ទស្សនៈ ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

សំឡឹងលើខេត្តព្រះសីហនុ ដោយសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច

ព្រះសីហនុ៖ខេត្តព្រះសីហនុត្រូវបាន​ រាជរដ្ឋាភិបាលចាត់ទុក ជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ចពហុសេដ្ឋកិច្ចនៃកម្ពុជា ដែលមានលក្ខខណ្ឌសមស្របក្នុងការវិនិយោគលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ។ក្នុងការជំរុញបន្ថែមនូវការអភិវឌ្ឍយ៉ាងលឿន និងឆាប់រហ័សរបស់ខេត្តក៏ដូចជាទាក់ទាញវិនិយោគិន បរទេសបន្ថែមទៀតមក កាន់ខេត្តមួយនេះឱ្យបានកាន់តែច្រើន។ខេត្តព្រះសីហនុបាននិងកំពុងរៀបចំបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការវិនិយោគ ពិសេស កំពង់ផែទឹកជ្រៅដែលបាន បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ធ្នូឆាំ្ន២០២៣ កន្លងទៅសម្រាប់ជំរុញលើវិស័យឡូជីស្ទីកនៅកម្ពុជា។រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៣។ដោយក្នុងបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង ដែលកិច្ចការអាទិភាពទី៤ គឺផ្តោតលើការពង្រឹងប្រសិទ្ធភាព។ ភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុកដើម្បីគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ៕      

Featured ទស្សនៈ នយោបាយ ព័ត៌មានសង្គម

រាជរដ្ឋាភិបាល ​គណបក្ស​ប្រជាជន​កម្ពុជា ​សំឡឹង​ឆ្ពោះទៅ​គោលដៅ ​ប្រកបដោយ​មោទនភាព​

ភ្នំពេញ៖កម្ពុជា​ដែល​បាន​ចាក​ចេញពី​ស្ថានភាព ​ប្រទេស​ចំណូល​ទាប​មកជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិន ប្រសប់​របស់​រាជរដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ ចេញពី​ភាព​ខ្ទេចខ្ទាំ​​នៃ​ភ្លើងសង្គ្រាម ​និង​របប​ប្រល័យពូជសាសន៍​។​ពេលនេះ រាជរដ្ឋាភិបាល​កំពុង​បោះជំហាន ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ធំៗ​២ទៀត​គឺ នៅ​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​ដែលមាន​ ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​។ ដើម្បី​សម្រេច​គោលដៅ​នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​យុទ្ធសាស្ត្រ បញ្ច​កោណ​ដំណាក់កាល​ទី​១ បន្ត​ពី​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤​ដំណាក់កាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដ៏​ខ្លាំងពូកែ​នៃ​កម្ពុជា​។ចំណុចខ្លាំង​នៃរាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​គ្រប់​ដំណាក់កាល គឺ​ការ​សំឡឹង​ឆ្ពោះទៅ​សម្រេច​គោលដៅ​ បើទោះជា​នៅតាម​ផ្លូវ​មាន ​អ្នក​ចាំ​រារាំង​ដំណើរ​យ៉ាងណាក្តី​។ ​សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី ​ធ្លាប់​លើកយក​ទ្រឹស្តី​អតីត​មេដឹកនាំ ​លោកខាងលិច​មួយរូប​ម​ក​បញ្ជាក់ថា “បើ​រវល់​តែ​រើស​ដុំថ្ម​គប់​ឆ្កែ ​ដែល​ព្រុស​យើង​នៅតាម​ផ្លូវ យើង​មិនអាច​ដើរ​ដល់​គោលដៅ​បានឡើយ​”។​នៅ​កម្ពុជា ការស្តារ​ប្រទេស​ចេញពី​គំនរ​ផេះ​នៃ​ភ្នក់ភ្លើងសង្គ្រាម និង​សោកនាដកម្ម​ប្រល័យពូជសាសន៍​គឺជា​វិញ្ញាសារ​ដ៏​លំបាកលំបិន​ពេក​ទៅហើយ​។ ប៉ុន្តែបន្ថែម​ពីលើ​នេះ នៅមាន​ក្រុម​អគតិ​ជ្រុលនិយម​មួយ​ក្តាប់​តូច​ដែល​ជ្រក​ក្រោម​ស្លាក​ “​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្លែងក្លាយ​”រង់ចាំ​រារាំង​ផ្លូវ​ដើម្បី​ បំផ្លិចបំផ្លាញ​គ្រប់​ដំណាក់កាល​។ ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​មិនដែល​ងាក​ចេញពី​គោលដៅ​របស់ខ្លួន​ឡើយ​។​ដោយមាន​មេដឹកនាំ​ខ្លាំងពូកែ មានការ​គាំទ្រ​ដ៏​រឹងមាំ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​ទទួលបាន​កិច្ចសហការ​យ៉ាង​ពេញទំហឹង ​ពី​សហគមន៍​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ ពិត​ជាមាន​ថាមពល​ដ៏​ខ្លាំងក្លា​ក្នុង​ការឈាន​ឆ្ពោះ ទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០៣០ និង​២០៥០ របស់ខ្លួន​។ការរក្សាបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ប្រក្រតីភាព​នៃ​ការអភិវឌ្ឍ​ប្រទេស […]

