ស្ទឹងត្រែង៖មកដល់ពេលនេះមុខម្ហូបត្រីប៉ាខឹមចាត់ទុកថាជាមុខម្ហូបដ៏ពិសេសមួយប្រចាំខេត្តស្ទឹងត្រែងដែលបងប្អូនខ្មែរឡាវនៅតែពេញនិយមចូលចិត្តធ្វើទទួលទាន។ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រុកស្រែចម្ការធ្វើទទួលទានជាលក្ខណៈគ្រួសារនិងមួយចំនួនយកទៅលក់នៅទីផ្សារ។ មុខម្ហូបត្រីប៉ាខឹម ឈ្មោះជាភាសាឡាវតែបើបកប្រែជាភាសាខ្មែរមានន័យថាត្រីប្រៃ។ប៉ាខឹម ឬត្រីប្រៃគឺចាប់ផ្តើមធ្វើនៅក្នុងខែឧសភានិងមិថុនា នារដូវវស្សាចំពេលត្រីមានពង។ត្រីប៉ាខឹមគេយកតែប្រភេទត្រីរៀលល្អិតប៉ុណ្ណោះមកធ្វើហើយសាច់វានៅស្រស់ៗល្អ។តែបើត្រីអន់សាច់វិញនោះគេធ្វើមិនកើតទេ។ របៀបធ្វើប៉ាខឹមឬត្រីប្រៃ ដំបូងគេយកត្រីស្រស់ៗមកប្រឡាក់ជាមួយអំបិលច្របល់ចូលគ្នាឲ្យសព្វដើម្បីចូលជាតិសាច់ត្រីកុំឱ្យហើមស្អុយ។គេដាក់រំដេងដំឱ្យទក់ខ្លះដើម្បីកាត់ខ្លិនឆ្អាប។ គេយកទៅដាក់ក្នុងពាង ទុកឲ្យបានរយៈពេល១៥ថ្ងៃឬលើសពីនេះ។ក្រោយមកទៀតគេយកស្រូវលីងឲ្យឆ្អិនតិចៗមកច្របល់ចូលគ្នាម្តងទៀតដាក់ចូលក្នុងពាង,ធុងឬក្រឡ។លុះបានរយៈពេល១៥ថ្ងៃ ទៅ៣០ថ្ងៃក្រោយទើបគេអាចបរិភោគបាន។ ពេលបរិភោគត្រីប្រៃគេយកចេញពីក្នុងពាងមកបូតឱ្យជ្រុះគ្រាប់ស្រូវដែលគេបានលីងច្របល់ចូលគ្នានោះសម្អាតឱ្យជ្រះឬយកទៅលាងទឹកដើម្បីកុំឱ្យវាប្រៃពេក។អ្នកខ្លះគេនិយមបកស្បែកស្រកាត្រីចេញរួចដាក់ទៅក្នុងចានថែមគ្រឿងស្ករប៊ីចេងម្ទេសជីអាចទទួលទានបានហើយ។ចំពោះតម្លៃវិញនោះ គេអាចលក់ទីផ្សារស្ទឹងត្រែងក្នុង១គីឡូក្រាមពី២ម៉ឺនទៅ៣ម៉ឺនរៀល។ត្រីប៉ាខឹមឬត្រីប្រៃនេះគេអាចទុកក្នុងក្រឡបានរយៈពេលមួយឆ្នាំមិនខូចទេ៕ដោយ៖សុខុម
មុខម្ហូប
ក្រសួងបរិស្ថាន៖ សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង
ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង នៅប្រទេសកម្ពុជាមានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធានដែលមានស្រាប់នៅក្នុងតំបន់។ នៅបែកឦសាននៃប្រទេសកម្ពុជាដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ មានវប្បធម៌ ទនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន។ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌល ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារធម្មជាតិខាងកើតទន្លេមេគ្គង រៀបចំអាហារពិសសមួយទទួលភ្ញៀវទៅលេងផ្ទះ។ សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។ សម្លនេះឆ្ងាញ់ មានរស់ជាតិពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន៕សហការី
