កីឡា ព័ត៌មានអន្តរជាតិ

នីហ្សេរីយ៉ាជួបកូដឌីវ័រ វគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

ព័ត៌មានអន្តរជាតិ៖កីឡាករ Kelechi Iheanacho បានស៊ុតបាល់ប៉េណាល់ទីឈ្នះ ខណៈដែលនីហ្សេរីយ៉ាបានឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ ជាមួយជ័យជម្នះក្នុងលទ្ធផល៤–២ លើអាហ្វ្រិកខាងត្បូង។ចំណែកក្រុមកូដឌីវ័របានយកឈ្នះកុងហ្គោ១ទល់០ ដើម្បីកក់កន្លែងវគ្គផ្តាចព្រ័ត្រនៅពានរង្វាន់នេះ។ការប្រកួតក្នុងទីក្រុង Bouake រវាងនីហ្សេរីយ៉ាង និងអាហ្វ្រិកខាងត្បូងបានបញ្ចប់ក្នុងលទ្ធផល១–១បន្ទាប់ពីបញ្ចប់ដ៏គួរឱ្យកត់សម្គាល់ដល់ម៉ោងធម្មតា រហូតដល់ម៉ោងបន្ថែមទៀតក៏នៅតែស្មើគ្នា រហូតដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ Mokoena គឺជាកីឡាករម្នាក់ក្នុងចំណោម កីឡាករអាហ្រ្វិកខាងត្បូង២នាក់ ដែលឃើញការស៊ុតបាល់បញ្ចូលទីរបស់ពួកគេ បានសង្គ្រោះដោយអ្នកចាំទី Stanley Nwabali ។ខណៈដែលក្រុមSuper Eagles បានទទួលជ័យជម្នះ ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ដែលពួកគេនឹងត្រូវប្រកួត ជាមួយក្រុមកូដឌីវ័រ បន្ទាប់ពីម្ចាស់ផ្ទះបានផ្តួល DR Congo ។ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បានជួយឱ្យនីហ្សេរីយ៉ា យកឈ្នះអាហ្វ្រិកខាងត្បូង ៤ទល់២។ដោយខាងអាហ្វ្រិកខាងត្បូង ស៊ុតមិនចូល២គ្រាប់ខណៈដែលនីហ្សេរីយ៉ាស៊ុតមិនចូល១គ្រាប់។ជាមួយគ្នានេះ Sebastien Haller បានស៊ុតបញ្ចូលទីអ្នកឈ្នះ​។ ខណៈដែលម្ចាស់ផ្ទះ២០២៣Africa Cup of Nations។ម្ចាស់ផ្ទះកូដឌីវ័របានយកឈ្នះកុងហ្គោ ក្នុងលទ្ធផល១ទល់០។ គ្រាប់បាល់តែមួយគត់នៃការប្រកួតក្នុងទីក្រុង Abidjan បានកើតឡើងនៅនាទីទី៦៥នៅពេលដែលបាល់ហោះផុតអ្នកចាំទីLionel Mpasi របស់កុងហ្គោ។កូតឌីវ័របានបណ្តេញលោក Jean-Louis Gasset […]

កីឡា ព័ត៌មានសង្គម

ពហុ​កីឡដ្ឋាន​​អូឡាំពិក អាច​ផ្ទុក​អ្នកទស្សនា ​​ចំនួន​៣​ម៉ឺននាក់​ ក្រោយ​បំពាក់​កៅអី​រួចរាល់​

