កីឡា ព័ត៌មានសង្គម វប្បធម៌

កីឡា ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បានប្រកាស ថា​ខ្លួន​នឹង​រៀបចំ​ការប្រកួត កីឡា​ទាញព្រ័ត្រ ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២៤ រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ខែឧសភា នៅ ទីលាន​តេ​ជោ ស្ថិតក្នុង​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​អត្ត​ព​លិ​ក​ផង ដើម្បី​ពង្រឹងគុណភាព​នៃ​ប្រភេទ​កីឡា នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ឲ្យ​ទទួលបាន​គុណ​ផល​ខ្ពស់ ។​  

Featured ព័ត៌មានសង្គម វប្បធម៌

រក្សាប្រពៃណីពីបុរាណ ពលរដ្ឋប្រមាណ១ម៉ឺននាក់ នាំគ្នាចាប់ត្រី មហាសាមគ្គី

ត្បូងឃ្មុំ៖ដោយរក្សាមិនឱ្យបាត់បង់ នូវប្រពៃណីពីបុរាណ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ប្រមាណ១ម៉ឺននាក់ បាននាំគ្នាជួបជុំ ចាប់ត្រីក្នុងន័យមហាសាមគ្គី ដើម្បីយកចម្អិនទទួលទានជុំគ្នាកម្សាន្តសប្បាយដែលមានទំនៀម ​ទម្លាប់ពីមុនរហូតមក។លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំបានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ប្រមាណ១០ម៉ឺននាក់បានជួបជុំគ្នា បង្ហាញពីភាពសប្បាយរីករាយ ចុះចាប់ត្រីក្នុងបឹងតាមបែបបុរាណ កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៤។ការចាប់ត្រីមហាសាមគ្គីនោះ ពលរដ្ឋតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំក្នុង ខែកុម្ភៈ ដែលស្ថិតនៅបឹងក្រមឬបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ក្នុងការជួបជុំចាប់ត្រីនោះ ក៏មានវត្តមាន ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្តជាមួយប្រជាពលរដ្ឋជាច្រើនកុះករ។ពិធីចាប់ត្រីនេះ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឡើងឱ្យកាន់តែធំ ក្រោមការផ្តួចផ្តើមពីលោក ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង រំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរតំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយ រីករាយជួបជុំជូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។លោកប្រធានមន្ទីរបានបន្តថា ក្នុងកម្មវិធីចុះចាប់ត្រី យកមកចម្អិនទទួលទានជុំគ្នា ជាអាហារសាមគ្គី ដោយមានការប្រគុំតន្ត្រី រាំលេងកម្សាន្ត។ពិសេសជាងនេះទៀត ដើម្បីបង្កើនការលើកទឹកចិត្តដល់អ្នកដែលចាប់បានត្រីច្រើន។ […]

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

“ទេទឹកពុះជាតំបន់ធម្មជាតិដ៏កម្រ នៅប្រទេសកម្ពុជាដែលមានទឹកក្តៅពុះពីធម្មជាតិ”

