កំពង់ឆ្នាំង៖ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បានធ្វើឱ្យប៉ះពាល់ផ្ទះ១០ខ្នងខ្លះរលំដួលរាបដល់ដីខ្លះបានដំបូលរាយប៉ាយពេញវាលស្រែស្រុកពីរនៃខេត្តកំពង់ឆ្នាំង។ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ផ្គរន្ទះបានកើតឡើងក្នុងស្រុកពីរនៃខេត្តកំពង់ឆ្នាំងគឺស្រុករលាប្អៀរនៅស្រុកជល់គិរីមានខ្លះដួលរលំរាបដល់ដីនិងខ្លះទៀតបានដំបូងនិងជញ្ជាំងផងដែរកាលពីយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០។ ប្រភពដែលទទួលបាននៅស្រុករលាផ្អៀចំនួន៩ក្នុងនោះនាន១ខ្នងផ្ទះរងការខូចខាតទាំងស្រុងដែលជាកម្មសិទ្ធិរបស់បុរសពោះម៉ាយឈ្មោះចិនចេកអាយុប្រមាណជា៣៥ឆ្នាំធ្វើពីឈើប្រក់ក្បឿងជញ្ជាំងក្តារខ្ពស់ពីដី។ដែលមានបណ្តោយ៩ម៉ែត្រទទឹង៧ម៉ែត្ររស់នៅក្នុងភូមិព្រៃលាក់នាងឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ ដោយឡែកនៅស្រុកជលគិរីក៏មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យសំយាបផ្ទះមួយខ្នងប្រក់ស័ង្កសីអស់ស័ង្កសី១០សន្លឹកដែលស្ថិតនៅក្នុងភូមិកោះធំឃុំព្រៃគ្រីស្រុកជលគិរីនៃខេត្តកំពង់ឆ្នាំង ។ប្រភពបានឱ្យដឹងទៀតថានៅក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើនេះមិនបណ្ដាលឱ្យមនុស្សសត្វមិនមានប៉ះពាល់ដល់អាយុជីវិតនោះឡើយគ្រាន់តែខូចខាតផ្ទះ។ ប្រភពបានឱ្យដឹងទៀតថាពាក់ព័ន្ធករណីនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោកប្រាក់សោភ័ណ្ឌបានឱ្យដឹងថាខាងលោកបានរៀបចំអំណោយរួចរាល់និងនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់នៅថ្ងៃស្អែកនេះហើយ ៕
Author: rsc
ចុះសួរសុខទុក្ខបងប្អូនដែលកំពុងអនុវត្តវិធានការចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះ
កណ្ដាល៖កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២០លោកនុតពុធដារ៉ាអភិបាលរងខេត្តកណ្តាល រួមជាមួយមន្ត្រីប្រធានមន្ទីរក្រុមប្រឹក្សាស្រុកនិងអភិបាលស្រុកខ្សាច់កណ្តាលមេឃុំ។ បានចុះសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីដែលបាននិងកំពុងអនុវត្តវិធានការចត្តាឡីស័ក ដាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅតាមគេហដ្ឋានរៀងៗខ្លួន ស្ថិតក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងឱកាសនោះលោកនុតពុធដារ៉ាអភិបាលរងខេត្តកណ្ដាលបានណែនាំដល់បងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាអានាម័យរបស់បងប្អូនជាប់ជាប្រចាំផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលរាល់ថ្ងៃសម្រាប់ខ្លួនយើងនិងអ្នកដ៏ទៃ៕
ព្រលែងសត្វអាញីផេះ១ក្បាលនៅរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំព្រះ
បន្ទាយមានជ័យ៖យុវជនម្នាក់ចាប់បានសត្វអាញីផេះ១ក្បាលហើយបានប្រគល់ឱ្យក្រុមការងារយុវជនៃសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)ស្រុកថ្មពួកយកទៅព្រលែងនៅរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រភ្នំព្រះនាភូមិ៤ឃុំ ថ្មពួក ភូមិថ្មី គោកកឋិននិងបន្ទាយឆ្មារ ។ លោកហ៊ុនសុខហេងសមាជិកសសយកខេត្តបន្ទាយមានជ័យឱ្យដឹងថ្ងៃទី២៤ខែមេសាឆ្នាំ២០២០ថា៖លោកអរគុណលោកប្រធានដែលបានជូនថវិកាជាសគុណកម្លាំងចិត្តដល់អ្នកចាប់បានហើយយកសត្វអាញីផេះទៅលែងនៅភ្នំព្រះ។សូមបញ្ជាក់ថានៅរមណីយដ្ឋាននេះទទួលបានការព្រលែងនិងចិញ្ចឹមសត្វព្រៃជិត១០ប្រភេទ។ប៉ុន្តែសត្វភាគច្រើនបានងាប់បន្តបន្ទាប់។លើកលែងជ្រូកព្រៃដែលកើនពី១៥ក្បាលទៅ៦៥ក្បាល៕