Featured ទស្សនៈ ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ

ហេតុអ្វីមានការបាញ់ប្រហារ នៅប្រទេសខ្លះជនមូស្លីម ត្រូវគេថាជាភេរវករ?

ភ្នំពេញ៖ក្នុងគណនីហេ្វសប៊ុកមួយឈ្មោះ Ya Farit បានផុសលើអាខោនរបស់ខ្លួន ដោយសំណេរយោបល់បែបចម្ងល់“ហេតុអ្វីឱ្យតែជនមូស្លីមគេប្រើពាក្យថាជាភេរវករ?​”ក្នុងនោះក៏មានចម្លើយថា គ្មានសាសនាណាបង្រៀនមនុស្សឱ្យធ្វើភេរវករទេ។ អត្ថបទមានខ្លឹមសារថា សព្វថ្ងៃមានអ្នកប្រណិប័តន៍សាសនាអ៊ីស្លាមប្រមាណខ្ទង់២ពាន់លាននាក់នៅលើពិភពលោក បើភេរវករមានចំនួន២ពាន់លាននាក់ តើពិភពលោកនឹងទៅជាយ៉ាងណា? ដោយសារតែវាជានយោបាយលាបពណ៌ពីលោកខាងលិច សារព័ត៌មានធំៗតែងតែប្រើពាក្យថា“ភេរវករ”ចំពោះបទឧក្រិដ្ឋដែលបង្កឡើងដោយចោទលើជនមូស្លីម។តែមិនបានប្រើចំពោះអ្នកកាន់សាសនាផ្សេងទេ គឺមានចេតនាធ្វើឱ្យគេគិតថា សាសនាអ៊ីស្លាមមិនល្អ។ដូចជាជនជាតិមួយចំនួនមានចេតនាផ្សាយ ឬនិយាយមិនល្អពីកម្ពុជាយើងដូច្នេះដែរ ទាំងដែលប្រទេសយើងមានមនុស្សល្អៗជាច្រើន គេលើកយកតែចំណុចអវិជ្ជមានមកនិយាយប៉ុណ្ណោះ។ ឧទាហរណ៍ចាក់ស្តែងទី១-ថ្មីៗនេះនៅប្រទេសថៃមានការបាញ់ប្រហារ ធ្វើឱ្យស្លាប់មនុស្ស២នាក់ក្នុងផ្សារទំនើបមួយកន្លែង។ អត់មានការចុះផ្សាយហៅជនបង្កថា ភេរវករគ្រិះស្ទានឬភេរវករសាសនាណាទេ។ចុះបើអ្នកកាន់សាសនាអ៊ីស្លាមធ្វើវិញ តើព័ត៌មាននឹងចុះផ្សាយបែបណា?  ច្បាស់ណាស់គេនឹងហៅថា ភេរវករអ៊ីស្លាម។ ទី២-ថ្ងៃទី៦ ខែតុលាឆ្នាំ២០២២ នៅប្រទេសថៃមានការបាញ់-ចាក់សម្លាប់ក្មេងតូចៗនិងគ្រូៗ ស្លាប់៣៦នាក់ តើជនបង្កត្រូវបានគេហៅថា ភេរវករគ្រិះស្ទានឬភេរវករសាសនាផ្សេងទេ? គឺអត់មានទេ។ចុះបើអ្នកប្រព្រឹត្តនោះជាអ្នកកាន់សាសនាអ៊ីស្លាមវិញ? ទី៣-ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ ហើយជនបង្កនោះជាអ្នកកាន់សាសនាគ្រិះស្ទាន អត់មានសារព័ត៌មានណាផ្សាយ ឬហៅថាភេរវករគ្រិះស្ទានទេ។ ចុះបើអ្នកប្រព្រឹត្តនោះជាអ្នកកាន់សាសនាអ៊ីស្លាមវិញ? ទី៤-ថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩ មានការចូលទៅបាញ់សម្លាប់មនុស្សប្រមាណ៥១នាក់ ក្នុងវិហារអ៊ីស្លាម២កន្លែងផ្សេងគ្នា នៅប្រទេសនូវែលសេឡង់ ដែលជនបង្កជាអ្នកកាន់សាសនាគ្រិះស្ទាន អត់មានសរព័ត៌មានណាផ្សាយ ឬហៅថាជាអំពើភេរវកម្មទេ ជនបង្កក៏មិនត្រូវបានគេហៅថាភេរវករគ្រិះស្ទានដែរ។ ចុះបើអ្នកប្រព្រឹត្តនោះជាអ្នកកាន់សាសនាអ៊ីស្លាមវិញ? ទី៥-ថ្ងៃទី២៥ ខែកុម្ភៈ១៩៩៤ មានការចូលទៅបាញ់សម្លាប់ក្នុងវិហារអ៊ីស្លាមមួយកន្លែង នៅប្រទេសប៉ាឡេស្ទីន […]