កំពង់ស្ពឺ៖លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា “ទេទឹកពុះជាតំបន់ធម្មជាតិ ដ៏កម្រមួយនៅប្រទេសកម្ពុជា ដែលមានទឹកក្តៅពុះពីធម្មជាតិ។ទីតាំងនោះស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។អភិបាលខេត្តបានបន្តថា “តំបន់ទេទឹកពុះនេះត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ ដែលជាជនជាតិដើមភាគតិចសួយ ដោយមានជំនឿអរូបីយថា ជាតំបន់សក្ដិសិទ្ធិអ្នកដែលមកកម្សាន្តនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ។ ជាពិសេសអ្នកមានជំងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកដ៏ថ្លានៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន”។អភិបាលខេត្តបានបន្តថា “ទឹកពុះនេះមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ហើយមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ផ្ទៃទឹកទំហំ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប៥ហិកតា ហើយពោរពេញដោយស្មៅកក់ខ្ពស់ៗគឺប្រភេទត្រែងម្យ៉ាង និងថ្មក្រហម”។សូមបញ្ជាក់ថា​ ខេត្តកំពង់ស្ពឺស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំ២ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។មានចម្ងាយ៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង១៨០គីឡូម៉ែត្រទៅកាន់ខេត្តព្រះសីហនុ។ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រចំនួន ១៣កន្លែង និងតំបន់ទេសចរណ៍បែបផ្សងព្រេង២កន្លែង។ក្នុងចំណោមតំបន់ ទេសចរណ៍ទាំង១៣កន្លែងនោះ មានទេសចរណ៍ប្រវត្តិសាស្ត្រ៤កន្លែង ទេសចរណ៍ធម្មជាតិ៨កន្លែង និងទេសចរណ៍វប្បធម៌១កន្លែង ។តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ទាំង៤កន្លែងមានល្អាងបុរាណវិទ្យាភ្នំចាស់-បុរាណវិទ្យាភ្នំព្រះ-រមណីយដ្ឋានប្រវត្តិសាស្ត្រទេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង។ចំណែកទីតាំង ទេសចរណ៍ធម្មជាតិទាំង៨កន្លែងមាន-ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ-មណ្ឌលកម្សាន្តគីរីរម្យ-សហគមន៍ទេសចរណ៍ធម្មជាតិចំបក់-សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ-រមណីយដ្ឋានអំពែភ្នំ-គីរីរម្យផាញរីសត-កីឡដ្ឋានវាយកូនហ្គោល-រមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ។រីឯសារមន្ទីរនរៈបុរី គឺជាតំបន់ទេសចរណ៍វប្បធម៌ របស់ខេត្តកំពង់ស្ពឺ ។ ដោយឡែកតំបន់ តំបន់ទេសចរណ៍ផ្សងព្រេងទាំង២កន្លែង គឺភ្នំឱរ៉ាល់និងភ្នំខ្នងផ្សា៕

ព័ត៌មានសង្គម វប្បធម៌

អ្នកភូមិបង្កោងនៅតែរក្សា ទំនៀមទម្លាប់ចាប់ត្រីរួមគ្នា យកធ្វើម្ហូបឡើងមាឃ ឬឡើងអ្នកតា

សៀមរាប៖ក្រោយពីថ្ងៃរំដោះ ៧​ខែមករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបន្តរក្សាប្រពីណីទំនៀមទម្លាប់ ពីបុរាណដូនតាជាយូរយាណាស់មកហើយនោះ។ គឺពួកគាត់តែងតែនាំគ្នាចាប់ត្រីជារួមក្នុងបឹងមួយ ដើម្បីយកធ្វើម្ហូបក្នុងពិធីឡើងមាឃ ឬឡើងអ្នកតាប្រចាំឆ្នាំ រៀងរាល់ខែមាឃ មិនដែលអាក់ខានឡើយ។អ្នកស្រុកមិនត្រឹមតែជួបជុំចាប់ត្រី ជាលក្ខណៈសហគមន៍សម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះទេ គឺដើមី្បថែរក្សាប្រពៃណីទំនៀមទម្លាប់ ពីបុរាណដូនតាខ្មែរយើងផងដែរ។លោក ពេជ្រ ឃិន មេភូមិបង្កោងបានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃឆ្នាំ២០២៤នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ២កើត ខែមាឃឆ្នាំនេះ។លោកមេភូមិបានបន្តថា ឆ្នាំនេះត្បិតទឹកនៅក្នុងបឹងមានច្រើន មិនទាន់ស្រកចុះដល់កម្រិត។ប៉ុន្តែទិន្នផលត្រីក្នុងបឹងនេះសម្បូរណាស់។ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រីយកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ។លោកពេជ្រ ឃិន មេភូមិបង្កោងបានឱ្យដឹងទៀតថា នៅព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនរយនាក់ ដោយក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុងមកជួបជុំគ្នា។ក្នុងនោះគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រីនៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។លោកមេភូមិបានបន្តថា មិនខុសពីរៀងរាល់ឆ្នាំឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុំសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។ ដោយឡែកត្រីដែលរកបានពីបឹងពួកគាត់អាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។រីឯអ្នកដែលមានសិទ្ធិចុះចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានចាប់ត្រីរួមគ្នាក្នុងបឹងនេះរួចហើយ ទើបអ្នកភូមិផ្សេង អាចមានសិទ្ធិមករក ចាប់ត្រីក្នុងបឹងនេះបាននៅថ្ងៃបន្ទាប់។ម៉្យាងទៀតត្រីដែលចាប់បាននោះ  មួយផ្នែកសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក […]