បុកខ្យងពិសេស
គ្រឿងផ្សំ៖-ខ្យងស្ងោរ១គីឡូកន្លះ- ប៉េងប៉ោះ ៥-៨ផ្លែចិតជាចំណិត-សណ្តែកកួរ ៥កួរកាត់ខ្លីៗ-ជីរណា កាត់ខ្លីៗ-ម្ទេសក្រៀម មួយដៃ(ដាក់ ឬមិនដាក់ក៏បាន)-ម្ទេសស្រស់ ១០-១៣គ្រាប់-ខ្ទឹម ៥-៦កំពឹស-ក្រូចឆ្មារ ៣-៤ផ្លែ-ទឹកកាពិ៤ស្លាបព្រាបាយ-ទឹកត្រី ២ស្លាបព្រាបាយ- ស្ករស១ស្លាបព្រាបាយ វិធីធ្វើ៖-ខ្ទឹមស ម្ទេសក្រៀម និងម្ទេសស្រស់ដាក់បុកចូលគ្នា រួចដាក់ទឹកកាពិ ទឹកត្រី ស្ករស និងច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាឱ្យសព្វ។បន្ទាប់មកដាក់ប៉េងប៉ោះ សណ្តែកកួរ និងខ្យងចូលច្របល់ចូលគ្នាឱ្យសព្វ រួចដាក់ជីររណាចូលច្របល់ចូលគ្នា រួចជាការស្រេច។ សម្រាប់ម្ទេស និងក្រូចឆ្មារដែលធ្វើឱ្យរសជាតិហឹរជូរ អាចថែមថយតាមចំណូលចិត្ត៕ប្រភព:ហ្វេសប៊ុក
បុកខ្យងពិសេស
គ្រឿងផ្សំ៖– ខ្យងស្ងោរ ១គីឡូកន្លះ– ប៉េងប៉ោះ ៥-៨ផ្លែចិតជាចំណិត– សណ្តែកកួរ ៥កួរកាត់ខ្លីៗ– ជីរណា កាត់ខ្លីៗ– ម្ទេសក្រៀម មួយដៃ(ដាក់ ឬមិនដាក់ក៏បាន)– ម្ទេសស្រស់១០-១៣គ្រាប់– ខ្ទឹម ៥-៦កំពឹស– ក្រូចឆ្មារ៣-៤ផ្លែ– ទឹកកាពិ ៤ស្លាបព្រាបាយ– ទឹកត្រី ២ស្លាបព្រាបាយ– ស្ករស ១ស្លាបព្រាបាយ + វិធីធ្វើ៖– ខ្ទឹមស ម្ទេសក្រៀម និងម្ទេសស្រស់ដាក់បុកចូលគ្នា រួចដាក់ទឹកកាពិ ទឹកត្រី ស្ករស និងច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាឲ្យសព្វ។– បន្ទាប់មកដាក់ប៉េងប៉ោះ សណ្តែកកួរ និងខ្យងចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ជីររណាចូលច្របល់ចូលគ្នា រួចជាការស្រេច។ សម្រាប់ម្ទេស និងក្រូចឆ្មារដែលធ្វើឲ្យរសជាតិហឹរជូរ អាចថែមថយតាមចំណូលចិត្ត៕ប្រភព:ហ្វេសប៊ុក
មុខម្ហូបត្រីប៉ាខិមឬត្រីប្រៃនៅតែពេញនិយមសម្រាប់ពលរដ្ឋខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ពលរដ្ឋខេត្តស្ទឹងត្រែងបានចាត់ទុកត្រីប៉ាខិមឬត្រីប្រៃជាមុខម្ហូបដ៏ពិសេសមួយដែលនិយមចូលចិត្តទទួលទាន។មុខម្ហូបប្រភេទនេះភាគច្រើនមាននៅដើមរដូវវស្សាកំឡុងខែមិថុនានិងកក្កដាក្នុងមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។ គេចាប់ផ្ដើមធ្វើត្រីប៉ាខិមឬត្រីប្រៃនៅក្នុងខែមិថុនានិងខែកក្កដាចំពេលត្រីមានពងពេញពោះហើយត្រីដែលគេអាចយកមកធ្វើបាននោះគឺជាប្រភេទត្រីរៀលតូចល្អិតប៉ុនម្រាមដៃដើម្បីឱ្យត្រីរៀលក្លាយជាត្រីប៉ាខិមឬត្រីប្រៃបានគេត្រូវយកត្រីរៀលស្រស់មកផ្សំគ្រឿង។បើសិនជាត្រីរៀលទន់សាច់ស្អុយគេក៏មិនអាចយកមកធ្វើត្រីប៉ាខិមបានដែរ។