កីឡា៖អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ លោកកែវ សារ៉េត បាន​ឱ្យ​ដឹងថា ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ពេល​បំពាក់​កៅអី​រួចរាល់ ​តាម​ស្តង់ដារFIFA អាច​ផ្ទុក​អ្នកទស្សនា​សរុប​បាន​ចំនួន៣​ម៉ឺន​នាក់​។​ លោក កែវ សារ៉េត បាន​ឱ្យដឹងទៀតថា ក្រោយពេល​បំពាក់​កៅអី​ថ្មី​រួចរាល់ តំបន់​គ្មាន​ដំបូល​នឹង​អាច​ផ្ទុក​ទស្សនិកជន​បាន២៥.០០០​នាក់បូក​ជាមួយ​តំបន់ VIP ដែល​បំពាក់​កៅអី​ស្រាប់ មានន័យថា​ ពហុ​កីឡដ្ឋាន​ជាតិ​អាច​ផ្ទុក​ទស្សនិកជន​សរុប ៣០.០០០​នាក់​ សម្រាប់​ការប្រកួត​អន្តរជាតិ​ម្តងៗ​។ដោយឡែកចំពោះ​កៅអី​គ្មាន​បង្អែក​ដែល​បាន​ដោះចេញ​វិញ លោក កែវ សារ៉េត បញ្ជាក់ថា​នឹង​ទុក​សម្រាប់​ផ្តល់ជូន​ក្លិប​ដែលមាន ​តម្រូវការ​បំពាក់​នៅ​កីឡដ្ឋាន​របស់ខ្លួន ឬ​អាច​សម្រាប់​ប្រើប្រាស់​នៅ​ទីលាន​មជ្ឈមណ្ឌល ​កីឡាបាល់ទាត់​ជាតិ​បាទី ប្រសិនបើ​មានការ​សាងសង់​កន្លែង​អង្គុយ​ទស្សនា​នៅពេល​ក្រោយ​។​គួរ​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​ជាតិដែល​មហាជន ​អ្នកគាំទ្រ​វិស័យ​កីឡា​ជាតិ ​តែង​ហៅថា “​ស្តា​ត​អូឡាំពិក​” ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ សម្រេច​បំពាក់​កៅអី​ថ្មី​ដែលមាន​បង្អែក​ឱ្យ​ស្របតាម​ស្តង់ដារ​កីឡដ្ឋាន ​ប្រកួត​របស់​សមាគម​បាល់ទាត់​អន្តរជាតិ FIFA ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC។ក្រោយពី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ទទួលបាន​កញ្ចប់​ថវិកា​ប្រមាណ៥០​ម៉ឺន​ដុល្លារ​ ពី​សមាគម​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF៕ជេត សន

កីឡា ព័ត៌មានសង្គម

“ពានរង្វាន់សម្តេចតេជោ” ក្រុមបាល់ទាត់ស្វាយរៀង ឈ្នះខេត្តបន្ទាយមានជ័យ៦-១

បន្ទាយមានជ័យ៖ អនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានថា ក្នុងការប្រកួតបាល់ទាត់ដណ្តើម “ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន”ជើងទី២លើកទី១៧,២០២៣-២០២៤ ជម្រុះថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា។ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យជាម្ចាស់ផ្ទះនោះ ត្រូវក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្ត​ស្វាយរៀង ឈ្នះក្រុមកីឡាបាល់ទាត់ខេត្តបន្ទាយមានជ័យ៦-១។ការប្រកួតធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡា​បាល់ទាត់កម្ពុជា ស្ថិតក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូន ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤។នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុម ឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។បន្ថែមលើនេះទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូន និងអ្នកពាក់ព័ន្ធអញ្ជើញជាកិត្តិយស ក្នុងនាមម្ចាស់ភូមិសាស្ត្រ​និងគ្រប់គ្រងទីលានប្រកួត ។ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់​ទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡា បាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។សូមរំលឹកថា កាលពីជើងទី១ នៅទីលាននាខេត្តស្វាយរៀង ជាម្ចាស់ផ្ទះកាលពីថ្ងៃទី១០ខមករាឆ្នាំ២០២៤ ប្រកួតវគ្គជម្រុះ ក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀង បានឈ្នះក្រុមកីឡាបាល់ទាត់ខេត្ត​បន្ទាយមានជ័យ៤-០ រួចមកហើយ ។លុះមកដល់ជើងទី២ នេះក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀង ឈ្នះក្រុមកីឡាបាល់ទាត់ខេត្ត​បន្ទាយមានជ័យ៦-១ បន្ថែមទៀត ដែលធ្វើឱ្យក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យបាត់សិទ្ធិ ឬបញ្ឈប់ការប្រកួតត្រឹមប៉ុណ្ណេះនារដូវកាលនេះ។រីឯក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀងនឹងបន្តទៅប្រកួតដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ២០២៣-២០២៤លើកទី១៧ […]

