ព័ត៌មានសង្គម សន្តិសុខ

អ្នកដំណើរប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយមូតូមួយគ្រឿង

ស្វាយរៀង៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយមូតូមួយគ្រឿង។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ មឿង សុវណ្ណដារ៉ា អាយុ២១ឆ្នាំនៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ម៉ូតូម៉ាកហុងដា​ផ្លាកលេខភ្នំពេញ1GJ-7807។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចស្រុកជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងគ្រូពេទ្យ បានចុះពិនិត្យដោយបញ្ជាក់ថា សពស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ជនរងគ្រោះទំនងបើកម៉ូតូក្នុងល្បឿនលឿន ក៏រេចង្កូតដួលបោកក្បាលចូលទឹកស្រែតែម្ដង។ព្រោះលើដងខ្លួនមិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ជារឿងឃាតកម្មទេ។ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕  

ព័ត៌មានសង្គម សន្តិសុខ

រថយន្តដឹកក្រុមឆៃយ៉ាំ ធ្លាក់ពីលើភ្នំគូលែនធ្វើឱ្យស្លាប់៦នាក់ និងរបួសជាង១០នាក់ ​

សៀមរាប​៖តាមសេចក្តីរាយការណ៍​បឋមបានឱ្យដឹងថា ករណីរថយន្តដឹកក្រុមឆៃយ៉ាំបានបើកចុះចំណោទដ៏ខ្ពស់ក៏ធ្លាក់ពីលើភ្នំគូលែន បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និងរងរបួសជាង១០នាក់។ហេតុការណ៍នេះបានកើតឡើង នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា។មន្ត្រីនគរបាលស្រុកស្វាយលើបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯង ដោយមានរថយន្តដឹកក្រុមឆៃយ៉ាំ មកពីបុណ្យកឋិននៅវត្តលើភ្នំគូលែន។ពេលកំពុងបើកចុះចំណោតខ្លាំងក៏ធ្លាក់ចេញពីផ្លូវមកក្រោម បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។ ក្នុងនោះ​ជនរងគ្រោះដែលស្លាប់ប្រុស៤នាក់ និងស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជាង១០នាក់។ភ្លាមៗនោះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការធ្លាក់រថយន្តនៅឡើយទេ ព្រោះកម្លាំងកំពុងរវល់ជួយអន្តរាគមន៍ដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕    

ព័ត៌មានសង្គម សន្តិសុខ

នាំខ្លួនមន្ត្រីយោធាម្នាក់ទៅតុលាការ ករណីវាយសន្តិសុខឱ្យរយះក្បាលហូរឈាម

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីប្រើពិលវាយសន្តិសុខ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន និងបានកសាងសំណុំរឿងនាំខ្លួនទៅតុលាការ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។រូបភាព៖របស់នគរបាល មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ព័ន្ឋករណីយកពិលវាយបុរសសន្តិសុខម្នាក់ បណ្តាលឱ្យរយះក្បាលហូរឈាមពេញខ្លួន។ជាមួយនោះជនបង្កបានទាមទារឱ្យ ជនរងគ្រោះសងថ្លៃពិលរបស់គេថែមទៀត។ប្រភពដដែលបានបន្តថា មន្ត្រីយោធារូបនោះឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំជាសន្តិសុខ យាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១។ មុនកើតហេតុមានរថយន្តម៉ាកតូយូតាធុនរ៉ា ផ្លាកលេខភ្នំពេញ2BF-1127 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ក៏បុករបងហើយឈប់រថយន្តប្រុងដើរចេញ។ភា្លមនោះបុរសសន្តិសុខបានសួរនាំត្រូវមន្ត្រីយោធាស្លៀកពាក់ស៊ីវិល វាយក្បាលសន្តិសុខមួយពិលឱ្យរយះហូរឈាមតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ ត្រូវមន្ត្រីយោធារូបនោះស្រែកជេរប្រមាទ និងគំរាមបាញ់ទៀតផង។ប៉ុន្តែទោះយ៉ាងណាជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជួនបន្តតាមនីតិវិធី៕      