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

ទេសភាពដ៏ស្រស់ត្រកាលនៃខេត្តក្រចេះ នាពេលបច្ចុបន្ន អមដោយបទចម្រៀង មួយបទមានចំណងជើងថា “ក្រចេះឥឡូវ”

-បទ៖“ក្រចេះឥឡូវ” ផលិតតាមយោបល់ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន-ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ។-និពន្ធទំនុកច្រៀង និងដឹកនាំផលិត បណ្ឌិត អេង កេងឈុន -សហការផលិត លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ -សម្រួលបទភ្លេង លោកណាំ សុធា-បច្ចេកទេសសំឡេង លោក ស៊ីវ សុខខឿន-លំនាំបទ អាយ៉ៃ បាយ៉ោ ឬចៅភឹម -ច្រៀងដោយ លោក ដួង សុខគា។ -កាត់តវីដេអូ លោក ណុង វណ្ណនេត -ផ្នែកអក្ខរាវិរុទ្ធ លោក ស៊ុ សំអាត- ថតឯកសារ លោក ហុង ប៊ុនណា និង លោក លី វិចិត្រ- ផលិតដោយនាយកដ្ឋាន ផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៕  

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

សហគមន៍ទេសចរណ៍ ភូមិបណ្តែតទឹកកំពង់លួង ទីកម្សាន្តដ៏ជក់ចិត្តសម្រាប់ភ្ញៀវ

ពោធិ៍សាត់៖សហគមន៍ភូមិបណ្ដែតទឹកកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់នៅចម្ងាយប្រហែល៥គិឡូម៉ែត្រ ពីផ្លូវជាតិលេខ៥ ត្រង់ប្រសព្វទីរួមស្រុកក្រគរ ខណៈនិទាឃៈរដូវភ្ញៀវទេសចរ តែងទៅទស្សនាកម្សាន្តបាន ជក់ចិត្តទេសភាពនៅទីនោះ។កំពង់លួង ជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រង និងភូមិបណ្ដែតទឹកដែលបង្ហាញដល់ភ្ញៀវទេសចរ ពីទំនៀមទម្លាប់ប្រពៃណីជំនឿ សាសនាចម្រុះជាតិសាសន៍ របស់ប្រជាពលរដ្ឋសហគមន៍។ ជាពិសេសមុខរបរជាមូលដ្ឋាន របស់ពួកគាត់គឺនេសាទតាមរដូវកាលដែលជាជីវភាពមួយបន្តមករាប់តំណ មនុស្សតាំងពីបុរាណកាល។បច្ចុប្បន្នភ្ញៀវទេសចរអាចជួលទូកជិះកម្សាន្ត ទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងថ្ងៃលិចដ៏ស្រស់ស្រទន់លើផ្ទៃបឹងទន្លេសាប។ជាដំបូងយើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥ និងលេខ៥៤ និងផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ ពីទីប្រជុំជនស្រុកក្រគរ ចម្ងាយ៧គីឡូម៉ែត្រ។បន្ទាប់មកត្រូវឆ្លងកាត់ ភូមិទី៤សាលាឃុំកំពង់លួង និងអនុវិទ្យាល័យកំពង់លួង ទើបទៅដល់មាត់ទឹក។ដែលទីនោះមានទូកតូចធំ នៅតម្រៀបគ្នារង់ចាំដឹកភ្ញៀវទេសចរ និងដឹកទំនិញផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។រីឯភូមិបណ្តែតទឹកមានចំនួន៤ភូមិ និង១ភូមិនៅលើគោក។ ភូមិលើទឹកមានភូមិទី១ ទី២ ទី៣ និងទី៥។នៅក្នុងភូមិបណ្តែតទឹក មានសេវាគ្រប់យ៉ាងដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាង លើកលែងតែគ្រឿងយន្តធំៗ។ ជាមួយនោះមានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះជាតិសាសន៍មាន ខ្មែរ វៀតណាម ចាម និងចិន។ពួកគេមានមុខរបរចម្រុះ ដូចជានេសាទត្រី និងជួញដូរផ្សេងៗ។អ្នកទេសចរទស្សនាទេសភាពព្រៃរនាម […]