កីឡា ព័ត៌មានសង្គម

Coulibalyរបស់ ISI ដង្កោសែនជ័យជាប់កំណត់ត្រាកីឡាករបរទេសទី១រកបាន៣គ្រាប់ម្នាក់ឯង

ព័ត៌មានកីឡា៖ពានហ៊ុនសែនខាប់ Coulibaly របស់ISIដង្កោសែនជ័យជាប់កំណត់ត្រាកីឡាករបរទេសទីមួយរកបាន៣គ្រាប់ម្នាក់ឯង។រសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ក្រុម ISI បានទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Angkor City លទ្ធផល០-៧ សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៧ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ។ក្នុងនោះ៧ គ្រាប់របស់ក្រុម ISI រកបានដោយកីទ្បាករ Ndongo Louis Willy រកបាន១គ្រាប់ កីឡាករសំអុលទីណា រកបាន២គ្រាប់ និង Coulibaly Abdel Kader រកបាន៣គ្រាប់ម្នាក់ឯង។ ចំណែកឯ១គ្រាប់ទៀតជាការស៊ុតបញ្ចូលទីខ្លួនឯង Own Goal របស់ក្រុម Angkor City ដោយកីទ្បាករ Federico Diaz។ ក្រោយពីរកបាន៣គ្រាប់ម្នាក់ឯងបែបនេះ Coulibaly ដែលប្រធានក្រុម ISI និងជាខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ បានក្លាយជាកីទ្បាករបទេសដំបូង គេបង្អស់ដែលអាចស៊ុត Hat-trick ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៧។ កីទ្បាករបរទេស៣នាក់ផ្សេងទៀតគឺ លូហ្វីសវីលី Louis Willy របស់ក្រុម ISI […]

កីឡា

លោកFelix ចាត់ទុក​ការប្រកួតបាល់ទាត់ ​ជាមួយ​កាតាគឺ​ឱកាសល្អ ​សម្រាប់​កីឡាករ​កម្ពុជា​

