបាលនិង​ប្រជាជន​មី​យ៉ាន់​ម៉ា៕សហការី ​ ​ ​រូបថត​៖ ឯល វឌ្ឍន​: និង​ឡាញ់ វិសាល​

សន្តិសុខ

​អគ្គិភ័យ​កំពុង​ឆាបឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​ក្នុង​ខណ្ឌដង្កោ​

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​វេលា​ម៉ោង​ជិត​១០​នេះ​មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​សង្កាត់​រលួស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ពេលនេះ​សមត្ថកិច្ច​ចម្រុះ​បាន​បញ្ចេញ​រថយន្ត​អគ្គិភ័យ​និង​កំពុង​ជួយ​អន្តរាគមន៍​ពន្លត់​នៅ​ទីតាំង​កើតហេតុ​ន​នេះ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​គេហទំព័រ​យើង​នឹង​ផ្សាយ​ជូន​បន្ត​នា​លេខ​ក្រោយ​៕​វិចិត្រ​

សន្តិសុខ

ភ្លើងបាន​ឆាបឆេះ​រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ក្នុងស្រុក​ព្រៃនប់​

​ព្រះសីហនុ​៖​នៅវេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​មុននេះ​មាន​រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ត្រូវ​ភ្លើង​បាន​ឆាបឆេះ​នៅតាម​ផ្លូវជាតិ​លេខ​៤​ម្តុំ​ចំណោត​រាម ក្នុងស្រុក​ព្រៃនប់​។ ​ក្រោយ​កើតហេតុ ក៏មាន​អន្តរាគមន៍​ពី​រថយន្ត​អគ្គិ​ស​ភ័យ​ជួយ​ពន្លត់​និង​សមត្ថកិច្ច​ចម្រុះ​។​ក្នុងករណី​ភ្លាមៗ​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែលនាំឱ្យ​រថយន្ត​នេះ​ឆាបឆេះ​នៅឡើយ​៕វិចិត្រ​​

សន្តិសុខ

​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ជាមួយ​គ្រឿងញៀន​ជាង​៦០​កញ្ចប់​នៅ​ក្រុង​ពោធិសាត់​

ពោធិសាត់​៖​សមត្ថកិច្ច​នគរបាល ប្រឆាំង​គ្រឿងញៀន ក្រុង​ពោធិសាត់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញី​បាន​ចាប់​ជនសង្ស័យ​ម្នាក់​រួម​នឹង​វត្ថុតាង​គ្រឿងញៀន​ចំនួន​៧៦​កញ្ចប់​។​ការឃាត់ខ្លួន​នៅផ្ទះ​ជនសង្ស័យ​ស្ថិតនៅ​ក្នុងភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​/​ខេត្តពោធិសាត់​កាលពី​រសៀល​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ​ ​មន្ត្រីនគរបាល ក្រុង​ពោធិសាត់ បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំនេះ​ថាៈ​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ​ណូ​ត​វណ្ណៈ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​។​ប្រភព​ដដែល​បាន​បន្តថាៈ​ក្នុងការ​បង្ក្រាប​បទល្មើស​នេះ កម្លាំង​បាន​ដកហូត​វត្ថុតាង មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ៦៥ កញ្ចប់​។​ជញ្ជីង​អេឡិចត្រូនិក សម្រាប់​ថ្លឹង​គ្រឿងញៀន ១​គ្រឿង រួម​នឹង​ឧបករណ៍​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​ទៀត​៕​វិចិត្រ​ ​

សន្តិសុខ

​ក្មេងស្រី​ម្នាក់​ចុះ​រាវ​ខ្យង​ក្នុង​ប្រឡាយ​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​

​កំពង់ធំ​:​ក្មេងស្រី​ម្នាក់​បាន​ចុះ​រាវ​ខ្យង​ក្នុង​ប្រឡាយ​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ស្លែង​ឃុំ​ក្តី​ដូង​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​អ្នកភូមិ​បានឱ្យដឹងថាៈ​ក្មេងរងគ្រោះ​ឈ្មោះ​ហោច​ន្នា​ភេទ​ស្រី​អាយុ​៩​ឆ្នាំ​។​មូលហេតុ​ដោយ​ក្មេងរងគ្រោះ​ចុះ​រក​ខ្យង​ក្នុង​ទឹក​ប្រឡាយ​បណ្តាលឱ្យ​លង់​ស្លាប់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​រួច​ទើប​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕​វិចិត្រ​