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

រមណីយដ្ឋានទាំង៧ ដែលភ្ញៀវទេសចរ​មាន​ ជម្រើស​​​កម្សាន្ត​ក្នុង​ខេត្តស្ទឹងត្រែង

​ស្ទឹងត្រែង៖ភ្ញៀវទេសចរអាចមានជម្រើសច្រើន សម្រាប់ដំណើរកម្សាន្ត នៅទីតាំងរមណីយដ្ឋានសំខាន់ៗទាំង៧ក្នុងខេត្តស្ទឹងត្រែង។ ទោះបីជា​ខេត្តមួយនេះ ​ហាក់​នៅ​ឆ្ងាយ​បន្តិច​ក៏ពិតមែន។ប៉ុន្តែ​បច្ចុប្បន្ន​ការធ្វើដំណើរ​មក​ខេត្ត ភាគឦសាន្ត​ជាប់​ព្រំដែនឡាវមួយ​នេះ ​គ្មានអ្វី​ជាការ​លំបាក​ទៀត​ទេ។​ភ្ញៀវទេសចរ​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា អាច​អញ្ជើញ​មក​ទស្សនា​កម្សាន្ត​ នៅតាម​រមណីយ​ដ្នា​ន​ជាច្រើនកន្លែង ​ក្នុង​ខេត្ត​ស្ទឹងត្រែងបាន​ដោយ​រលូន និង​ឆាប់​រហ​ស័​ ព្រោះតែមានផ្លូវល្អស្អាត ធ្វើដំណើរដោយសុវត្ថិភាព។​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍ ​ខេត្តស្ទឹងត្រែង​បាន​ឱ្យ​ដឹងថា ​រមណីដ្ឋានធម្មជាតិ និង​កែច្នៃ​ចំនួន​៧ក្នុងខេត្តនេះ ជា​ជម្រើស​ល្អ​បំផុតក្នុង​ដំណើរ​ក​ម្សាន្ត​របស់​ភ្ញៀវ ​មកកាន់​ទឹកដី​ភាគ​ឦ​សាន្ត​ជាប់​ព្រំដែន​ឡាវ។​ដែល​គេ​ទទួលស្គាល់ជា​ខេត្ត​ពោរ​ពេញ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​។​លោកប្រធាន​មន្ទីរ​បាន​ឱ្យដឹង​ទៀតថា ​ក្នុងឱកាស​ចូលឆ្នាំ​ចិន​-​វៀតណាម ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ គ្រប់​រមណីយដ្ឋាន​ធម្មជាតិ ​ក៏ដូចជា​រមណីយដ្ឋាន​កែច្នៃ​ទាំងអស់ គឺ​បាន​ត្រៀម​រួចរាល់​ទាំង​ការ​លម្អ​ទីតាំង និង​ការផ្តល់សេវា​គ្រប់ផ្នែក ​ប្រកបដោយ​​ភាព​រួសរាយ​រាក់ទាក់ និង​សមរម្យ ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​លោក អ៊​ន់ ប៉ោ​សឿនបានបន្តថា គឺ​មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ដល់ ​ម្ចាស់​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ ឱ្យ​រៀបចំ​កែលម្អ ធ្វើយ៉ាងណា​មាន​សោ​ភ័ណភាព និង​មាន​ភាព​ទាក់ទាញ។ឬក៏​មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​ បែប​ទេសចរណ៍​ផ្សេងៗ​ដែល​ខ្លួន​មាន រួមទាំង​ការសម្អាត​បរិស្ថាន​អនាម​យ័ សន្តិសុខ។តែ​អ្វីដែល​សំខាន់​នោះ​គឺ​ការធ្វើ​បដិសណ្ឋារកិច្ច និង​សេវា​ម្ហូបអាហារ ខណៈដែល​បញ្ហា​នេះ​ខាង​មន្ត្រី​ជំនាញ​ ​បាន​ណែនាំត្រូវ​អនុវត្តឱ្យ​​ខាង​តែ​បាន ព្រោះ​ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​។​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក៏បាន​ណែនាំ​ថា ក្នុងឱកាស​ចូលឆ្នាំ​​ចិន​-​វៀតណាម​ខាងមុខនេះ ខេត្តស្ទឹងត្រែង​មាន​កន្លែង​បោះតង់ ​តាម​ឆ្នេរ​ខ្សាច់​ដង​ទន្លេមេគង្គ​លើផងដែរ ខណៈមាន​សណ្ឋាគារ​ចំនួន៤ ផ្ទះសំណាក់​២៧ មាន​បន្ទប់​សរុប​ចំនួន៨០០បន្ទប់​។​ចំណែក​រមណីយដ្ឋាន គឺមាន៧​កន្លែង រី​សត​ចំនួន២​កន្លែង ​ដើម្បី​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសច​រ​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​ឆាប់​ខាងមុខ​។រមណីយដ្ឋាន​សំខាន់ៗ​ទាំង៧ដែល​ភ្ញៀវ​អាច​ទៅបាន​មាន​ […]