Featured ទស្សនៈ ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីនជាកំហុសនរណា?សំនួរគ្មានចម្លើយ

(ទស្សនៈ)៖មានមតិខ្លះបានវិភាគមិនអាចយកជាការបានថា ករណីវាយប្រហារលើ ប៉ាឡេស្ទីន គឺជានយោបាយរបស់ប្រធានាធិបតីអ៊ីស្រាអែល និងមេដឹកនាំហាម៉ាស់ដើម្បីលេបយកទឹកដីប៉ាឡេស្ទីនរហូតមក ខណៈគ្មានអ្នកណាម្នាក់ដឹងពីកលល្បិចដ៍អាថ៍បាំងមួយនេះឡើយ។ នេះជានយោបាយចុងក្រោយដែលត្រូវតែលះបង់អាយុជីវិតពលរដ្ឋអ៊ីស្រាអែល និងទ្រព្យសម្បត្តិដើម្បីមានលេសសងសឹកឱ្យខ្លាំងជាងមុនៗ។មតិបានលើកឡើងទៀតថា-ហេតុអ្វីគ្រាប់រ៉ូកែតដែលបាញ់ស្រោចលើអ៊ីស្រាអែល គេសង្ស័យជារបស់អាមេរិក? -ហេតុអ្វីបានជាក្រុមហាម៉ាស់អាចបាញ់ឬរុលចូលទឹកដីអ៊ីស្រាអែលបានទាំងផ្លូវទឹក ផ្លូវគោកនិងផ្លូវអាកាស ? ខណៈដែលអ៊ីស្រាអែលជាប្រទេសមួយដែលរឹតបន្តឹងព្រំដែនខ្លាំងជាងគេលើពិភោពលោក។ព្រំដែនមានរបងព័តជុំវិញប៉ះមិនបាន គ្រាន់តែដើរអែបរបងសំឡេងស៊ីរ៉េនស្រែកឭកងរំពងពេញផ្ទៃប្រទេសអ៊ីស្រាអែល។ផ្លូវអាកាសវិញកុំថាឡើយគ្រាប់ជាតិផ្ទុះសូម្បីសត្វរុយមួយក្បាលសឹងតែហើរចូលមិនរួចផង។នេះជាការធ្វេសប្រហេសឬ?  និងមានហេតុផលជាច្រើនទៀតមេដឹកនាំរបស់ពួកហាម៉ាស់អាចជាជនបង្កប់(منافق)ដែលជាខួរក្បាលរបស់អ៊ីស្រាអែល ខណៈដែលកូនទាហានហាម៉ាស់ និងប្រជាជនប៉ាឡេស្ទីនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសង្គ្រាមនេះ៕ប្រភពពីហ្វេសប៊ុក

ទស្សនៈ ព័ត៌មានសង្គម

​បកស្រាយ​ចម្ងល់​ថា​តើ​មាន​នារី​ឈ្មោះ រ៉ូ​ស​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ច​មែន​ដែរឬទេ​? ឬ​គ្រាន់តែ​ជា​រឿងប្រឌិត​?

