សន្តិសុខ

នគរបាលខណ្ឌចាប់ជនសង្ស័យ៣នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឬស្សីកែវបានចាប់ជនសង្ស័យ៣នាក់ករណីជួញដូរគ្រឿងញៀនក្នុងសង្កាត់ច្រាំងចំរេះ១  ខណ្ឌឫស្សីកែវនៅវេលាទៀបភ្លឺចូលថ្ងៃទី២៤ខែតុលា ឆ្នាំ ២០២១។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា កម្លាំង ខណ្ឌបានចាប់ជនប្រុសស្រី៣នាក់៖ឈ្មោះវ៉ាន់ ប៊ុនធឿនអាយុ ៣៩ឆ្នាំ-ឈ្មោះ វ៉ាន់ ភក្តី ភេទស្រី អាយុ៣១ឆ្នាំ-ឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៣៨ ឆ្នាំ។ពួកគេរស់នៅ ខណ្ឌព្រែកព្នៅនិងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតរួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៥ កញ្ចប់ ។កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាតើការតាមច្បាប់ ៕ដោយ៖ចំប៉ី

សន្តិសុខ

ត្រៀមបញ្ជូន៤នាក់លេង​ល្បែងស៊ីសងប្រភេទភ្នាល់​ជល់​មាន់

បាត់ដំបង៖​កម្លាំង​នគរបាល​ខេត្ត បាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់មួយកន្លែងចាប់បានមនុស្ស៥នាក់និងរឹបអូសវត្ថុតាងមួយចំនួន ហើយត្រៀមបញ្ជូនទៅតុលាការនៅថ្ងៃទី២៥ ខែតុលា។ការចាប់ខ្លួនអ្នកលេងជមាន់នេះនៅក្នុងក្រុងបាត់ដំបងកាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១។ មន្ត្រីនគរបាលខេត្តបាន​បញ្ជាក់ថា ​ជនដែលចាប់ខ្លួន៤​នាក់​-ឈ្មោះសុខ ផនអាយុ ៦៨ ឆ្នាំ-ឈ្មោះឡុង លុច អាយុ៥៤ឆ្នាំ-ឈ្មោះសួន ណារិន អាយុ៣១ឆ្នាំនិងឈ្មោះ សារី សុខន អាយុ ៤០ ឆ្នាំ។ជនទាំង៤នាក់រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន​៖មាន់​ជល់៣ ក្បាល សង្វៀនស៊ុម ជញ្ជីង​ថ្លឹង​មាន់ ព្រមទាំង​សម្ភារ​ពាក់ព័ន្ធ មួយចំនួន។​កម្លាំង​​ជំនាញត្រៀម​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ទៅតុលាការដើម្បីចាត់ការតាមច្បាប់​៕ដោយ៖តាដំបងក្រញូង

សន្តិសុខ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តនៅថ្ងៃទី២៤បានបញ្ជូនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយនឹងវត្ថុតាងចំនួន៨កញ្ចប់ដាវ៣ដើមទៅតុលាការ។ការចាប់ខ្លួនក្រុមនេះក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀនខេត្ត,នគរបាលក្រុង​និងស្រុក​រលាប្អៀកាលពីថ្ងៃទី២៣ខែតុលាបាន​ចុះបង្ក្រាប​ករណីគ្រឿងញៀន។បុរសសង្ស័យ៥នាក់ដែលចាប់ខ្លួន៖​ឈ្មោះនឿនសុផាន់​ណាន់ អាយុ ១៨ ឆ្នាំ-ឈ្មោះ សិទ្ធ ពិសិដ្ឋអាយុ២៥ ឆ្នាំ-ឈ្មោះពេជ្រ រស្មី អាយុ២៥ ឆ្នាំ-ឈ្មោះកង វិចិត្រ អាយុ ២២ ឆ្នាំនិងឈ្មោះង៉ែត សុភីអាយុ ៣៩ឆ្នាំ។ជនទាំង៥នាក់រស់នៅស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចដកហូតវត្ថុតាង រួមមានគ្រឿងញៀនចំនួន៦កញ្ចប់ ទូរសព្ទ៤គ្រឿង ម៉ូតូ២គ្រឿង និងដាវចំនួន៣ដើម។បច្ចុប្បន្ន ជនសង្ស័យ ទាំង៥នាក់ជាមួយ​វត្ថុតាង​ត្រូវ​សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូន​ទៅតុលាការ​​ខេត្តដើម្បីចាត់ការ​តាម​ច្បាប់៕ដោយ៖យាយទេព