ប្លែកៗ ព័ត៌មានសង្គម វប្បធម៌

ពលរដ្ឋនិងថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត ថ្វាយបង្គំចំពោះអល់ឡោះជាម្ចាស់សុំទឹកភ្លៀង

ភ្នំពេញ៖យោងតាមការចុះផ្សាយពី សារព័ត៌មានអារ៉ាប់នាថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤នេះបានឱ្យដឹងថា ប្រជាពលរដ្ឋ មន្ត្រីរាជការ និងថ្នាក់ដឹកនាំ នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចូលរួមសាឡាត(ថ្វាយបង្គំ)ចំពោះអល់ឡោះជាម្ចាស់ ដើម្បីសុំឱ្យមានទឹកភ្លៀង តបតាមការអំពាវនាវរបស់ ស្តេចសាល់ម៉ាន។ពលរដ្ឋ មន្ត្រីរាជការ និងថ្នាក់ដឹកនាំ អារ៉ាប៊ីសាអូឌីតចូលរួម សឡាតសុំទឹកភ្លៀង Istisqa នៅតាមវិហារជាច្រើនក្នុងប្រទេស នាថ្ងៃព្រហស្បតិ៍នេះ។គួរឱ្យដឹងផងដែរថា តបតាមការអំពាវនាវរបស់ស្តេច សាល់ម៉ានគ្រប់វិហារទាំងអស់ទូទាំង ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើពិធីសាឡាតដើម្បីសុំទឹកភ្លៀងពីអល់ឡោះជាម្ចាស់ ដូចដែលមាន ចែងក្នុងសាសនាអ៊ីស្លាម ហើយស្របតាមគំរូនៃព្យាការី មហាំម៉ាត់នៅពេលមានករណីជួបគ្រោះរាំងស្ងួត និងខ្វះទឹកភ្លៀង៕    

Featured នយោបាយ ព័ត៌មានសង្គម វប្បធម៌

ប្រវត្តិនៃស្ពាន“ជ្រោយអាឱក-ជ្រោយតាឱក”ក្រោយមកហៅ ស្ពានក្បាលថ្នល់ឬស្ពាន ព្រះមុនីវង្ស”