បុកកាពិបែបថៃ
គ្រឿងផ្សំ៖បង្គាអាំង ឬ ស្រុស កន្លះខាំ-កាពិអាំងមិនសូវប្រៃ ១ស្លាបព្រាបាយ- ខ្ទឹមក្រហម ខ្ទឹមស៥កំពិស-ស្ករត្នោត ឬ ស្ករស ៣ស្លាបព្រាបាយ-ស្វាយខ្ចីឆូសជាសសៃៗ ឬ ប្រើទឹកក្រូចឆ្មា ៥ស្លាបព្រាបាយក៏បាន-ម្ទេសហិរ៨ទៅ១០គ្រាប់- ត្រប់ពុតលំញង ៥ទៅ៧គ្រាប់-ពងទាចៀនស្អំរសជាតិសាបៗ-ត្រីប្លាធូចៀនសាបៗ ២ទៅ៣ក្បាល- បន្លែអន្លក់ចម្រុះ តាមចំណូលចិត្ត វិធីធ្វើ៖-បកសម្បកខឹ្ទមក្រហម ខ្ទឹមសរួចបុកចូលគ្នាឲ្យម៉ត់-ដាក់ស្ករសចូល បុកបន្តទៀត រួចបន្តដាក់ម្ទេសហិរ បុកឱ្យហ្មត់ រួចដាក់បង្គាបុកអោយម៉ត់ ស្វាយខ្ចីឆូសហើយចូល ឬ(ដាក់ទឹកក្រូចឆ្មារចូលក៏បាន) បុកឲ្យចូលសព្វជាតិគ្នា- ភ្លក្សមើល ថែមថយរសជាតិតាមចូលចិត្ត-ដួសដាក់ចានញ៉ាំផ្ទាប់ជាមួយអន្លក់ ចម្រុះ រួមមានបន្លែឆៅ បន្លែស្រុះ ត្រីប្លាធូចៀនសាប ពងទាចៀនស្អំរសជាតិសាប ៕ប្រភព: Food Menu
ស៊ុបត្រាវអន្ទង់
គ្រឿងផ្សំ–អន្ទង់កន្លះគីឡូ– ត្រាវ ៣មើម– ស្ករត្នោត កន្លះស្លាបព្រាបាយ– ម្សៅស៊ុបខ្នរ ១ស្លាបព្រាបាយ– ប្រេងខ្យង ១ស្លាបព្រាបាយ– ខ្ទឹមស ៥កំពឹស– ជីរណា– ជីនាងវង– គល់ស្លឹកគ្រៃ៣មើម– ស្លឹកក្រូច៥ សន្លឹក– រំដេង វិធីធ្វើ– លាងអន្ទង់ឲ្យស្អាត ឲ្យអស់រំអិល ហាន់អន្ទង់ជាកង់ធំៗ, មើមត្រាវចិតសម្បក កាត់ជាដុំៗធំល្មម– ដាក់កំដៅឆ្នាំងឲ្យក្ដៅសឹមចាក់ប្រេងឆាចូលបន្តិចរួចដាក់ខ្ទឹមសចូល កូរឲ្យឈ្ងុយបន្តិច បន្ទាប់មកដាក់អន្ទង់ចូល រួចដាក់ទឹកប្រេងខ្យងម្សៅស៊ុបខ្នរ ស្ករត្នោត ឆាអន្ទង់ឲ្យឆ្អិនសព្វសាច់ល្អ រួចដួសទុកមួយអន្លើ។– បន្ទាប់មកដាក់បំពងត្រាវឲ្យឆ្អិនរួចដួសទុកមួយអន្លើ – ដាក់ឆ្នាំងសម្លថ្មីដាក់រំលីងស្លឹកក្រូច គល់ស្លឹកគ្រៃ និងរំដេងឲ្យឈ្ងុយរួចដាក់សាច់អន្ទង់ដែលចម្អិនរួចចូលកូរឲ្យសព្វ សឹមដាក់ត្រាវបំពងចូលកូរឲ្យសព្វម្ដងទៀត បន្ទាប់មកដាក់ទឹកឲ្យលិចសាច់ និងត្រាវបន្តិច ទុកឲ្យពុះរម្ងាស់ឲ្យសាច់អន្ទង់ និងត្រាវផុយ បិទភ្លើងចង្ក្រានហាន់ជីដាក់រួចជាការស្រេច ៕ ប្រភព: Marady Cooking
ស៊ុបមាន់ម្រេចខ្ចី
