ភ្នំពេញ៖សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានថ្ងៃទី២៩ ខែវិច្ឆិកានេះបានបញ្ជាក់ថា នឹងមានពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ។សេចក្តីជូនដំណឹងនោះស្ដីពីការចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ឆ្នាំ២០២៣។រាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥។យោងលិខិតលេខ ៨៦១សជណ.ពប ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ក្រសួងព័ត៌មានសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់មានបំណងចូលរួមពិធីខាងលើ។សូមចាត់តាំង តំណាង១រូប ដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែកអំពីការចុះឈ្មោះចូលរួមពិធីខាងលើ ដែលមានបញ្ជាក់ពីឈ្មោះនិងទំនាក់ទំនងទូរសព្ទតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៕
នយោបាយ
នាវាស្វ័យការពារជប៉ុនចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងន័យរឹតចំណងសាមគ្គីភាព
ខេត្តព្រះសីហនុ៖មន្ត្រីកងទ័ពជើងទឹកកម្ពុជាបានដឹងថា នាវាស្វ័យការពារ ជប៉ុន០១គ្រឿង នឹងចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២២ ។នាវានេះក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា និងមានធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកកម្ពុជាផងដែរ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា២០២២នេះ បានបញ្ជាក់ថា នាវាឈ្មោះ JS HARUSAME DD-102 ប្រភេទ នាវាពិឃាដ មានបណ្ដោយ១៥១ម៉ែត្រ និងទទឹង ១៧,៤ម៉ែត្រ ជម្រៅ ទឹក៥,២ម៉ែត្រមានទម្ងន់ផ្ទុក ៤.៥៥០តោន មាននាវិកសរុបចំនួន ២០៥នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក KUDO MASANORI។មន្ត្រីកងទ័ពជើងទឹកកម្ពុជាដដែលបានបន្តថា នេះជាដំណើរទស្សនកិច្ចធម្មតា របស់កងនាវាយោធា ពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជា ដែលមានជាបន្តបន្ទាប់កន្លងមក ក្នុងនយ័រឹតចំណងសាមគ្គីភាព មិត្តភាព៕
សម្តេចតេជោ ហ៊ុន សែន តេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេសបុកផ្លូវការឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០២២ថាសម្តេច ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ -១៩ នៅឥណ្ឌូនេស៊ី។សម្តេចបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី។ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។“ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ” ៕ដោយៈតារារិទ្ធ
ចិនផ្តល់រថយន្ត១៥០គ្រឿងនិងសម្ភារការិយាល័យដល់ក្រសួងការពារជាតិកម្ពុជា
ភ្នំពេញ៖ក្រសួងការពារជាតិចិនព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះផ្តល់ជូនរថយន្តចំនួន១៥០គ្រឿងនិងសម្ភារការិយាល័យដល់ក្រសួងការពារជាតិកម្ពុជានៅវិមានឈ្នះឈ្នះ។សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលរថយន្ត១៥០គ្រឿងនិងសម្ភារជាច្រើនទៀត។ នេះគឺជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនោះលោក វ៉ាង វិនធាន បានថ្លែងថា កងទ័ពកម្ពុជា-ចិនជាបងប្អូនស្គាល់ចិត្តស្គាល់ថ្លើមនិងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែ ធ្វើច្រើន។ ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន១៥០គ្រឿង និងសម្ភារការិយាល័យដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ចិនក៏សង្ឃឹមថា កម្ពុជាកាន់តែដើរតួនាទីកាន់តែសកម្ម និងសកម្មលើកិច្ចសន្តិសុខក្នុងតំបន់។សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ ខណៈដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់សម្ភារជាជំនួយឥតសំណង ដល់ក្រសួងការពារជាតិកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា “សម្រាប់ខ្ញុំ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព […]
បណ្តេញសាន្ត ប៊ុនធឿននិងហ៊ត ប៉ូ ហៅអធិរាជមហាសាច់ចេញពីបញ្ជាការដ្ឋានកងអង្គរក្ស
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលរសៀលថ្ងៃទី២១ សីហា២០២២បានចេញបញ្ជាឱ្យមេបញ្ជាការដ្ឋានកងអង្គរក្សរបស់សម្តេចបណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌកងទ័ព។នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំលុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៉ូ ហៅអធិរាជ មហាសាច់ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ដោយសារពួកគេធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ។តាមលិខិតរបស់បញ្ជាការដ្ឋានអង្គរក្សបានបង្ហាញថា កន្លងមក នាយទាហានទាំង២រូបនេះ តែងតែបង្កហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកអប់រំជាច្រើនលើកច្រើនសារហើយដែរតែមិនព្រមកែប្រែ ។ ដើម្បីជៀវាងការលំបាក និងធ្វើឱ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានគោរពសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបឈ្មោះនាយទាហានទាំង២ខាងលើចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ។ចំណាររបស់សម្តេចតេជោ ហ៊ុន សែន យល់ព្រមសូមសម្តេចទៀបាញ់បំពេញបែបបទបណ្តេញចេញជាបន្ទាន់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក អមដោយសារថា “ចរិតពាលរបស់សាន្ត ប៊ុនធឿន […]
រដ្ឋបាលខេត្តព្រះវិហារចេញញត្តិគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២២នេះបានចេញញត្តិមួយ សម្ដែងការគាំទ្រពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នៃកម្ពុជា។នៅក្នុងញត្តិគាំទ្រនេះ សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ការធ្វើវិសោធនកម្មលើកទី១០ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ។ដូចជារបបប្រជាធិបតេយ្យសេរីពហុបក្សនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនិងមាត្រា៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥លើ១០៦ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២៕ញ៉ែម សុផល
ឯកឧត្តម អ៊ុន ចាន់ដាគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧ឈានចូល៧១ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ឈានចូល៧១ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វ ហេតុជាតិមាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រជុំសរុបលទ្ធផលការងារឆ្នាំ២០២២នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
កំពង់ចាម៖ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីមន្ត្រីមន្ទីរកិច្ចការនារីខេត្តនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អញ្ជើញចូលរួមក្នុងកិច្ចច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ កិច្ចប្រជុំនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ»។ គូសបញ្ជាក់ថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» […]
សម្ដេចតេជោ អញ្ជើញត្រឡប់ពីប្រទេសកូរ៉េ មកមាតុប្រទេសវិញរសៀលថ្ងៃនេះ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២បានអញ្ជើញដឹកនាំគណ:ប្រតិភូចាកចេញពីទីប្រទេសកូរ៉េវិលមកមាតុប្រទេសកម្ពុជាវិញដោយជោគជ័យ ។ ក្នុងកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព ISCPនិងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីសាធារណរដ្ឋកូរ៉េ គឺបានលើកស្ទួយ និងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាពមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូល។ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោបានទទួលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ គឺជាមហាកិត្តិយសនិងមោទនភាពនៃកម្ពុជាទាំងមូល។ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោ ហ៊ុន សែន ទទួលបាននេះ គឺឆ្លើយតបការលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា ។សម្តេចតេជោ បានចំណាយពេលប្រមាណជិត៣ទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិន និងការស៊ូទ្រាំនិងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាព៕