ភ្នំពេញ៖គួរយល់ដឹងពីប្រវត្តនៃស្ពាន“ជ្រោយអាឱក-ជ្រោយតាឱក ក្រោយមកហៅស្ពានក្បាលថ្នល់ឬស្ពានព្រះមុនីវង្ស”។ស្ពាននេះដំបូងទ្បើយជាស្ពានដែកកសាងដោយវិស្វករបារាំងនាដើមឆ្នាំ១៩២៨។កសាងរួចរាល់បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ១៩២៨ ក្រោមព្រះរាជធិបតីភាពព្រះបាទព្រះមុនីវង្ស។ ស្ពាននេះសាងសង់តំណាលគ្នាជាមួយស្ពានឆ្លងស្ទឹងសង្កែរខេត្តបាត់ដំបង ដែលវត្តមានដល់សព្វថ្ងៃ។កាលកសាងដំបូងគេដាក់ឈ្មោះស្ពាននេះថាស្ពាន “ព្រះមុនីវង្ស”។ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានទម្លាប់ហៅម្តុំនេះថា ជ្រោយអាឱកឬជ្រោយតាឱកនោះក៏នាំគ្នាហៅស្ពាននេះថាស្ពានជ្រោយអាឱកឬស្ពានជ្រោយតាឱក។ប៉ុន្តក៏មានរឿងតំណាលដោយទ្បែកទៀតទាក់ទងឈ្មោះអាឱកឬតាឱក។ម៉្យាងទៀតស្ពាននេះសាងសង់ដោយតភ្ជាប់ក្បាលផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដោយហេតុនោះហើយទើបអ្នកខ្លះក៏ហៅស្ពាននេះថា“ស្ពានក្បាលថ្នល់”។ដោយសារតែស្ពាននេះសាងសង់ពីដែក គឺរយៈពេលប្រើប្រាស់បានតែ៣៦ឆ្នាំប៉ុណ្ណោះ។មកដល់ឆ្នាំ១៩៦៣ស្ពាននេះត្រូវបានកំពូលវិស្វករខ្មែរ លោកវណ្ណមូលីវណ្ណ មកពិនិត្យហើយក៏ប្រកាសផ្អាកការធ្វើចរាចរណ៍នៅអំទ្បុងឆ្នាំ១៩៦៣ បន្ទាប់មកស្ពានដែកនោះបានបាក់ចូលក្នុងទឹកទន្លេ។ចំណែកការធ្វើចរាចរណ៍ត្រូវប្រើស្រទ្បាងជំនួសវិញ។បន្ទាប់មកក៏បានរៀបចំកសាងស្ពានថ្មីធ្វើពីបេតុងជំនួសហើយ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ១៩៦៤ ក្រោមអធិបតីភាពសម្តេចព្រះនរោត្តមសីហនុ ដោយដាក់ឈ្មោះថាស្ពាន“ព្រះមុនីវង្សបន្តទៀត”។ក្នុងរជ្ជកាលនៃរបបសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០-១៩៧៥ ស្ពាននេះត្រូវបានគេប្តូរឈ្មោះថា“ស្ពានអង្គការសហប្រជាជាតិ”វិញ។ប៉ុន្តែជាទូទៅគេនៅតែហៅស្ពាននេះថា”ស្ពានព្រះមុនីវង្សឬស្ពានក្បាលថ្នល់”ដដែល។តែទោះយ៉ាងណាស្ពាននេះនៅមានវត្តមានដល់សព្វថ្ងៃ៕ពីហ្វេសប៊ុក៖ជេតសន (នៅមានត)

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើ ដែលអាចប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងបរិវេណអង្គរ

ភ្នំពេញ៖នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើដែល អាចបង្កផលប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្តតាំងតុ និងដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទនានាក្នុងបរិវេណអង្គរ។តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០២៤​ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើ មួយចំនួនក្នុងបរិវេណវត្តតាំងតុ ចាប់តាំងពីថ្ងៃទី១៧ ខែមករាមកម្លេះ។ ការកាត់ក្រីមែកឈើធំៗនេះ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗ ក្នុងវត្តព្រមទាំងការពារគ្រោះថ្នាក់នានាផងដែរ។មន្ត្រីបច្ចេកទេសបានឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។ ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។មន្ត្រីដដែលបានឱ្យដឹងទៀតថា ថ្វីត្បិតតែមានការព្រួយបារម្ភ អំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់។ប៉ុន្តែព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទជាម្លប់។ជាមួយនេះ ក៏ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។ដូច្នេះដើមឈើដែលក្រុមការងារ កាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ឬក៏ពុកមែក។ ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។អាជ្ញាធរជាតិអប្សរា តែងតែបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