គ្រឿងផ្សំ-សាច់មាន់ (ហាន់ជាដុំៗធំល្មម)-ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)-ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)-ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)-ទឹក ១លីត្រ -ម្សៅស៊ុប ២០ក្រាម-ប៊ីចេង កន្លះស្លាបព្រាបាយ-ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ-ទឹកត្រី ៣០មីលីលីត្រ-ស្ករ កន្លះស្លាបព្រាបាយ-ម្រេចខ្ចី ៣០ក្រាម (គ្រាប់)-ប្រេងស្វាយចន្ទី ៣០មីលីលីត្រ-ប្រេងឆា-ពពុះសណ្តែកបំពង-បន្លែ (ផ្សិត ត្រកួន ស្ពៃ ….)-នំបញ្ចុក +របៀបធ្វើ-ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក។-ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ។-ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច ។ពេលទទួលទាន ដាក់នំបញ្ចុកក្នុងចាន រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេច៕ ប្រភព:housewife
ពងទាប្រៃចំហុយសាច់ចិញ្ច្រាំ
+គ្រឿងផ្សំ– សាច់គោចិញ្ច្រាំ ៣ខាំ– បង្គារចិញ្ច្រាំ ៣ខាំ– ពងទាប្រៃ (យកតែផ្នែកក្រហម) – ខ្ទឹមបារាំង ៤០ក្រាម (ហាន់ល្អិតៗ)– ខ្ទឹមស ឬសតាំងអោ ២០ក្រាម (បុកម៉ត់)– ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាកាហ្វេ– ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ– ប្រេងខ្យង ២ស្លាបព្រាកាហ្វេ។ +របៀបធ្វើ– លាយសាច់ជ្រូក បង្គារ ខ្ទឹមបារាំង ខ្ទឹមស ឬសតាំងអោ ម្សៅផ្សំរសជាតិ ម្រេចហ្មត់ និងប្រេងខ្យង ច្របល់ចូលគ្នាឱ្យសព្វ ផ្អាប់ទុក ១៥នាទី។– យកសាច់ទៅលុញឱ្យមូល ទំហំតាមការចូលចិត្តរួចយកពងទាសង្កាត់ពីលើឱ្យជាប់។– ដាំទឹកអោយពុះ រួចដាក់សាច់ចំហុយឱ្យឆ្អឹនប្រហែល ២០ទៅ២៥នាទីជាការស្រេច៕ ប្រភព: housewifekh.com
ត្រីដុតគ្រឿងពិសេស
+គ្រឿងផ្សំ-ត្រីផ្ទក់ ឬត្រីឌៀប ១ (ធ្វើអោយស្អាត)-ម្ទេស ១០ក្រាម (ហាន់ល្អិតៗ) -ម្ទេសម៉ត់ ១០ក្រាម-អំបិល កន្លះស្លាបព្រាកាហ្វេ-ប៊ីចេង ១ស្លាបព្រាកាហ្វេ-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ-ស្លឹកខ្ទឹម ១០ក្រាម (ហាន់ល្អិតៗ)-ជីអង្កាម ១០ក្រាម (ហាន់ល្អិតៗ)-ជីបន្លា ១០ក្រាម (ហាន់ល្អិតៗ)-គល់ស្លឹកគ្រៃ ១០ក្រាម (ហាន់ល្អិតៗ)-ខ្ទឹមក្រហម ១០ក្រាម (ហាន់ល្អិតៗ)-ខ្ទឹមស ១០ក្រាម (ហាន់ល្អិតៗ)-ប្រេងឆា ១ស្លាបព្រាបាយ វិធីធ្វើ-ត្រីធ្វើអោយស្អាត រួចប្រលាក់ជាមួយគ្រឿងផ្សំខាងលើអោយសព្វ ផ្អាប់ទុក១ម៉ោង-យកត្រីទៅដុតក្នុងចង្ក្រានអគ្គីសនីដោយប្រើភ្លើង ២០០oC ៣០នាទីជាការស្រេច-បើអត់ចង្ក្រានអគ្គីសនី យកត្រីទៅខ្ចប់ជាមួយក្រដាស់អាលុយមីញូម រួចអាំងអោយឆ្អឹន៕ប្រភព: housewifekh.com