​កីឡា៖ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាប់ផ្ដើម​ប្រមូលផ្តុំ​ហ្វឹកហាត់​ជា​លើកដំបូង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​កាលពីរសៀលថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៣ដើម្បី​ត្រៀម​ការប្រកួត​សាកល្បង​សមត្ថភាព​អន្តរជាតិ Closed Door Training Match ជាមួយ​ក្រុម​ជម្រើសជាតិ“​កាតា”នៅ​ថ្ងៃទី​៣១ ខែធ្នូខាងមុខនៅ​រាជធានី​ដូ​ហាប្រទេស​កាតា​។​អំឡុងពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​ខាងលើ ​លោកFelix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាត់ទុក​ការប្រកួត​សាកល្បង ​សមត្ថភាព​អន្ដរជាតិទល់នឹង​ជម្រើសជាតិ​កាតា​ នា​ចុង​សប្ដាហ៍​នេះគឺជា​ឱកាសល្អ​សម្រាប់​កីឡាករ​កម្ពុជា។ ពិសេស​លោក​សង្ឃឹមថា នឹងមាន​កីឡាករ​ផ្សេងទៀត នឹង​ទទួលបាន​ឱកាស​ទៅ ​ប្រកប​អាជីព​នៅ​កាតា​ដូច សៀងច​ន្ធា ដែរ​។​លោក Felix បាន​បញ្ជាក់ថា ទោះបី​ការប្រកួត​នេះ មិនមែនជា​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ផ្លូវការ។ តែ​ជា​ការជួប​ក្រុម​ជម្រើសជាតិ​កម្រិត​ពិភពលោក ដែល​ធ្លាប់​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ពិភពលោក និង​ឈ្នះ​ក្រុម​ខ្លាំងៗ​មួយចំនួន​នេះ ក៏ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ខ្លាំង​បែបនេះ ដើម្បី​ប្រៀបធៀប​ពី​សមត្ថភាព​ជាមួយ​កីឡាករ​កម្រិត​ពិភពលោក​។​លោក​ថា “មូលហេតុ​ដែល​យើង​ចូលរួម​ការប្រកួត​នៅ​កាតា ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​កាតា ក៏​ព្រោះ​ក្រុម​ជម្រើសជាតិ​កាតា គាត់​បាន​អញ្ជើញ​ក្រុម​យើង​ទៅលេង។នេះជា​ឱកាស​មួយ សម្រាប់​ឱ្យ​ក្រុម​យើង​​ប្រកួតប្រជែង​ជាមួយ​ក្រុម​កម្រិត​ខ្ពស់​។ យើង​ដឹង​ហើយ​ថា យើង​មាន​កីឡាករ​ជម្រើសជាតិ​ម្នាក់​គឺ សៀង ច​ន្ធា កំពុង​លេង​លី​កទី២នៅ​កាតា​។ អីចឹង​នេះ​គឺជា​ស្ពាន​មួយ សម្រាប់​បើកផ្លូវ​ឱ្យ​កីឡាករ​​យើង​ផ្សេងៗ​ទៀត មានឱកាស​ទៅ​ប្រកួត និង​ប្រកប​អាជីព​នៅ​កាតា​ដូចគ្នា​”​។​​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន​ដដែល បានបង្ហាញ​នូវ​ក្ដី​រំពឹង ចំពោះ​ការប្រកួត​ខាងលើ​ទៀតថា “​ទី​១-​កីឡាករ​យើង​អាច​ប្រៀបធៀប​សមត្ថភាព​ខ្លួនឯង ជាមួយ​កីឡាករ​កម្រិត​ពិភពលោក ។តើ​កម្រិត​យើងនិង​កម្រិត​គេ​ខុសគ្នា​ដូចម្ដេចខ្លះ​? ហើយ​អ្វីខ្លះដែល​យើង​អាចធ្វើ​បាន អ្វីខ្លះ​ដែល​យើង​ត្រូវ​បន្ថែម​? អីចឹង​យល់​ពីអ្វី​ដែល​ពួកគាត់​ត្រូវការ ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​កាន់តែ​ល្អប្រសើរ […]

កីឡា

អាជ្ញាកណ្តាល​ដែល​គេ​ដាល់​មុខ​ថ្ងៃមុន លោក​មិន​អត់​ទោស​ឱ្យ​ប្រធាន​ក្លិប​តួ​ក​គី​ទេ​ ​

