Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

ស្តារប្រព័ន្ធធារាសាស្រ្តបុរាណក្នុងតំបន់អង្គរឱ្យដំណើរការឡើងវិញ

ភ្នំពេញ​៖​​អាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា​ បច្ចុប្បន្ន​ប្រទេសកម្ពុជាបានរងនូវសម្ពាធទាប បណ្តាលឱ្យមានភ្លៀងធ្លាក់ជាច្រើន។ក្នុង​តំបន់អង្គរក៏ទទួលបានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ​ បានធ្វើឱ្យបរិមាណទឹកដែលហូរពីភ្នំគូលែន និងផ្នែកខាងជើងមានការកើនឡើងខ្ពស់ដែលអាចបង្កជាទឹកជំនន់។ ប៉ុន្តែក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ពុំមានបញ្ហានោះទេព្រោះអាជ្ញាធរជាតិអប្សរា​ បានស្តារប្រព័ន្ធធារាសាស្រ្តបុរាណក្នុងតំបន់អង្គរឱ្យដំណើរការឡើងវិញ។ កាលពីថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ​២០២១​ តាមរយៈការជួសជុលប្រព័ន្ធធារាសាស្រ្ដបុរាណទាំងនោះ ផ្តល់លទ្ធភាពឱ្យនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមួយផ្នែក ប្រមូលទឹកទុកក្នុងអាងស្តុកទឹក ដូចជា ស្រះស្រង់ កសិន្ធុ បារាយណ៍ជាដើម  និងមួយផ្នែងទៀតបញ្ជៀសទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប។ គួរបញ្ជាក់ថា​ ចំពោះ​ការប្រមូលទឹករក្សាទុក​ គឺដើម្បីការអភិរក្សប្រាសាទ ការប្រើប្រាស់ជាទឹកស្អាតក្នុងក្រុងសៀមរាប និងសម្រាប់វិស័យកសិកម្ម ក្នុងរដូវប្រាំងខាងមុខនេះ៕ដោយ៖សហការី  

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

មន្ត្រីឧទ្យាននុរក្សនាំយកពស់ថ្លាន់ជិត១០០ក្បាលលែងក្នុងតំបន់ធម្មជាតិ

​ពោធិ៍សាត់៖មន្ត្រីឧទ្យាននុរក្សបាននាំយកពស់ថ្លាន់ចំនួន៩០ក្បាលដោះលែងក្នុងតំបន់អភិរក្យធម្មជាតិនៅម្តុំឡូត៍អភិរក្សជលផលក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ តុលា ២០២១។ លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ​ពស់ថ្លាន់ចំនួន៨៧ ក្បាល​នេះ ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​សត្វព្រៃ ភ្នំ​តា​ម៉ៅ ប្រមូលយក​ចេញពី​ភ្នំ​តា​ម៉ៅ ដោយ​នាំយកមក​លែង នៅក្នុង​តំបន់​អភិរក្ស​ព្រៃ​ធម្មជាតិ ក្នុង​បឹង​ទន្លេសាប​។​ ជាមួយនេះលោកនាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល សុំឦ្យប្រជាពលរដ្ឋ មេត្តាជួយ​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ គ្រប់​ប្រភេទ កុំ​ចាប់ ឬ​កុំ​ជួញដូរ ឬ​សម្លាប់សត្វ និង​កុំ​កាប់​ដុត​ឆ្ការ រុករាន ទន្ទ្រាន​ដីព្រៃ ដែល​ជំ​ជា​រក​ជីវចម្រុះ​គ្រប់​ប្រភេទនិងកុំ​ជួញដូរ​សត្វព្រៃ ​៕ដោយ៖យាយទេព​

