ឆេះក្លិបកម្សាន្តមួយក្នុងក្រុងព្រះសីហនុធ្វើឱ្យស្លាប់២នាក់រងរបួស៣នាក់
ខេត្តព្រះសីហនុ៖អគ្គិភ័យបានឆាបឆេះក្លិបកម្សាន្តមួយក្នុងក្រុងព្រះសីហនុបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់និងរងរបួស៣នាក់នៅម្តុំឧតុនិយមក្នុងក្រុងព្រះសីហនុ។ហេតុការណ៍នេះបានកើតឡើងនៅក្លិបកម្សាន្តមួយយីហោ Julie & Anna Tokyo ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៣០ ខែមករា។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យបណ្តាញសារព័ត៌មានដឹងថា អគ្គិភ័យនេះបណ្តាលមកពីជាងផ្សារដែកក្នុងក្លិបពេលកំពុងផ្សារក៏ឆាបឆេះតែម្តង។ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរបានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យឆេះរាលដាល។សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ៥នាក់ទៅមន្ទីរពេទ្យប៉ុន្តែដោយបញ្ហារបួសធ្ងន់ធ្ងរជនរងគ្រោះក៏បានស្លាប់២នាក់។អ្នករងរបួសចំនួន៣នាក់ស្លាប់២នាក់នោះឈ្មោះ ហ៊ន ស្រីវ៉េត ភេទស្រី អាយុ១៨ឆ្នាំបានស្លាប់។ឈ្មោះភនមករា ភេទប្រុស អាយុ ២២ឆ្នាំបានស្លាប់។ពួកគេរងគ្រោះដោយសារឈ្លក់ផ្សែងភ្លើង។អ្នករងបួសឈ្មោះណនរតនៈ អាយុ២០ឆ្នាំ-ឈ្មោះប្រាក់សារ៉ូ ភេទស្រី អាយុ ៣៤ឆ្នាំជាបុគ្គលិកនិងឈ្មោះ វង្សសារុំ ភេទស្រី អាយុ២៣ឆ្នាំជាបុគ្គលិកក្លិប។ជនរងគ្រោះស្នាក់នៅភូមិ៥សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ចំណែកម្ចាស់ក្លិបឈ្មោះហុងសេងអាយុ ៣៣ឆ្នាំ។គ្រោះអគ្គិភ័យនោះបង្កការខូចខាតក្លិបនិងសម្ភារត្រូវភ្លើងឆេះអស់ទាំងស្រុង៕