កីឡាអន្តរជាតិ៖អាជ្ញាកណ្តាល លោកHalil Umut Meler បាន​និយាយថា លោក​នឹងមិន​អត់​ទោស​ឱ្យ​ប្រធាន​ក្លិប Ankaragucu ទួរគី​លោក Faruk Koca នោះទេ ករណី​ដាល់​លោក​ចំ​មុខ​នៅ​ចុងបញ្ចប់​នៃ​ការប្រកួត Super Lig កាលពី​សប្តាហ៍​មុន​។​ក្រុមប្រឹក្សាវិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទួរគី TFF បានដាក់​បម្រាម​ជា​អចិន្ត្រៃយ៍​លើ​លោក Koca ដែល​បាន​ចូល​ទីលាន ហើយ​វាយ​លោក Meler នៅពេល​សំឡេង​ផ្លុំ​កញ្ចែ​ចុងក្រោយ​។បន្ទាប់ពី​ក្រុម Rizespor ស៊ុត​តាម​ស្មើ​នៅ​នាទី​ទី ៩៧ក្នុង​កីឡដ្ឋាន Eryaman របស់​ក្រម Ankaragucu ។​ លោក Meler ត្រូវបាន​ទាត់​ចំក្បាល​ពេល​លោក​ដួល​លើ​ទីលាន​។ លោក Koca ត្រូវបាន​ចាប់ខ្លួន​មួយថ្ងៃ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ ដោយ​លោក Meler បាន​ប្រាប់​ប៉ូលិស​ថា អ្នកចាត់ការ​រូប​នោះបាន​គំរាម​សម្លាប់​លោក​។​លោក Meler បាន​ប្រាប់​សារព័ត៌មាន​ទួរគី​ប្រចាំថ្ងៃ Hurriyet ថា “​​ខ្ញុំ​មិនបាន​អត់​ទោស​ឱ្យ​លោក Koca​ ខ្ញុំ​នឹងមិន​អត់​ទោស​ទេ​”។“​សម្រាប់​អ្នក​ដែល​បាន​ដាល់​ខ្ញុំ ខ្ញុំ​ដួល ហើយ​ដួល​ទៅនឹង​ដី។ ប៉ុន្តែ​ការ​ទាត់​ពិតប្រាកដ​ពេល​ខ្ញុំ​នៅ​នឹង​ដី​នឹង​ក្លាយជា​អ្វីដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​អស់​មួយជីវិត​។ “​នោះ​ហើយ​ជា​មូលហេតុ​នៅក្នុង​មនសិការ​ខ្ញុំ​នឹងមិន​អត់​ទោស​ឱ្យ​ទេ​។​ ​សូមជម្រាបថា លី​គ​បាល់ទាត់​កំពូល​របស់​ប្រទេស​ទួរគី​ បាន​បន្ត​ការលេង​ឡើងវិញ ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការផ្អាក​មួយ​សប្តាហ៍​៕ដោយ៖សហការី  

កីឡា

សមាគម​ក្រសួងមហាផ្ទៃ ឈ្នះ​មេដាយ​ច្រើនជាងគេ ពី​ការប្រកួត​​គុន​ល្បុក្កតោ ​ថ្នាក់ជាតិ​

កីឡា៖ការប្រកួត​កីឡា​គុន​ល្បុក្កតោ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២៣ ដែល​បានបញ្ចប់​ដោយ​ជោគជ័យ ​កាលពី​ថ្ងៃទី​១៨ ខែធ្នូឆ្នាំ​២០២៣។​ក្នុងនោះ​សមាគម​ក្រសួងមហាផ្ទៃ ឈ្នះ​មេដាយ​សរុប​ច្រើនជាងគេសរុប​១២ ដោយបាន​មេដាយមាស​៧ ប្រាក់​១ និង​សំរឹទ្ធ​៤ ​ឈេ​រលំ​ដាប់​លេខ​១។ខណៈ​លំដាប់​លេខ​២បាន​ទៅ​ក្លិប​រាជព្រឹក្ស ឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១។ រីឯ​ក្លិប​អង្គរ​មាន​ឬ​ទ្ធិ៍ឈរ​លេខ​៣ មាស​២ ប្រាក់​១ និង​សំរឹទ្ធ​២​។​លំដាប់​លេខ​៤ បាន​ទៅ​ក្លិប​រតន​ឥ​សាន្ត មាន​មេដាយមាស​២ និង​សំរឹទ្ធ​១។ លេខ​៥ បាន​ទៅ​ក្លិប​មាន​រិ​ទ្ធ​កីឡា មាស​១ និង​ប្រាក់​២។ ដោយឡែក​ក្លិប​យាយ​ពៅ​មាន​រឹទ្ធិ​លេខ​៦ មាន​មេដាយមាស ១ និង​ប្រាក់​១-លេខ​៧បាន​ទៅ​ក្លិប​ខេ​ម​វើ​ល មាន​មេដាយមាស​១ និង​សំរឹទ្ធ​១-លេខ​៨ ក្លិប​ចចក​ខ្មៅ ឈ្នះ​មេដាយមាស​១​។​សម្រាប់​លំដាប់​ទី​៩ បាន​ទៅ​ក្លិប​អង្គររាជ មេដាយប្រាក់​២ និង​សំរឹទ្ធ​៣-លេខ​១០ បាន​ទៅ​ក្លិប​ស្រី​ជ័យ​ដំរី​សាម​ពាន់មេដាយប្រាក់​២ និង​សំរឹទ្ធ​២-លេខ​១១ បាន​ទៅ​ក្លិប​សាលា​អន្តរជាតិ​អាមេរិកកាំងមេដាយប្រាក់​២ និង​សំរឹទ្ធ​១-លេខ​១២បាន​ទៅ​ក្លិប​ឌី​ភី​អេស អេស មេដាយប្រាក់​២​។ រី​លេខ​១៣ បាន​ទៅ​ក្លិប​លោកតា​ដំបង​ដែក មេដាយប្រាក់​១ និង​សំរឹទ្ធ​២-លេខ​១៤ក្លិប​ដំរី​ស មាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១-ក្លិប​ព្រះខ័ន​ជ័យ ឈរ​លេខ​១៥ មាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១-លេខ​១៦ក្លិប​ទ័ព​ជ័យ មាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១​។​លំដាប់​លេខ​១៧ ក្លិប​តារា​ជ មាន​មេដាយ​សំរឹទ្ធ​១-លេខ​១៨ ក្លិប​គោកធ្លក […]