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

៣ថ្ងៃឱកាសភ្ជុំបិណ្ឌខេត្តព្រៃវែងមានភ្ញៀវមកលេងកម្សាន្តជាង៩ពាន់នាក់

ព្រៃវែង៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា៖ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ នៃពិធីភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរជាតិ មកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណ៩,៨៣៧នាក់។ មន្ត្រីបានបន្តថា កន្លែងដែលភ្ញៀវចូលកម្សាន្តមាន-រមណីយដ្ឋាននគរភ្នំ ២.៥៣៤នាក់-រមណីយដ្ឋាន អភិរក្សសត្វស្លាបទួលពាន់តាឡី ១.២៤៨នាក់-រមណីយដ្ឋានបារាយណ៍អណ្ដែត ៥៩៧នាក់-គោលដៅទេសចរណ៍ស្ទឹងចារ ៥.២២៤នាក់-រមណីយដ្ឋានធម្មជាតិ សួនសត្វ  តាដាបាយ៉ាប ១៦៤នាក់ -គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៧០នាក់។ ទោះបីនៅក្នុងស្ថានភាពឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក៏ពិតមែនតែរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រៃវែង នៅតែទទួលបានអ្នកទេសចរ ដែលមានការចាប់អារម្មណ៍ និងចង់ទស្សនាកម្សាន្ត នៅក្នុងរដូវភ្ជុំបិណ្ឌនេះ។លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឱ្យដឹងថា៖ ក្នុងដំដើរកម្សាន្ដរបស់ភ្ញៀវទេសចរ ដែលមកទស្សនា កម្សាន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩។ លោកប្រធានមន្ទីរបានលើកឡើងថា ចំពោះការរៀបចំឱ្យចូលទស្សនានៅរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កម្តៅ លាងដៃនិងទឹកអាល់កុលនិងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នា៕ដោយ៖ចាន់ថន

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

ខេត្តព្រះវិហារទទួលភ្ញៀវទេសចរជាង១ម៉ឺននាក់ក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

ព្រះវិហារ៖តាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលកម្សាន្តក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ មានចំនួន ១២.៦៨៦នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១២.៦៥៩ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានការធ្លាក់ចុះ៥០,៩៧ភាគរយ និងភ្ញៀវអន្តរជាតិមាន២៧នាក់ធ្លាក់ចុះ ៧៥,៦៧ភាគរយ។ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៨ ខែតុលានេះថា មូលហេតុ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិនេះ គឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ច ព្រមទាំងកត្តាអាកាសធាតុផងដែរ។ លោកប្រធានមន្ទីរបានបន្តថា ឱកាសភ្ជុំបិណ្ឌនេះមន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរនិងតាមរមណីយដ្ឋាន និងភោជនីយដ្ឋានត្រូវផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា គោលដៅទេសចរដែលភ្ញៀវជាតិនិងអន្តរជាតិ តែងមកកម្សាន្តនៅខេត្តព្រះវិហាររួមមាន៖ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត,ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ, ទឹកជ្រោះព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ, និងទីតាំងទេសចរណ៍ជាច្រើនកន្លែងទៀត៕ដោយ៖សៅវ៉ាន់ឌី  

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

សង្គ្រោះកូនខ្លាឃ្មុំមួយក្បាលដែលជាប់អន្ទាក់របស់ព្រាន

កំពង់ស្ពឺ៖កូនសត្វខ្លាឃ្មុំមួយក្បាលដែលជាប់អន្ទាក់របស់ព្រានកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានពលរដ្ឋម្នាក់សង្គ្រោះ និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីបន្តការពារនិងអភិរក្ស។ មន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សបានយកកូនខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងលែងចូលទៅក្នុងព្រៃធម្មជាតិវិញ៕ដោយ៖សហការី    

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

កូន​សត្វ​ចំនួន​៩​ក្បាល​បានចាប់កំណើត​នៅ​តំបន់ការពារទេសភាព​អង្គរ

​ភ្នំពេញ៖ក្រោយ​ពេលដែល​កម្មវិធី​កម្មវិធី​ដោះលែង​សត្វព្រៃ នៅ​តំបន់​ប្រាសាទ​អង្គរ ត្រូវបាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ​២០១៣ មកដល់ពេលនេះ អ្នក​អភិរក្ស​បាន​អះអាងថា មានកូន​សត្វ​យ៉ាងហោចណាស់ ៩ ក្បាល​បានចាប់កំណើត ។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា បាន​អះអាងថា ក្រោម​កម្មវិធី​ដែល​ដឹកនាំ​ដោយ អជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ ដែល​ប្រទេស​កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​គំនិត ផ្តួចផ្តើម​ទៅលើ​ការរំដោះ​សត្វព្រៃ នៅក្នុង​តំបន់ការពារទេសភាព​អង្គរ មាន​សត្វ ប្រមាណ​ជា​៤០​ក្បាល​ត្រូវបានធ្វើ​ការដោះលែង ដែល​រួមមាន សត្វ​ទោច​ម្កុដ ឈ្លូស និង​កូន​សត្វ​ដែល​ទើប​កើត​យ៉ាងហោចណាស់​ចំនួន​៩​ក្បាល​។ ​ ប្រភព​ដដែល​បាន​អះអាងថា កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះលែង សត្វព្រៃ​ក្នុង​បរិវេណ​តំបន់​អង្គរ​។​កន្លងមក​សត្វព្រៃ​ដែល​ត្រូវបាន​ដោះលែង​នៅ​ទីនោះ រួមមាន ដូចជា សត្វ​ឆ្មា​ដាវ សត្វ​កេងកង​តូច សត្វ​ទូច​ម្កុដ សត្វ​ឈ្លូស សត្វ​ស្វា​ព្រាម សត្វ​សំ​ពោធ​ក្រអូប សត្វ​ភេ​ខ្លួន​រលោង ជាដើម ៕​ដោយៈ ជាសីហៈ