(Skay news)៖​កា​ប៉ាល់​ទី​តា​និ​ច​ឬ RMS Titanic គឺជា​កប៉ាល់​ទេសចរណ៍​ដ៏​ប្រណីត និង​ធំជាងគេ របស់​ក្រុមហ៊ុន​WhiteStarLine​ដែល​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​១៩១២​។​តែ​គួរឱ្យ​ស្ដាយ​វា​បាន​លិច​បាត់​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅវេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ ១៩១២​។ ​ ​ករណី​លិច​កប៉ាល់​ទី​តា​និ​ច​គឺជា​សោកនាថកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដោយបាន​សម្លាប់​មនុស្ស​ច្រើនជាង​១.៥០០​នាក់​ត្រឹមតែ​រយៈពេល​២​ម៉ោង​ហើយ​ភាគច្រើន​ជនរងគ្រោះ​សុទ្ធតែជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ និង​មកពី​គ្រួសារ​អភិជន​។ ​ ​ការ​លិច​កប៉ាល់​ទី​តា​និ​ច នេះ​ត្រូវបាន​ផលិតករ​ភាពយន្ត​ជនជាតិ​កាណាដា ដ៏​ល្បីល្បាញ​គឺ​លោក ជេ​ម កា​ម៉ា​រូ​ន​បាន​ដកស្រង់​យកមក​ផលិត​ជា​ភាពយន្ត​បែប​មនោ​ស​ច្ចេតនា​រ៉ូ​មែន​ទិ​កមាន​ចំណងជើង​ថា “​ទី​តា​និ​ច​”​។ ភាពយន្ត​នេះ​បាន ចេញផ្សាយ​ក្នុង​ឆ្នាំ ១៩៩៧ ហើយ​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង ដោយ​រកចំណូលបាន​ជា​ង​ពីរពាន់​លាន​ដុល្លារ​ខណៈដែល​ថ្លៃដើម​ផលិត​ត្រឹម​អស់​តែ​ពីរ​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ ​រឿង​”​ទី​តា​និ​ច​”​មិន​ត្រឹមតែ​បង្ហាញ​ពី​សោកនាថកម្ម​លិច​កប៉ាល់​ទី​តា​និ​ច​ប៉ុណ្ណោះ​ទេ​ក្នុងនោះ​ក៏បាន​បង្កប់​នូវ​សាច់រឿង​ស្នេហា​ដ៏​កំសត់​និង​ផ្អែមល្ហែម​របស់​តួអង្គ​ឯក​ប្រុស​ស្រី​មួយគូ​ឈ្មោះ​នាង​រ៉ូ​ស​ដេវីត​ប៊ូ​គ័​រ​និង​លោក​ជេ​ក​ដាវ​សុន​។​សំនួរ​សួរថា​តើ​មនុស្ស​ពីរ​នាក់​នេះ​ពិត​ជាមាន​វត្តមាន​នៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ច ពិតមែន​ដែរឬទេ​? ​មាន​តួអង្គ​មួយចំនួន​ដូចជា លោកស្រី ម៉ា​កា​រ៉េត ក្រោ​ន​, កា​ពី​ទែន អ៊ី​ដ​វើដ ស្មី​ត​, លោក ប្រ៊ូ​ជ អាយ​ស្មា​យ​,​លោកស្រី​លូ​ស៊ី​ឌូ​សកា​ដុន​…​សុទ្ធតែ​បញ្ជាក់ថា​ជា​មនុស្ស​ពិត​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ច​។ តែ​ចំពោះ​តួអង្គ ជេ​ក និង រ៉ូ​ស គ្រាន់តែ​ជា​តួអង្គ​ប្រឌិត បញ្ចូល​ក្នុង​រឿង​ប៉ុណ្ណោះ​។​ ​ទន្ទឹមគ្នា​នេះដែរ​ក៏មាន​ប្រភព​មួយចំនួន​បាន​និយាយថា​តួអង្គ​រ៉ូ​ស​គឺជា​មនុ​ស្សពិត​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និក​ប្រាកដ​មែនហើយ​ប្រភព​ទាំងនោះ​ថែមទាំង​មាន​រូបថត​មក​បញ្ជាក់​ផងដែរ​។​ ​តាម​ការស្រាវជ្រាវ​ជាក់ស្ដែង​បានឱ្យដឹងថាៈ​តួអង្គ​រ៉ូ​ស​នៅតែ​មិនមែនជា​មនុស្ស​ពិត​ស្ថិតនៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទី​តា​និ​ចឡើយ​។​ក៏​ដឹង​ទៀតថា តួអង្គ រ៉ូ​ស នេះ គឺ​បង្កើតឡើង​ដោយ លោកស្រី បៀ​ទ្រិ​ក វូដ ដែលជា​អ្នកសិល្បៈ​រៀបចំ​បង្កើត​តួ​សម្ដែង ដ៏​ល្បីឈ្មោះ​ជនជាតិ​អាមេរិក​។ លោក […]