សន្តិសុខ

ក្មេងតូច២នាក់ចុះលេងក្នុងស្រះបណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរ

បាត់ដំបង៖ក្មេងប្រុសតូចពីរនាក់ចុះលេងក្នុងស្រះបណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនៅក្នុងភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១។ មន្ត្រីនគរបាល បានឱ្យដឹងថា ក្មេងប្រុសទាំង២នាក់ដែលលង់ទឹកស្លាប់ឈ្មោះលឿន ចិត្ត អាយុ៣ឆ្នាំនិងឈ្មោះដួង ថៃអាយុ ៥ឆ្នាំ។ទាំង២នាក់ផ្ទះនៅជិតគ្នាក្នុងភូមិ-ឃុំកើតហេតុខាងលើ។មុនកើតហេតុក្មេងទាំង២នាក់បានបបួលគ្នាដើរលេងក្បែរស្រះទឹកក៏នាំគ្នាចុះលេង ដោយមិនមានមនុស្សចាស់បានឃើញក៏លង់ស្លាប់តែម្តង។ ក្រោយពីបាត់ក្មេងទាំង២ហើយមានការសង្ស័យក្រុមគ្រួសារក៏នាំគ្នាចុះទឹករាវរកទើបប្រទះឃើញសាកសពស្លាប់បាត់ទៅហើយ។កម្លាំងនគរបាលបានចុះទៅពិនិត្យហើយបានបញ្ជាក់ថា ក្មេង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕ដោយ៖តាដំបងក្រញូង  

ព័ត៌មានសង្គម សន្តិសុខ

បន្តរកបក្ខពួកក្រោយចាប់បាន៦នាក់និងគ្រឿងញៀនជាង២០០គីឡូ

ភ្នំពេញ៖កម្លាំងនគរបាលបានបន្តរកបក្ខពួកក្រុមឧក្រិដ្ឋជនបន្ទាប់ពីចាប់បានជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធដឹកគ្រឿងញៀនតាមទូកមកពីស្រុកថៃជាង២០០គីឡូក្រាម។សមត្ថកិច្ចបានឱ្យដឹងថា កាលពីលល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកស្រែអំបិលបានចាប់ក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ ចូលតាមច្រកចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ដោយចាប់ជនសង្ស័យបានចំនួន៦នាក់។ សមត្ថកិច្ចបានបន្តថា គឿងញៀនដែលបង្រ្កាបបាននេះមានចំនួន៩កញ្ចប់ធំស្មើ២៣០គីឡូក្រាមដែលចំនួននេះដឹងបន្ទាប់យកចម្លើយពីជនសង្ស័យ។កម្លាំងប្រតិបត្តិការបានបន្តចុះពិនិត្យទូកបាអនមួយគ្រឿងដែលជនសង្ស័យបានដឹកជញ្ជូនយកមកពីទូកនោះតាមរយៈអូប័រតូចចល័តទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។កម្លាំងនគរបាលបានបន្តរកបក្ខពួកក្រុមឧក្រិដ្ឋជនបន្ថែមទៀតដើម្បីយកមកចាត់ការតាមច្បាប់៕ដោយ៖មនោរម្យ