ព័ត៌មានសង្គម សន្តិសុខ

តារាភាពយន្តពេជ្រ ភារុណ អតីតស្វាមីនាងអម្ពរទេវី បានមរណភាព

ភ្នំពេញ៖តាមការបង្ហោះសារលើបណ្តាញសង្គម ហ្វេសប៊ុករបស់អ្នកនាង អម្ពរទេវី ត្រូវជាអតីតភរិយា អតីតតារាសម្តែងក្នុងខ្សែភាពយន្ត អំឡុងទសវត្សទី៨០-៩០ លោកពេជ្រ ភារុណ ថាបានទទួលមរណភាព។ ក្រោយមានដំណឹងថា​ លោកពេជ្រ ភារុណ អតីតតារាសម្តែងបានទទួលមរណភាព ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ កាលពីលោកនៅសម្តែងខ្សែភាពយន្ត អំឡុងទសវត្សទី៨០-៩០នោះ បានរន្ធត់និងស្លុតចិត្តខ្លាំងណាស់ ព្រោះសោកស្តាយនិងអាណិតស្រណោះបំផុត។តាមការបង្ហោះសាររបស់អ្នកនាង អម្ពរទេវី បានបង្ហោះសារមុននេះ ខណៈដែលអ្នកសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរជឿដែលអតីតតារាសម្តែងរូបនេះបានបាត់មុខពីសិល្បៈជាយូរមកនេះ។ប៉ុន្តែក្នុងសាររបស់អ្នកនាង អម្ពរទេវីមិនបានបញ្ជាក់ថា លោកពេជ្រ ភារុណស្លាប់ដោយអ្វីទេ។ពិធីបុណ្យសពនៃអតីតតារាសម្តែង និងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ដ៏ល្បីឈ្មោះកាលពីរាប់ទសវត្សរ៍មុនរូបនេះ ត្រូវបានធ្វើឡើងនៅវត្តទួលអស់លោក ក្នុងខណ្ឌឬស្សីកែវដោយបូជាភ្លាមៗព្រោះមានត្រឹមតែសាច់ញាតិ៣ទៅ៤នាក់ចូលរួមប៉ុណ្ណោះ។ ដោយកូនប្រុសស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក។គួរបញ្ជាក់ដែរថា លោកពេជ្រ ភារុណ ត្រូវបានគេចាត់ទុកថាជាតារាសម្តែង ដែលស្ថិតក្នុងជួរតារាល្បីៗឯទៀតដូចជា លោកទេពរិនដារ៉ូ-លោកខៃ ប្រសិទ្ធ-យុត្ថារ៉ាឆានី-ហមឈរ៉ា និងយសបូវណ្ណៈជាដើម កាលអំឡុងដែលខ្សែភាពយន្តខ្មែរ កំពុងទទួលបានការគាំទ្រពីទស្សនិកជនក្នុងទសវត្សទី៨០-៩០។ ពេលនេះលោកពេជ្រ ភារុណ អាចស្ថិតក្នុងវ័យប្រប្រមាណជាជិត៧០ឆ្នាំ។ លោកពេជ្រ ភារុណ គេសង្កេតគ្មានវត្តមានក្នុងខ្សែភាពយន្តខ្មែរនាសម័យនេះជាយូរមកហើយ។ ខណៈតារាជើងចាស់មួយចំនួននៅតែបន្តបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍នៅឡើយ។ តែទោះជាយ៉ាងណាលោកធ្លាប់បន្សល់ទុកស្នាដៃសម្តែងជាច្រើន ដក់ជាប់ក្នុងដួងចិត្តទស្សនិកជនខ្មែរស្ទើរគ្រប់រូប៕

កម្សាន្ត ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពលរដ្ឋចូលរួមកម្សាន្តក្នុងឱកាសបុណ្យអុំទូក ថ្ងៃទី១ប្រមាណជាង១លាននាក់

ភ្នំពេញ​៖ប្រជាពលរដ្ឋបានចូលរួមកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១មានចំនួនប្រមាណ១លាន២សែននាក់។ តាម​ការឱ្យដឹងពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យដឹងថា​ ថ្ងៃទី១នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដោយប្រជាពលរដ្ឋបានមកចូលរួមកម្សាន្ត យ៉ាងសម្បាយរីករាយប្រមាណ១លាន២សែននាក់ ។ប្រភពដដែលបានឱ្យដឹងទៀត​ថា​ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៣នេះមានទូក ង ចូលរួមប្រកួតចំនួន ៣៣៨ទូក និងទូកអន្តរជាតិចំនួន១៣៧ទូក។ ក្នុងនោះរួមមាន​-ទូកអុំបុរសចំនួន១៥៨ទូក-ទូកចែវបុរស៤២ទូក-ទូកចែវនារី៣ទូក។