Featured ទស្សនៈ ព័ត៌មានសង្គម វប្បធម៌ អប់រំ

​តាមពិត​បុព្វបុរស​ពិត​ប្រាកដ​របស់​មនុ​ស្សមា​ន​មុខ​បែប​ហ្នឹង​ទេ​?

​វិទ្យាសាស្ត្រ​ស្រាវជ្រាវៈ​មនុស្ស​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​ម្យ៉ាង​ដែលមាន​ប្រាជ្ញា​ឆ្លាត​វៃ​ជាង​សត្វ​ដទៃ​លើ​ពិភពលោក​ព្រមទាំង​អាចមាន​សមត្ថភាព​អាច​គ្រប់គ្រង​អ្វី​គ្រប់យ៉ាង​នៅលើ​ផែន​បាន​ផងដែរ​។​លើកលែងតែ​អាកាសធាតុ​និង​បាតុភូតធម្មជាតិ​ប៉ុណ្ណោះ​។​ប៉ុន្តែ​គេ​អាច​ទាយ​ដឹង​មុន​និង​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​។ ​ ​មនុស្ស​ឬ​សត្វ​មនុស្ស​នេះ​មានកំណើត​នៅ​ផែនដី​តាំងពី​៣​លាន​ឆ្នាំមុន​មកម្ល៉េះ​។​ចាប់តាំងពី​ជាន់​លើ​ផែនដី​ភ្លាម ពួក​មនុស្ស​តែងតែ​មានគំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ដោះស្រាយ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដោយសារតែ​ភាព​ឆ្លាត​វៃ​នេះ​ទើប​មនុស្ស​អាច​ឆ្លងកាត់​យុគ​ធំ​ទាំង​៤​បាន​។​ដោយ​ក្នុងនោះ​មានដូចជា​៖ ១, សត្យ​យុគ ឬ យុគមាស (​មានកំណត់​ត្រឹម ១.៧២៨.០០០​ឆ្នាំ​។ យុគ​នេះ​មនុ​ស្សមាន​អាយុ​វែង និង​មាន​សេចក្ដីសុខ​ច្រើន​), ។​ ២,​ត្រេ​តា​យុគ​ឬ​យុគប្រាក់​(​មានកំណត់​ត្រឹម​១.២៩៦.០០០​ឆ្នាំ​។​ពួក​មនុស្ស​ក្នុង​យុគ​នេះ​មាន​អាយុ​វែង​មធ្យម​ទាំង​សេចក្ដីសុខ​ក៏​មធ្យម​ដែរ​),៣​ទ្វា​បរ​យុគ​(​មានកំណត់​ត្រឹម​៨៦៤.