មុខម្ហូប

​សម្លម្ជូរ​ទុរេន​ត្រី​ពោ​

គ្រឿងផ្សំ​–​ត្រី​ពោ​៣​កង់​ធំៗ​–​សាច់​ទុរេន​ខ្ចី ៣​ខាំ​–​គ្រឿង​បុក​១​ស្លាបព្រា​បាយ​–​ទឹកអំពិល​ទុំ​៤​ស្លាបព្រា​បាយ​–​កាពិ ១​ស្លាបព្រា​កាហ្វេ​–​ស្ករត្នោត​១​ផែន​–​ទឹកត្រី​១​ស្លាបព្រា​បាយ​– អំបិល​២​ស្លាបព្រា​កាហ្វេ​។​ ​ វិធី​ធ្វើ​–​លាង​ត្រី​ឱ្យ​ស្អាត ហាន់សាច់​ទុរេន​ខ្ចី​ជា​ដុំៗ​តូច​ល្មម​ទុក​មួយអន្លើ​–​ដាក់​ដាំទឹក​ល្មម​មួយ​សម្ល ពេល​ពុះ​ដាក់​គ្រឿង​បុក​(​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រមៀត រំដេង​) និង​កាពិ​ចូល​កូរ​ឱ្យ​រលាយ​ទើប​ដាក់​សាច់​ទុរេន​ចូល​។ ​បន្ទាប់មក​ដាក់​អំបិល ទឹកអំពិល​ទុំ ស្ករត្នោត ទឹកត្រី ទុកឱ្យ​ពុះ​ប្រហែល​៥​នាទី សឹម​ដាក់​ត្រី​ចូល​ទុកឱ្យ​ឆ្អិន​បន្លែ​និង​សាច់​ត្រី​រួច​ជាការ​ស្រេច ៕​ប្រភព​: Ying World Food​​(រស្មី​កម្ពុជា)

សន្តិសុខ

​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ចិន​ម្នាក់​ចាក់​សម្លាប់​កូនស្រី​អាយុ​១​ឆ្នាំ​នឹង​កន្ត្រៃ​

កណ្តាល​៖​ជនជាតិ​ចិន​បាន​យក​កន្ត្រៃ​ចាក់​សម្លាប់​កូនស្រី​ខ្លួនឯង​ដែលមាន​អាយុ​ទើបតែ​១​ខួប​ដោយសារ​មាន​ជម្លោះ​ក្នុង​គ្រួសារ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​បន្ទប់​លេខ​១០១​ផ្ទះសំណាក់​មង្គល​ភូមិ​ថ្មី​សង្កាត់​/​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​ ​ប្រភព​បានឱ្យដឹងថាៈ​ក្រោយ​កើតហេតុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈឿន​សុ​ចិត្ត​ស្នងការ​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដោយផ្ទាល់​។​រហូត​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ​ភី​ន​ភី​ន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ចិន​ជា​ឃាតក​សម្លាប់​កូន​ខ្លួនឯង​។​វត្ថុតាង​ចាប់យក​បាន​មាន​កន្ត្រៃ​ដែក​ដង​ជ័រ​ចំនួន​១​។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​រីឯ​កុមារី​តូច​ដែល​ស្លាប់​អាយុ​ជាង​១​ឆ្នាំ​ម្តាយ​ជា​ជនជាតិខ្មែរ​ឈ្មោះ​ធុង​ចាន់​រះ​អាយុ​៣០​ឆ្នាំ​ឪពុក​ជា​ជន​ជាតិចិន​។​នៅ​មុនពេល​កើតហេតុ​ម្តាយ​កុមារី​រងគ្រោះ​បាន​រត់ចោល​ប្តី​ជា​ជន​ជាតិចិន​និង​កូនស្រី​តូច​របស់ខ្លួន​ពី​ភូមិ​សង្កែ​រោង​ឃុំ​រហាស់​ស្រុក​រវៀង​ខេត្តព្រះវិហារ​មក​នៅ​ភ្នំពេញ​៕​វិចិត្រ​ ​

សន្តិសុខ

សមត្ថកិច្ច​ចាប់​បុរស​ចិន​ម្នាក់​ករណី​ប្រើ​ហឹ​ង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ​បណ្ដាលឱ្យរ​បួស​