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការ ករណីប្រើអាវុធខុសច្បាប់ និងគ្រឿងញៀន

ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាបានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន១៧នាក់។ក្រុមនេះពាក់ព័ន្ធករណីប្រើអាវុធខុសច្បាប់និងគ្រឿងញៀន នៅស្រុកកំពង់សីលា និងក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ ឈានដល់ការបង្ក្រាបបទល្មើស ដោយចាប់ក្រុមជនសង្ស័យប្រុសស្រីចំនូន១៧នាក់ និងវត្ថុតាងជាច្រើន។ក្នុងនោះមានម្សៅសថ្លាចំនួន២៨កញ្ចប់-ទូរសព្ទ១២គ្រឿង-ដបជក់៦-បារីអេឡិចត្រូនិច៤កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣-ដាវ១-ម៉ូតូ៣គ្រឿង-អាវុធខ្លីកែច្នៃ១ដើម-បង់១មានគ្រាប់ចំនួន១០គ្រាប់ និងថង់វេចខ្ចប់គ្រឿងញៀន។បន្ទាប់ពីឃាត់ខ្លួននិងសាកសួររួចរាល់ កម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១៧នាក់ ជាមួយវត្ថុតាងទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕      

ព័ត៌មានសង្គម សន្តិសុខ

ភ្លើងឆេះបំផ្លាញផ្ទះចំនួន៣ខ្នង និងទ្រព្យសម្បតិ្តអស់គ្មានសល់

បាត់ដំបង​៖​ភ្លើងបានឆេះផ្ទះចំនួន៣ខ្នង ជាមួយទ្រព្យសម្បតិ្តអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅក្រុមទី១០ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា។មន្ត្រីនគរបាល​​បានឱ្យដឹងថា​ ផ្ទះដែលរងការខូចខាតចំនួន៣ខ្នងនោះ ម្ចាស់ឈ្មោះ រីចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ។ផ្ទះទំហំ៥មគុណ៧ម សង់ពី​ឈើ​លើ​ថ្មក្រោម ដំបូងស័ង្កសី សម្ភារប្រើប្រាស់ និងម៉ូតូ១គ្រឿង ត្រូវភ្លើងឆេះគ្មានសល់។ ឈ្មោះ សម សុស្ថាបនា ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារប្រើប្រាស់ឆេះអស់គ្មានសល់។ឈ្មោះ ម៉ី ម៉ៃ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើ ដំបូលស័ង្កសី ផ្ទះនេះឆេះមួយផ្នែក។       ពេល​កើត​ហេតុ​សមត្ថកិច្ច​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥-៦គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងមិនឱ្យភ្លើងឆេះរាលដាបន្តទៀត។ ក្រោយមកសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុបង្កឱ្យឆេះផ្ទះនេះអាចមកពីឆ្លងចរន្តអគ្គិសនី៕

ព័ត៌មានសង្គម សន្តិសុខ

ជិះម៉ូតូលឿនជ្រុលបុករថយន្តចតចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ចតចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ម៉េងហួត អាយុ៤៧ឆ្នាំរងរបួសធ្ងន់ មានទីកំណើតនៅឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ។ មុនកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍កំពុងចតចិញ្ចើមផ្លូវ។ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពីផ្លាកលេខភ្នំពេញ1JT-7012 យ៉ាងលឿនក៏ជ្រុលបុករថយន្តនោះពីក្រោយ ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ៧១១​ នៃកងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​។ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចពិនិត្យ​ វាស់វែងនិងយកទៅទុកដើម្បីបន្តនីតិវិធី៕  

ព័ត៌មានសង្គម វប្បធម៌

គោរពវិញ្ញាណក្ខន្ធ អតីតជំនាញការ​សូវៀត​ ស្លាប់ដោយខ្មែរក្រហម ស្ទាក់​បាញ់តាមផ្លូវ​នៅ​ស្រុកចម្ការលើ​