សន្តិសុខ

បើករថយន្តRange Roverធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ​៖អ្នកបើករថយន្តទំនើបម៉ាកRange Roverទំនងស្រវឹងបានជ្រុលបុកថ្មគេដាក់បំរាមរបាំងរួចធ្លាក់ចូលលិចបាត់ក្នុងប្រឡាយទឹកស្អុយតែបានសង្គ្រោះមនុស្សទាន់។ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះនៅតាមផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១។ សាក្សីបានឱ្យដឹងថា​ មុនកើតហេតុរថយន្តម៉ាក​ Range Rover ពាក់ផ្លាកលេខភ្នំពេញ​ 2AT-8678 បើកតាមផ្លូវលេខ១០៥​ពីជើងទៅត្បូងក្នុងល្បឿនលឿន​។មកដល់កន្លែងកើតហេតុរថយន្តនេះបានរេចង្កូតទៅបុករបាំងថ្មដាក់បាំងប្រឡាយ​បណ្ដាលឱ្យធ្លាក់ទាំងថ្មនិងរថយន្ត​ចូលក្នុងប្រឡាយទឹកស្អុយលិចបាត់ឃើញតែដំបូល។រីឯអ្នកបើបរគាបជាប់ក្នុងរថយន្ត ហើយត្រូវប្រជាពលរដ្ឋចុះជួយសង្គ្រោះទាន់រួចពីស្លាប់ ។ បន្ទាប់មកអ្នកបើបរជាមួយរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ដើម្បីដោះស្រាយ៕​ដោយ៖យាយពេញ

សន្តិសុខ

ចាប់គ្រឿងញៀនតាមរថយន្តដឹកអ្នកដំណើរក្នុងអីវ៉ាន់បញ្ញើ

ភ្នំពេញ៖កម្លាំងប្រឆាំងគ្រឿងញៀនភ្នំពេញបានបង្រ្កាបសារធាតុញៀនខុសច្បាប់តាមអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនដឹកអ្នកដំណើរGTF។សមត្ថកិ្ចបានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២១បន្ទាប់ពីទទួលព័ត៌មានខេត្តព្រះវិហារមកកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញនិងនគរបាលខណ្ឌដូនពេញបានចុះបង្រ្កាបករណីជួញដូរ នូវសារធាតុញៀនតាមអីវ៉ាន់បញ្ញើ។ រូបភាព៖នគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចចុះត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។កម្លាំងបានឆែកឆេររកឃើញវត្ថុតាងរួមមាន៖១-ក្រាមពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀន ២កញ្ចប់-សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន-កាបូបស្ពាយសម្រាប់ទុកគ្រឿងញៀន១។នៅថ្ងៃទី២២ ខែតុលាកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងទាំងនេះឱ្យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារជាម្ចាស់ទីតាំងករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖មនោរម្យ

សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យ៦នាក់​ពាក់ព័ន្ធករណីគ្រឿងញៀន​

​កំពង់ចាម​៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមនិងនគរបាលស្រុកព្រៃឈរបានចាប់ក្រុមជនសង្ស័យចំនួន៦នាក់ជាមួយវត្ថុតាងមួយចំនួន។មន្ត្រីនគរបាលបានឱ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចខេត្តនិងស្រុកបានចាប់ជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់​ជាមួយ​វត្ថុតាងមួយចំនួន។ ជនសង្ស័យឈ្មោះ​ហ៊ួរ សង្ហា អាយុ២៩​ឆ្នាំ-ឈ្មោះឈឹម សុខគា អាយុ៣៣ឆ្នាំ-ឈ្មោះស៊ិន សុខនៅ អាយុ ៣៥ឆ្នាំ-ឈ្មោះធីម ថា អាយុ៣០ឆ្នាំ។ឈ្មោះហ៊ី ម៉េងហ៊ាង អាយុ២៩ឆ្នាំនិងឈ្មោះធី វុត្ថា អាយុ៣៣ឆ្នាំ។ អ្នកទាំង៦រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន-ថ្នាំញៀន៦កញ្ចប់និងទូរសព្ទដៃចំនួន៦គ្រឿង។ជនសង្ស័យទាំង៦នាក់ខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖ញ៉ែមសុផល