រដ្ឋបាលខេត្តណែនាំឱ្យពលរដ្ឋជាង២០០គ្រួសារនៅស្រុកកំពង់សៀមធ្វើចត្តាឡីស័កតាមផ្ទះ
កំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានណែនាំនិងអប់រំពីអនាម័យសុខភាពដល់ប្រជាពលរដ្ឋចំណូលស្រុកពីប្រទេសថៃចំនួន២០៨នាក់នៅឃុំវិហារធំស្រុកកំពង់សៀមធ្វើចត្តាឡីស័កគឺរស់ដាច់ដោយឡែក ក្នុងបន្ទប់ នៃផ្ទះរៀងៗខ្លួនរយ:ពេល ១៤ ថ្ងៃ។ លោកស្រីប៉ាងដានីអភិបាលរងខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៤មេសាឆ្នាំ២០២០បានដឹកនាំមន្ត្រីពាក់ព័ន្ធទៅកាន់វត្តវិហារធំជួបសំណេសំណាលជាមួយសមីខ្លួនត្រូវធ្វើចត្តាឡីស័កបានមានប្រសាសន៍ថាសូមបងប្អូនចំណូលស្រុកពីប្រទេសថៃសរុបចំនួន២០៨នាក់ដែលមានវត្តមាននាឱកាសនេះអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺធ្វើចត្តាឡីស័ករយ:ពេល ១៤ ថ្ងៃ។ លោកស្រីអភិបាលរងខេត្តបានមានប្រសាសន៍ទៀតថារយ:ពេល១៤ថ្ងៃសូមបងប្អូនរស់នៅតាមផ្ទះរៀងៗខ្លួនគឺអនុវត្តដូចនាពេលកន្លងទៅនោះ។ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័កដើម្បីការធ្វើចំណាកស្រុកដោយសុវត្ថិភាពគឺចំណាកស្រុកស្របច្បាប់។ដោយនៅពេលត្រឡប់ទៅក្រៅប្រទេសវិញសូមបងប្អូនស្វែងរកឯកសារច្បាប់ឳ្យបានត្រឹមត្រូវ។ លោកស្រីបានបន្តថា ការដែលយើងមានឯកសារស្របច្បាប់ គឺផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដូចជា សុវត្ថិភាពផ្ទាល់ខ្លួន ពិសេសកាត់បន្ថយហានិភ័យផ្សេងៗ ការរំលោភបំពានលើកម្លាំងពលកម្ម ផ្លូវភេទ និងការជួញដូរមនុស្សជាដើម។ល។ ៕សម្បត្តិ
ខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះពលរដ្ឋកើនដល់២៦១ខ្នងនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖នៅស្រុកម៉ាឡៃខ្យល់កន្ត្រាក់កាលពីល្ងាចនិងយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ បានបង្កខូចខាតផ្ទះពលរដ្ឋកើនដល់២៦១ខ្នង។តាំងពីយប់ថ្ងៃកើតហេតុដល់ថ្ងៃទី២៤ខែមេសា កម្លាំងចម្រុះបានចុះរុះរើរៀបចំទុកដាក់សំណង់បាក់បែក សម្រួលទីជម្រកជូនបងប្អូនពលរដ្ឋរងគ្រោះ។ លោកវរសេនីយ៍បេនសំអាតអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានឱ្យដឹងនៅថ្ងៃទី២៤ខែមេសាថា៖ ផ្ទះសម្បែងសំណង់ខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះមាននៅឃុំទួលពង្រអូរសំពរ អូរស្រឡៅនិងបឹងបេង។លោកបានបន្តថា៖ពេញ១យប់១ថ្ងៃមកហើយកងកម្លាំងចម្រុះដែលទៅជួយរុះរើ រៀបចំទុកដាក់ សម្រួលទីជម្រកបណ្តោះអាសន្នជូនបងប្អូនពលរដ្ឋរងគ្រោះ ។ កម្លាំងអន្តរាគមន៍ទាំងនោះរួមមាននគរបាលអធិការដ្ឋានស្រុកម៉ាឡៃនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនគរបាលការពារពារព្រណដែនគោកវរៈសេនាតូច៨១៥យោធាស្រុកកងរាជអាវុធហត្ថស្រុកយុវជននិងមន្ត្រីរាជការស៊ីវិលព្រមទាំងពលរដ្ឋ។លោកបេនសំអាតបានបន្តថា៖លុះដល់ថ្ងទី២៥ខែមេសាទើបអាចរកសម្ភារសំណង់ មានកម្លាំងនិងអាចមានកន្លែងសម្រាប់ជួសជួលផ្ទះសម្បែងទាំងនោះជូនបាន ។ ចំណែកលោកអែមសុខាអភិបាលស្រុកម៉ាឡៃប្រាប់ថា៖ខ្យល់កន្ត្រាក់នោះកើតឡើងតំណាលគ្នានឹងនៅស្រុកថ្មពួកដែរធ្វើឱ្យខូចខាតផ្ទះពលរដ្ឋចំនួនពី២៦១ទៅ២៦៥ខ្នងនៅ៤ឃុំក្នុងស្រុកម៉ាឡៃ។ទោះយ៉ាងណាគ្រោះធម្មជាតិខ្សល់កន្ត្រាក់នេះ មិនបង្កគ្រោះថ្នាក់មនុស្ស សត្វឡើយ៕