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជាមួយមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀតចំនួន៩រូបខ្មែរ១រូប។ ជនរងគ្រោះបំពេញការងារផ្នែកកសិកម្មដែលបានស្លាប់ ដោយសារក្រុមទាហានខ្មែរក្រហម ស្ទាក់បាញ់ប្រហារនៅតាមផ្លូវក្នុងស្រុកចម្ការលើកាលពីឆ្នាំ១៩៨៣។ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី​២៥​ ខែវិច្ឆិកា​នៅវត្តដូនធី ​ក្នុង​ឃុំបុសខ្នុរ ស្រុកចម្ការលើ​ ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក ហ៊ុន​ ម៉ានិត​ អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ​លោកឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ​។លោកH.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។គួររំលឹក​ថា​ ពេលកើតហេតុអតីតជំនាញការកសិកម្ម​បានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាសនៅស្រុកចម្ការលើ ខេត្តកំពង់ចាម​។ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារបានសម្រាកនៅខេត្តកំពង់ចាម ដោយមានរថយន្ត​ចំនួន៣គ្រឿង រួមមានកងកាពារពីខេត្តចំនួន​១២នាក់។លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហាឆ្នាំ១៩៨៣ បានចេញដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស។ ពេលធ្វើដំណើរដល់ភូមិ​ដូនធី​ ពួកខ្មែរក្រហមមាន២ក្រុមបានពួនស្ទាក់បាញ់ប្រហារ ដោយកាំភ្លើងគ្រប់ដៃម៉ាកAK47និងB40 ។ពួកគេបានបាញ់សន្ធាប់លើក្បួនរថយន្តរបស់ក្រុមការងារ ធ្វើឱ្យក្រុមកងការពារបាត់ម្ចាស់ការរត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ។ តែយើងត្រូវពួកខ្មែរក្រហមបាញ់ឱ្យរងរបួសនិងស្លាប់។អ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះមាន ១-លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ ជនជាតិខ្មែរ-លោក ទីមេណូវ វ.វ (N.V.Tikmenov)​ វិស្វករបច្ចេកវិទ្យា​- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko)​ វិស្វករក្សេត្រសាស្ត្រ​។ លោក ហ្គីប៉ូវ […]

Featured ព័ត៌មានសង្គម សន្តិសុខ

ទណ្ឌិត៥៣៨នាក់​​ បានលើកលែងទោស ​ឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក

ភ្នំពេញ​៖ព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​នេះ​ លោកបណ្ឌិតគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែង​តាមប្រព័ន្ធបណ្ដាញតេឡេក្រាម​​ថា “ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុកឆ្នាំ២០២៣”។“យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រះករុណាព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត សម្រាប់ពិធីបុណ្យទាំង២នេះ សរុបចំនួន៥៣៨នាក់ក្នុងនោះស្រី៤៣នាក់”។ លោកបណ្ឌិត​ គឹម​សន្តិភាព​ បានបញ្ជាក់​ថា​ “ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំង២នេះរួមមាន​-ការបន្ថយទោស៣ខែចំនួន៣៩១នាក់ស្រី៣១នាក់។ បន្ថយទោស៦ខែ១៣២នាក់ស្រី១០នាក់។ បន្ថយទោស៩ខែ១២នាក់ស្រីម្នាក់។បន្ថយទោស១២ខែម្នាក់។បន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំម្នាក់។លើកលែងទោសស្ត្រីម្នាក់ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ជាមួយគ្នានេះ “ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិមិនលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើរទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា ១៖ ចំពោះបទល្មើសទូទៅ-ឧក្រិដ្ឋជនគ្រឿងញៀន-អំពើសាហាវយង់ឃ្នង-ករណីមិនរាងចាល-ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬសហព័ទ្ធ-ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈ-ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។ ២៖ចំពោះបទល្មើសរំលោភផ្លូវភេទ-ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ-ជនរងគ្រោះជាជនមានវិបល្លាសស្មារតីឬពិការ-ជនរងគ្រោះជាសាច់សាលោហិត-ករណីរំលោភបូក-ករណីប៉ុនប៉ងឬបៀតបៀនកេរ្តិ៍ខ្មាស លើជនរងគ្រោះជាសាច់សាលោហិត”៕ដោយ៖សហការី