កីឡា

Man City រង​ការពិន័យ​ជា​ប្រាក់​ពី FA ជុំវិញ​ការប្រព្រឹត្ត​របស់​កីឡាករ​

កីឡា​៖ ក្រុម​មេឃ​ខៀវ Manchester City ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ១២០.០០០ផោន ស្ស្មើ១៥១,៧៤០ដុល្លារ​ ដោយ​សមាគម​បាល់ទាត់​អង់គ្លេស​ FA ។បន្ទាប់ពី​កីឡាករ​របស់​ពួកគេ​បាន​ឡោមព័ទ្ធ​មន្ត្រី​នៃ​ការប្រកួត​អំឡុង ពេល​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ៣-៣ ជាមួយនឹង​ក្រុម Tottenham Hotspur ក្នុង​ក្របខណ្ឌ Premier League កាលពី​ដើមខែ​នេះ​។​កីឡាករ​ជាច្រើន​របស់ Man City បាន​ឡោមព័ទ្ធ​អាជ្ញាកណ្តាល​លោក Simon Hooper ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី៣ ខែធ្នូបន្ទាប់ពី​ Erling Haaland ត្រូវបាន​បង្កកំហុស​នៅ​កណ្តាលវាលប៉ុន្តែ​បាន​បញ្ជូន​បាល់​ទៅឱ្យ Jack Greeli ។ Hooper បានផ្តល់​ឱកាស​ឱ្យ​លេង​ដើម្បី​ទាញយក​ប្រយោជន៍។ ប៉ុន្តែ​បន្ទាប់មក​បាន​ប្តូរ​ចិត្ត ហើយ​បានផ្ដល់​បាល់​ឱ្យមាន​កំហុស​នៅពេល​ប៉ះ​លើកដំបូង​ជំនួស​វិញ​។​ ការសម្រេចចិត្ត​នេះ​ធ្វើឱ្យ​កីឡាករ​របស់ Man City មិន​ពេញចិត្ត​ជាខ្លាំង​។ រហូតដល់​ពួកគេ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នឹង​អាជ្ញាកណ្តាល ជាពិសេស Haaland ដែល​ស្រែក​ខ្លាំងៗ និង​បង្ហោះ​យ៉ាង​សាហាវ​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​ការប្រកួត​បានបញ្ចប់ រហូតដល់​មាន​បញ្ហា​នៅពេលនោះ​។​ FA បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី១៨ខែធ្នូថា “Manchester City FC ​សារភាពថា​ពួកគេ​បាន​បរាជ័យ​ក្នុងការ​ធានាថា ​កីឡាករ​របស់​ពួកគេ​មិនមាន​អកប្បកិរិយា ​មិន​សមរម្យ​ក្នុងអំឡុងពេល​នាទី​ទី៩៤។គណៈកម្មការ​និយតកម្ម​ឯករាជ្យ​បាន ដាក់​ទណ្ឌកម្ម​នេះ​បន្ទាប់ពី​សវនាការ​” […]