០០០​ឆ្នាំ​។​យុគ​នេះ​មនុ​ស្សមាន​អាយុ​ខ្លី ហើយ​សេចក្ដីសុខ​ក៏​មិនសូវមាន​ដែរ​) និង​ទី ៤​គឺ​កលិយុគ (​យុគ​បច្ចុប្បន្ន កំណត់​ត្រឹម ៤៣២.០០០​ឆ្នាំ​។​មនុស្ស​រស់នៅក្នុង​យុគ​នេះ មាន​អាយុ​ខ្លី​ណាស់ សេចក្ដីសុខ​ក៏​កម្រ​មាន​។ ជា​យុគ​មួយ​ប្រកបដោយ​ជម្លោះ និង​ប្រកបដោយ​ទោស​)​។​ ​យោងតាម​ការសិក្សា​ទៅលើ​ហ្វូ​ស៊ី​ល បាន​បង្ហាញថា បុព្វបុរស​របស់​មនុស្ស​ឈ្មោះថា Homo habilis ដែល​កើត​មុនគេ​បង្អស់ ព្រោះ​ហ្វូ​ស៊ី​ល​មួយ​នេះ មាន​អាយុកាល​ចាស់​ជាងគេ​បំផុត​រហូតដល់ ១.៩ លាន​ឆ្នាំ​។​Homohabilis​មាន​ខួរក្បាល​តូច​តែ​សមត្ថភាព​ខួរក្បាល​ខ្លាំង​ដែល​គេ​ជឿថា​ជា​អ្នកមាន​គំនិត​បង្កើត​សម្ភារ​ប្រើប្រាស់​អំពី​ថ្ម​។​ គេ​បាន​បង្កើត​ពូជ​អម្បូរ​របស់គេ​ទូទាំង​ទ្វីបអាហ្វ្រិក​ហើយ​រាលដាល​ដល់​អាស៊ី​និង​អ៊ឺ​រុ​ប​។​Homohabilis​ត្រូវបាន​គេ​សន្ម​ត់​តាមរយៈ​ហ្វូ​ស៊ី​ល​ថា មាន​មាឌតូច កម្ពស់​ពី ១​ម៉ែត្រ ទៅ​១.២​ម៉ែត្រ​និង​មាន​ទម្ងន់​ពី​២០​ទៅ​៣៧​គីឡូក្រាម​ហើយ​អម្បូរ​នេះ​មាន​សមត្ថភាព​អាច​ដើរ​បាន​ឆ្ងាយ​បំផុត​។​ ​យោងតាម​បំណែក​ឆ្អឹង​ដែល​បាន​រកឃើញ​ពី​សំណាក់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ក្នុងនោះ​មានដូចជា​ឆ្អឹង​ដូចជា​ឆ្អឹងលលាដ៍ក្បាល​ឆ្អឹងថ្គាម​ដៃ​និង​ជើង​ត្រូវបាន​គេ​យកមក​ធ្វើ​នៅក្នុង​ឧបករណ៍​វិភាគ​បានបង្ហាញ​ឱ្យឃើញថា Homo habilis ៕​គេហទំព័រ​សា្កយ​ញូ​រៈ​KS​