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចុះបិទភោជនីយដ្ឋានមួយកន្លែងក្រោយលួចលាក់បើកខារ៉ាអូខេ

ភ្នំពេញ៖អាជ្ញាធរខណ្ឌមានជ័យបានចុះបិទភោជនីយដ្ឋានយីហោគោដុត រិទ្ធវិទូនៅតាមផ្លូវ ចូលទៅទីលានចាក់សំរាមចាស់ក្រោយលួចលាក់បើកខារ៉ាអូខេល្មើសបំរាម។កម្លាំងមូលដ្ឋានបានចុះបិទភោជនីយដ្ឋានមួយនេះមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ក្រោយពីមិនស្តាប់ការណែនាំនៃក្រសួងសុខាភិបាល។ មន្ត្រីអាជ្ញាធរបានឱ្យដឹងថា  ប្រជាពលរដ្ឋល្អបានរាយការណ៍ថា  ទីតាំងនោះមានបើកទទួលភ្ញៀវនិងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង បានចុះទៅដល់ទី ឃើញមានបើកបន្ទប់ខារ៉ាអូខេមែន។តែបើកបន្ទប់ដោយមិនមានច្រៀងទេ។បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាបញ្ឈប់និងបិទជាបណ្តោះអាសន្ន និងមិនមានឃាត់ខ្លួនមនុស្សទេ៕ដោយ៖មនោរម្យ

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

សំណង់ប្រាសាទនៅថៃមិនមែនលួចចម្លងប្រាសាទអង្គរវត្ត   

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានបញ្ជាក់ថា សំណង់ប្រាសាទថ្មនៅខេត្តបុរីរម្យ ប្រទេសថៃ មិនមានការលួចចម្លងប្លង់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរនោះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ច្បាស់ថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជាក្នុងខេត្តបុរីរម្យប្រទេសថៃ។សំណង់នេះធ្វើអំពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។ តាមរយ:ការបំភ្លឺ និងបង្ហាញឯកសារប្លង់សំណង់នានា ព្រះចៅអធិការវត្តនៅថៃបញ្ជាក់ថា ការសាងសង់ប្រសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយក្នុងប្រទេសកម្ពុជាទេ។ករណីនេះ ក្រសួងនឹងធ្វើការតាមដានជាបន្តដោយយកចិត្តទុកដាក់ ហេតុដូច្នេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖វិចិត្រ  

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

ម្ចាស់អរគុណសម្តេចតេជោហ៊ុន សែន បានអនុញ្ញាតឱ្យយកតោទៅចិញ្ចឹមវិញ

ភ្នំពេញ៖ម្ចាស់តោដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» កាលពីថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចឱ្យតោមកខ្លួនចិញ្ចឹមវិញ។ លោក Qi Xiao បានរៀបរាប់ក្នុង Facebook របស់ខ្លួនថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយ និងគាំទ្រដល់ ហ៊ីម៉ា (ឈ្មោះតោ) របស់យើងខ្ញុំ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ។ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត”។ ជាមួយការអរគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបលើទំព័រហ្វេសប៊ុកទៅវិញផងដែរថា៖នេះជាករណីពិសេសដោយសារម្ចាស់តោបានចិញ្ចឹមវាតាំងពីតូចមក ប្រៀបដូចជាសមាជិកគ្រួសារទៅហើយទើបអនុញ្ញាតឱ្យយកទៅចិញ្ចឹមឡើងវិញ។ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្រេចឱ្យបុរសជនជាតិចិនអាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញបាន បន្ទាប់ពីសមត្ថកិច្ចដកហូតកន្លង។មកសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យតោទៅជនជាតិចិននេះវិញ បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាលពីចុងខែមិថុនា។ជាមួយការអនុញ្ញាតឱ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ បានណែនាំឱ្យម្ចាស់ធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ សម្តេចតេជោ ហ៊ុន សែន ក៏បានបានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ។ជាមួយការអនុញ្ញាតឱ្យយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ […]