កីឡា

បិសាចក្រហម ManUnited ធ្លាក់ពីចេញ Champions League ក្រោយចាញ់Bayern

​ក្រុមបាល់ទាត់បិសាចក្រហម Manchester United​ បានធ្លាក់ចេញពីក្របខណ្ឌកំពូលនៃទ្វីបអឺរ៉ុបChampions League បន្ទាប់ពីបរាជ័យក្រោមថ្វៃជើងក្រុមBayern Munich ដោយលទ្ធផល១-០ដែលវាកាន់តែដាក់សំពាធកាន់ខ្លាំង លើគ្រូបង្វឹកលោក Erik ten Hag។​ក្នុងការប្រកួតកាលពីយប់មិញនេះ បិសាចក្រហមត្រូវការជាចាំបាច់ យកឈ្នះឱ្យបានដើម្បីឡើងទៅវគ្គបន្ត។ ប៉ុន្តែពួកគេមិនអាចធ្វើបាន ហើយត្រូវបានក្រុមភ្ញៀវស៊ុតបញ្ចូលទី១គ្រាប់ ដោយកីឡាករ Kingsley Coman ក្នុងនាទី៧០។ ចំណែកក្រុមដាណឺម៉ាក Copenhagen បានយកឈ្នះលើក្រុមទួរគី  Galatasaray ដោយលទ្ធផល១-០។យោងតាមលទ្ធផល៦ប្រកួតនៅក្នុងពូល Aក្រុមBayern Munichបានទទួល១៦ពិន្ទុ ក្រុមលេខ២ Copenhagen មាន៨ពិន្ទុ ហើយក្រុមលេខ៣ Galatasaray មាន៥ពិន្ទុអាចទៅលេងវគ្គPlay-Off នៃកម្មវិធី Europa League។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បានប្រាប់សារព័ត៌មាន TNT Sports ថា“ការប្រកួតថ្ងៃនេះពិតជាល្អខ្លាំងណាស់ ដែលយើងអាចគ្រប់គ្រងការប្រកួតបាន ដោយមានឱកាសស៊ុតបាល់បញ្ចូលទីបានយ៉ាងច្រើន”។ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសបានបន្តថា “ទោះបីជាដឹងថាយើងអាចឡើងទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិក៏ដោយ ក៏យើងនៅមានកម្លាំងចិត្តទទួលបានជ័យជម្នះ ដើម្បីបង្ហាញថាយើងមានសមត្ថភាពរកជោគជ័យ ក្នុងវគ្គបន្តបន្ទាប់ទៀតក្នុងកម្មវិធី Champions Leagueនេះ”៕សហការី  

Featured កីឡា ព័ត៌មានសង្គម

ដង្ហែព្រះអគ្គីជ័យកីឡាចេញពីស្រុកចំនួន២ក្នុងខេត្តកំពង់ចាម ឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ

​កំពង់ចាម៖ក្បួនដង្ហែព្រះអគ្គីជ័យកីឡា បានចេញដំណើរពីស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ។ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម-មន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនបានចូលរួមទទួល និងដង្ហែព្រះអគ្គីជ័យកីឡា នៅស្រុកជើងព្រៃ។បន្ទាប់ពីឈប់ទទួលទានអាហារថ្ងៃត្រង់រួច ក្បួនដង្ហែព្រះអគ្គីជ័យកីឡា និងធ្វើដំណើរបន្តឆ្លងកាត់ស្រុកបាធាយ ខេត្តកំពង់ចាម ឆ្ពោះទៅ ពហុកីឡដ្ឋានមរតកតេជោ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ASEAN GAME លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឆ្លៀសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ក្នុងនោះ វិស័យកីឡាបាននិងកំពុងរីកចម្រើនយ៉ាងផុលផុស ក្នុងសង្គមជាតិជាទីពេញចិត្តនៃយុវជន យុវវ័យ ប្រជាពលរដ្ឋ ទូទាំងប្រទេស។កីឡាក្លាយជាចលនាអប់រំកាយ អប់រំសុខភាព អប់រំសង្គម-វប្បធម៌ […]