ទស្សនៈ

​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​

ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​កិច្ចប្រជុំ​អន្តរក្រសួង ដឹកនាំ​ដោយ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួមទាំង​មន្ត្រី​ជំនាញ​។​បានធ្វើ​ឡើង ដើម្បី​រក​វិធី​ឈានទៅ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ភាព​ចង្អៀត​ណែន នៅក្នុង​ពន្ធនាគារ​។​ ​របាយការណ៍ បង្ហាញថា ក្នុង​មួយឆ្នាំៗ មាន​សំណុំរឿង​ប្រមាណ​មួយ​ម៉ឺន​សំណុំរឿង បាន​កកស្ទះ នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ហើយ​ភាគច្រើន គឺជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង ញៀន​។ ក្នុងនោះ មួយឆ្នាំ ក៏មាន​សំណុំរឿង​ជាង ១​ម៉ឺន​សំណុំរឿង បាន​ជំនុំជម្រះ​នៅ​សាលាដំបូង រាជធានី​ខេត្ត ផងដែរ​។ រីឯ​ចំនួន​អ្នក​ជាប់ពន្ធនាគារ នៅ​ទូទាំងប្រទេស សរុប​មាន​ប្រមាណ ៣៨.០០០​នាក់​។​ ​អង្គប្រជុំ បាន​កត់សម្គាល់ថា ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ការ​ចង្អៀត​ណែន​អ្នកទោស នៅក្នុង​ពន្ធនាគារ​នេះ​កើតឡើង​ដោយសារ​កំណើន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​កើតមាន​ក្នុង​យុទ្ធនាការ​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។ យុទ្ធនាការ​នេះ សមត្ថកិច្ច​បង្ក្រាប​អ្នកពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន បានជា​រៀងរាល់ថ្ងៃ និង​មាន​ចំនួន​ជនល្មើស កាន់តែច្រើន​ទៅៗ​។​ ​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​អន្តរក្រសួង បាន​ឯកភាព គាំទ្រ​ក្រសួងយុត្តិធម៌ បើក​យុទ្ធនាការ​ដោះ ស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង និង​ការ​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​ក្រោម​កិច្ចសហការ​ជាមួយ ក្រសួងមហាផ្ទៃ​។​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​លើកឡើងថា ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង និង​ការ​ចង្អៀត​ណែន​នៅ​ពន្ធនាគារ […]

ទស្សនៈ ព័ត៌មានសង្គម អប់រំ

​បទ​វិភាគ​៖​ខ្លាក្រដាស​១​ក្រុម​កំពុង​ដំឡើង​ចង្កូម​បន្លាច​អ្នកភូមិ​បង្ក​ការ​រិៈ​គន់​ពេញ​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖​មហាជន​មានការ​រិៈ​គន់​នឹង​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោរ​ចង់​រត់​ជាន់ជើងគ្នា​បន្ទាប់ពី​ឃើញ​អ្នកនយោបាយ​ក្មេងខ្ចី​ថ្មីថ្មោង មួយចំនួន​តូច​។​បាន​បញ្ចេញ​សាច់ដុំ បង្អួត​មហាជន​អង្រួន​ទ្រូង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឡើង​រញ្ជួយ​ដី​កក្រើក​មេឃ​។​ដោយ​គេ​post​បង្ហាញ​បញ្ចេញ​ចង្កូម​ស្បែក​ខ្លា​ថា​៖​ខ្លួន​ពិតជា​ខ្លាំង​ទាំង​នៅលើ​ឆាកនយោបាយ នឹង​នៅលើ​វិស័យ​សារព័ត៌មាន​។​ ​ពួកគាត់​ទាំងនោះ​សំអាងថា​៖​ខ្លួន​ជា​ឥស្សរជន​ជាន់ខ្ពស់​ផុត​លេខ​នៅ​កម្ពុជា​។​ដោយ​ធ្វើ​នយោបាយ​ខ្លាំង​ដ៏​មហិមា​គ្មាន​គូ​ប្រៀប​។​នឹងមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​បណ្ដាលឱ្យ​ពួកគាត់​ក្លាយជា​ឥស្សរជន​ផ្នែក​វិស័យ​ព័ត៌មាន​ទៀតផង ។​ ​ ឥស្សរជន​ជាន់ខ្ពស់​ទាំងនោះ​មកពី​គណបក្ស​(​កសិករ​)​ដែល​កំពុង​ក្លាយជា​ឯកឧត្ដម​-​លោកជំទាវ​ផ្នែក​សារព័ត៌​មាននៅ​កម្ពុជា​ដ៏​ខ្លាំងក្លា​។​អាជ្ញាប័ណ្ណ​នោះ​មិនមែន​ឯកជន​ធម្មតា​ដូច​គេ​នោះឡើយ​។​គឺ​សម្រាប់​បក្សនយោបាយ​តែ​បម្រើ​សង្គម​ដូចគ្នា​ទៅនឹង​អាជ្ញាប័ណ្ណ​(​វេ​ប​សាយ​)​ផ្សេងៗ​ផងដែរ​។​ពួកខ្លួន​អាច​ក្លាយជា​ឯកឧត្ដម​ទាំង​ហ្វូង​បែប​នោះ​ក៏​ព្រោះ​តែមាន​តួនាទី​ធំៗ​ក្នុង​ជួរ​គណបក្ស​(​កសិករ​)​។​