បញ្ជូនជនសង្ស័យចំនួន៥នាក់ទៅតុលាការពាកព័ន្ធគ្រឿងញៀន
សៀមរាប៖ជនសង្ស័យចំនួន៥នាក់រួមនឹងវត្ថុតាងករណីគ្រឿងញៀនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបកសាងសុំណុំបញ្ជូនទៅតុលាការខេត្តសៀមរាប។ការបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើងនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២០។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត។វត្ថុតាងដែលដកហូតបានរួមមានម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០៧កញ្ចប់ស្មើនិង១៤,៧៥ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង,ទូរសព្ទ័៩គ្រឿង។ ចំណែកជនសង្ស័យមិនត្រូវបានសមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណឡើយ។ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ពលរដ្ឋទីទាល់ក្រនិងចាស់ជរាគ្មានទីពឹង២៧គ្រួសារទទួលបានអំណោយ
ព្រះវិហារ៖ប្រជាពលរដ្ឋទីទាល់ក្រនិងចាស់ជរាគ្មានទីពឹងចំនួន២៧គ្រួសាររស់នៅក្នុងភូមិចំនួនពីរទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។តាមរយៈលោកប្រាក់សុវណ្ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ រួមដំណើរដោយលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងលោកស្រីចឹកហេងអភិបាលរងខេត្តព្រមទាំងក្រុមការងារកាលពីព្រឹកថ្ងៃសុក្រទី២៤ខែមេសាឆ្នាំ២០២០ស្ថិតនៅក្នុងឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ។ លោកប្រាក់សុវណ្ណបានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៉ុនរ៉ានីប្រធានកាកបាទក្រហមកម្ពុជាតែងតែគិតគូរពីសុខទុក្ខប្រជពលរដ្ឋជានិច្ច។គឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ចដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះដែរ ។ លោកអភិបាលខេត្តក៏បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពដោយរស់នៅមានអនាម័យជាប់ជាប្រចាំដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានផុលផុសថែមទៀតដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ដើម្បីទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានយើងផងដែរ ។ លោកហ៊ឹមហឿនមេឃុំយាងបានបញ្ជាក់ថា៖ពលរដ្ឋទីទ័លក្រនិងចាស់ជរាគ្មានទីពឹងដែលបានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ប្រាក់សុវណ្ណនិងក្រុមការងារមានចំនួនសរុប២៧គ្រួសារ។ក្នុងនោះភូមិកោងយោងចំនួន៩គ្រួសារនិងភូមិយាង៦គ្រួសារ។ក្នុងនោះអំណោយមានអង្ករ,ត្រីខ,ទឹកស៊ីអ៊ីវ,ឃីត,និងថវិកាចំនួន២០ម៉ឺនរៀល៕ញ៉ែមសុផល
គ្រោះថ្នាក់ចរាចររថយន្ត៣គ្រឿងបុកបន្តគ្នាបណ្តាលឱ្យ៤នាក់រងរបួស
កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយរថយន្ដ៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យមនុស្សបួននាក់រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣២.៣៣ត្រង់ចំណុចភូមិធ្លកឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ មន្ត្រីនគរបាលបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដម៉ាកហ៊ីណូពណ៌សលាយលឿងពាក់ស្លាកលេខភ្នំពេញ3D9510សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ4A2714អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយពេលកើតហេតុ)។ បានបុករថយន្ដម៉ាកសាំងយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2AR8231អ្នកបើកបរឈ្មោះម៉ាត់លួតភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិតាំងពោធិឃុំប្រាំបីម៉ុមស្រុកថ្ពងខេត្តកំពង់ស្ពឺដែលបើកស្របទិសគ្នាបុកចំពីក្រោយ។ បន្ទាប់មករថយន្ដសាំងយ៉ុងក៏រេចង្កូតទៅចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតម៉ាកគៀពណ៌សពាក់ស្លាកលេខភ្នំពេញ2BD3792អ្នកបើកបរឈ្មោះបុទុមមុន្នីរ័ត្នភេទប្រុសអាយុ៣២ឆ្នាំរស់នៅភ្នំពេញដឹកជនជាតិកូរ៉េ២នាក់។១.ឈ្មោះKIMCHUNGINភេទប្រុសអាយុ៧៣ឆ្នាំកាន់លិខិតឆ្លងដែនលេខM16662259និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។បើកបរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យ៤នាក់រងរបួស។ ក្រោយពីកើតហេតុអ្នករងរបួសទាំងអស់ត្រូវបានរថយន្តសាមុតដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ចំពោះវត្ថុតាងទាំង៣គ្រឿងត្រូវនគរបាលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគងរងចាំដោះស្រាយនៅពេលក្រោយ៕
បុរសម្នាក់រត់ចូលរថយន្ដបណ្ដាលឱ្យរថយន្ដបុកស្លាប់
ភ្នំពេញ៖បុរសម្នាក់មិនដឹងថាមានវិបត្ដិអ្វីបានជាសម្រេចចិត្ដធ្វើអត្ដឃាតដោយរថយន្ដរត់ចូលរថយន្ដក្រឡុកស៊ីម៉ងត៍កំពុងបើកបរតាមផ្លូវបណ្ដាលឱ្យរថយន្ដបុកស្លាប់ភ្លាមៗមួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើផ្លូវថៃហ្គ័រភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ ។ សាកសពជនរងគ្រោះមិនស្គាល់អត្ដសញ្ញា ណនោះទេ។ដោយឡែកបុរសបើកបរតៃកុងរថយន្តឈ្មោះ អ៊ិន ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានវាស់វែងនិងអូសរថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសាកសពត្រូវបានយកទៅតម្កល់នៅវត្ដទឹកថ្លរងចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្យល់បោកបក់ខ្លាំងជាថ្មីទៀតប៉ះពាល់ផ្ទះពលរដ្ឋរាប់សិបខ្នង
បាត់ដំបង:ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងជាថ្មីម្តងទៀតប៉ះពាល់ខូចខាតលំនៅស្ថានរបស់ប្រជាពលរដ្ឋជាង៦០ខ្នងក្នុងខេត្តបាត់ដំបង។គ្រោះថ្នាក់ធម្មជាតិប្រែប្រួលនេះបានបង្កឡើងនៅល្ងាចថ្ងៃទី២៣ខែមេសាឆ្នាំ២០២០។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថាបាតុភូតធម្មជាតិបង្កជាភ្លៀងផ្គរនិងខ្យល់កន្ត្រាក់នេះបានបោកបក់ប៉ះពាល់ទៅដល់លំនៅស្ថានរបស់ប្រជាពលរដ្ឋសរុបចំនួន៦១ខ្នងបណ្តាលឱ្យខូចខាតធ្ងន់និងស្រាលរួមទាំងបង្កឱ្យរងរបួសដល់ប្រជាពលរដ្ឋម្នាក់ផងដែរត្រូវគ្រឿងឈើផ្ទះធ្លាក់សង្កត់លើ។ ប្រភពដដែលបានឱ្យដឹងបន្តថាឥទ្ធិពលខ្យល់កន្ត្រាក់នេះបានគ្របដណ្តបក្នុងឃុំ៦ក្នុងស្រុកចំនួន៤ផ្សេងគ្នា។រួមមានឃុំស្នឹងស្រុកបាណន់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នង.ឃុំព្រៃខ្ពស់ស្រុកបវេលប៉ះពាល់១០ខ្នងរលំទាំងស្រុង២ផ្ទះ។ប៉ះពាល់ផ្ទះចំនួន១៣ខ្នងផ្សេងទៀតក្នុងឃុំស្តុកប្រវឹកឃុំមុខរាហ៍ឃុំបាសាក់ក្នុងស្រុករុក្ខគីរីនិងឃុំព្រះផុសស្រុកគាស់ក្រឡរងការខូចខាតអស់ចំនួន១០ខ្នងផ្ទះផងដែរ៕