ព័ត៌មានសង្គម

យុវជនគណបក្សប្រជាជនក្រុងនិងខេត្តនាំយកសម្ភារ,ថវិកាជូនគ្រួសារក្រីក្រចាស់ជរា

ព្រះវិហារ៖ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងនិងខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១បាននាំយកសម្ភារ និងថវិកាមួយចំនួនជូនគ្រួសារក្រីក្រចាស់ជរា ចំនួន៥គ្រួសារ។ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត៖លោក អ៊ុក គឹមសាន ឧបត្ថមថវិកា ២៥០.០០០រៀលលោកអ៊ុយ សាគុណ ថវិកា ៥០.០០០រៀល កញ្ញាអៀវ វុទ្ធី ៥០.០០០រៀល លោកស្រី ជា វួចនា ថវិកា ៥០.០០០រៀល លោក ហេង ម៉េងស៊ាង។ ក្រុមការងារយុវជនគណបក្សក្រុងព្រះវិហារ៖លោក ជា សុភ័ក្រ្ត ៥ . លោក សាយ ដារ៉ា ថវិកាចំនួន ២០០.០០០រៀល លោក ម៉ម សុទ្ធារ៉ា ថវិកាចំនួន ៥០០.០០០រៀលលោក តៃ លីឈ៊ន់ ។ សម្ភារផ្ដល់ជូនលោកតា លោកយាយ ចំនួន៥គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូ-ត្រីខ ១យួរ -ទឹកសុទ្ធ ១កេស-ទឹកផ្លែឈើ ១កេស-ទឹកស៊ីអ៊ីវ ១យួរ-មីខ្លាឃ្មុំ […]

Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ធនាគារជាតិបង្ហាញក្រដាសប្រាក់អនុស្សាវរីយ៍មានប្រាក់អ្វីខ្លះ?

ភ្នំពេញ៖ធនប័ត្រ “ក្រដាសប្រាក់”អនុស្សាវរីយ៍ដែលធនាគារជាតិបានបោះពុម្ពផ្សាយកន្លងមក​រួមមាន៖ក្រដាសប្រាក់ ១.០០០រៀល-២.០០០រៀល-១៥.០០០រៀលនិង៣០.០០០រៀល។ ក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១.០០០រៀល ជាការបោះផ្សាយ​ ដើម្បី​ជាការអបអរសាទរ​ព្រះរាជបិធីបុណ្យ​ខួប​ នៃការ​យាងគ្រងព្រះបរមរាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរម​នាថ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា។​ ក្រដាសប្រាក់​នេះ បាន​បោះផ្សាយ​ជាផ្លូវ​ការ​​អំឡុង​ថ្ងៃទី ២៥ ខែតុលា ២០១៧។​ ក្នុង​​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ៩ វិច្ឆិកា១៩៥៣ និង​ ៩ វិច្ឆិកា ២០១៣ក្រដាស​ប្រាក់​រៀល​ថ្មីប្រភេទ​២.០០០​រៀល ឬ​ធនបត្រ​អនុស្សាវរីយ៍ ត្រូវ​បាន​បោះ​ពុម្ព និង​ប្រកាស​ឱ្យ​ចេញ​ចរាចរ​ជា​ផ្លូវ​ការ​នៅថ្ងៃទី៨ វិច្ឆិកា ២០១៣​។ ក្រដាសប្រាក់នេះបោះពុម្ពផ្សាយ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​១៥​ព្រះ​វស្សា​ ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ នៃ​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​ធនបត្រ​ប្រភេទ​ ១៥.០០០​ រៀល​គំរូ​ថ្មី​ ដើម្បី​ដាក់​ឱ្យធ្វើ​ចរាចរ​ និង​ប្រើប្រាស់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅអំឡុងខែតុលា ឆ្នាំ២០១៩។ក្រដាសប្រាក់អនុស្សាវរីយ៍ ប្រភេទ៣០.០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”។ គួរបញ្ជាក់ថា […]