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង​បាន​ចាប់​ចិន​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ខ្មែរ​បង្កឱ្យមាន​របួសស្នាម​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ហាង​មួយ​ស្ថិត​នៅផ្ទះ​លេខ​៦៧​បេ​ផ្លូវ​លេខ​៣១០​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌ​បឹង​កេងកង​កាលពី​យប់​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កន្លងទៅ​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​បុរស​ជនជាតិ​ចិន​នោះ​ឈ្មោះ​ឈិន​ស៊ា​អ៊ី​អាយុ​៤២​ឆ្នាំ​និង​ប្រពន្ធ​រងគ្រោះ​ឈ្មោះ​ជីវ​ស៊ុយ​ងី​ង​អាយុ​៣១​ឆ្នាំ​ព្រមទាំង​មានកូន​ស្រី​២​នាក់​។​ជនរងគ្រោះ​បានទទួល​រង​នូវ​អំពើហិង្សា​ត្រង់ចំណុច​.​ក​.​សៀតផ្កា​ខាងឆ្វេង​.​ត្របក​លើ​ក្រោម​នៃ​ភ្នែក​ខាងឆ្វេង​.​ជង្គុង​ខាងស្តាំ និង កែងដៃ​ខាងឆ្វេង​។​ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនបង្ក​រូបនេះ​ដោយ​កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២​។​បន្ទាប់ពី​បានទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​រួចមក​៕វិចិត្រ​

សន្តិសុខ

​រថយន្ត​ដឹក​អ្នកដំណើរ​បើក​បុក​គោយន្ត​ក​ន្រៃ្ត​ស្លាប់​ម្នាក់​របួស​ពីរ​នាក់​

សៀមរាប​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​ក្រុមហ៊ុន​វិបុល​អិ​ច​ប្រេ​សបាន​បើក​បុក​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់​ផ្លូវបំបែក​ខាងកើត​អនុវិទ្យាល័យ​ស្ពាន​ត្នោត​ស្ថិត​ក្នុងភូមិ​ស្ពាន​ត្នោត​ឃុំ​ស្ពាន​ត្នោត​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​លោក​វរសេនីយ៍ឯក​សុខ​សុទ្ធា​វុ​ធ​អធិការនគរបាល​ស្រុក​ជីក្រែង​បានឱ្យដឹងថាៈ​ករណីនេះ​បង្កឡើង​ដោយ​រថយន្ត ក្រុមហ៊ុន​វិបុល អិ​ច​ប្រេ​ស ដឹក​អ្នក ដំណើរ ម៉ាក​FONTON​ពាក់​ផ្លាកលេខ​ភ្នំពេញ​AF- 7151​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​តូច​១៥​កៅអី​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ដោយ​រត់​បាត់​។​ ​លោក​អធិការ​បាន​បន្តថាៈ​រថ​យន្ត​បាន​បុក​គោយន្ត​ក​ន្រៃ្ត​ម៉ាក​KUBOTA​អ្នកបើកបរ​ឈ្មោះ​អ៊ា​ត​ប៉េ​ត​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិគរ​ឃុំ​ចំណា​លើ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​បណ្ដាលឱ្យ​ស្លាប់​។​អ្នករួមដំណើរ ២​នាក់​ទៀត​ឈ្មោះ​ចាន់​អៀ​ត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ត្រូវជា​ឪពុក​របួសស្រាល​និង​ឈ្មោះ​អៀន​សឿន​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​ត្រូវជា​ម្ដាយ​របួសធ្ងន់​។​អ្នក​ទាំង​៣​ឪពុកម្ដាយ​និង​កូន​ទៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ​៕​ស​.​សែត​

សន្តិសុខ

​ចាប់​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​ករណី​ចាប់រំលោភ​បុគ្គលិក​ជា​អនីតិជន​

សៀមរាប​៖​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​២៤​ខែវិច្ឆិការ​ឆ្នាំ​២០២០​បាន​តាម​ទៅ​ចាប់​ថៅកែ​ហាង​យីហោ​ពិភព​ម៉ូត​ដល់​ក្រុងភ្នំពេញ​បន្ទាប់ពី​រំលោភ​សេព​សន្ធ​វ​:​លើ​កូនចៅ​របស់ខ្លួន​ជា​អនីតិជន​ហើយ​រត់គេចខ្លួន​។​ ​លោក​វរសេនីយ៍ឯក​ជា​ហេង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​បានឱ្យដឹងថាៈ​ការចាប់ខ្លួន​ជននេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​ខេត្តសៀមរាប​។​លោក​បន្តថាៈ​ជននេះ​មានឈ្មោះ​ហេង​សុវណ្ណ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​យីហោ​ពិភព​ម៉ូត​មាន​ទីតាំង​មុខ​ផ្សារលើ​ធំថ្មី​ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ហ​.​ថ​.​រ អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក​ហាង​។​ ​សមត្ថកិច្ច​ស៊ើបអង្កេត​ជា​ហូ​ហែរ​ទើប​រកឃើញ​ទីតាំង​លាក់ខ្លួន​របស់គេ​ហើយក៏​តាម​ទៅ​ចាប់ខ្លួន​តែម្តង​។​ជនជាប់សង្ស័យ​បាន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ដើម្បី​បន្ត​នីតិវិធី​៕​ស.សែត