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

អន្ទាក់ព្រានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បង្កឱ្យសត្វខ្ទីងដ៏កម្រ១ក្បាលងាប់

កំពង់ស្ពឺ៖កន្លងមកនិងសព្វថ្ងៃក្រុមមនុស្សប្រព្រឹត្តការបរបាញ់,ដាក់អន្ទាក់សត្វព្រៃយកទៅធ្វើជាអាហារ សុទ្ធតែជាបទល្មើសឧក្រិដ្ឋ។ ខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា៖មានសត្វខ្ទីងញីពេញវ័យមួយក្បាល ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានងាប់ដោយសារជាប់អន្ទាក់យូរពេក បើទោះបីក្រុមអភិរក្សខិតខំជួយសង្រ្គោះយ៉ាងណាក្តី។កន្លងទៅសត្វប្រភេទនេះជាប់អន្ទាក់ព្រាន រហូតដល់ឈហៀរទឹកភ្នែកកណ្តាលព្រៃដល់ងាប់ក៏មាន ។ក្នុងនោះថ្នាក់ក្រោមក្រសួងបរិស្ថាន បានចុះទៅដល់កន្លែងកើតហេតុ។ លោក និក ម៉ាក នាយកសង្គ្រោះនិងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានទៅដល់កន្លែងខ្ទីងជាប់អន្ទាក់ បញ្ជាក់ថា សត្វខ្ទីងញីនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង អស់កម្លាំង និងគ្មានកម្លាំងឈរបាន ដោយជើងមុខម្ខាងជាប់នឹងអន្ទាក់។ ពេទ្យសត្វបានដាក់ថ្នាំសណ្តំទៅកាន់សត្វខ្ទីង មុននឹងដាក់អង់ទីប៊ីយ៉ូទិក ។ប៉ុន្តែជាអកុសល ដោយសារសភាពខ្សោយពេក ក៏បានងាប់ក្រោមការប្រើថ្នាំសន្លប់។ លោកថា “ទំរាំតែសត្វជាប់អន្ទាក់ត្រូវបានរកឃើញ ភាគច្រើនគឺងាប់បាត់ទៅហើយ។ ពួកគេងាប់យឺតៗនិងឈឺចាប់បំផុត”។ លោកមានប្រសាសន៍ថា ការបាត់បង់សត្វខ្ទីងនេះ គឺជាដំណឹងអាក្រក់សម្រាប់ប្រភេទសត្វ ដែលត្រូវបានចាត់ថ្នាក់ជាសកលជាប្រភេទសត្វងាយរងគ្រោះ។ យោងតាមសហភាពអន្តរជាតិនៃការអភិរក្សធម្មជាតិ (IUCN) ចំនួនសត្វខ្ទីងនៅក្នុងព្រៃអាចមានដល់ទៅ៦.០០០ក្បាល។ នៅក្នុងប្រទេសកម្ពុជា សត្វខ្ទីង គឺកម្រមានណាស់ មិនមានអ្នកណាដឹងច្បាស់ថា វានៅសល់ប៉ុន្មានក្បាលទេ ប៉ុន្តែហាក់នៅតិចតួចណាស់។ លោកបន្តថា អន្ទាក់ គឺជាការបំផ្លិចបំផ្លាញខ្លាំងបំផុត ពីព្រោះពួកវាអាចសម្លាប់សត្វបានដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលរងការគំរាមកំហែងផង។ នៅក្នុងព្រៃទូទាំងអាស៊ីអាគ្នេយ៍ អន្ទាក់បានឈានដល់កម្រិតវិបត្តិ។ នៅកម្ពុជាផល ប៉ះពាល់នៃអន្ទាក់លើសត្វព្រៃគឺខ្លាំងក្លា។ អន្ទាក់គឺជាមូលហេតុចម្បងនៃការបាត់បង់សត្វព្រៃជាច្រើន […]