ព័ត៌មានសង្គម សន្តិសុខ

​ដេញ​តាមចាប់ទា​ចូលក្នុង​លូ​បណ្តាលឱ្យបុរសពីរនាក់ថប់ដង្ហើម​ស្លាប់​​

ភ្នំពេញ​៖​បុរស​២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ចូលចាប់​សត្វ​ទា​ក្នុង​លូ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង ក្នុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​។​
​ពលរដ្ឋ​បានឱ្យដឹងថា​៖​កាលពី​រសៀល​ថ្ងៃទី​៤​នៅ​វាលស្រែ​មួយកន្លែង​នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង​ក្នុង​សង្កាត់​ក្រាំងធ្នង់​កាលពី​វេលា​ម៉ោងជាង​២​មាន​កម្មករសំណង់​ម្នាក់​ពេល​កំពុង​អង្គុយ​សម្រាក​ពី​ការងារ​ក៏​ឃើញ​សត្វ​ទា​រត់​ចូលក្នុង​លូ ហើយ​ដំបូង​មាន​បុរស​ម្នា​ក់បាន​ចូល​ទៅតាម​ចាប់យក​ឱ្យ​ម្ចាស់​គេ​។

​ប៉ុន្តែ​បាត់​ខ្លួន​មិនឃើញ​ចេញមក​វិញ​អស់​រយៈពេល​២​ម៉ោង​ទើប​មាន​បុរស​ម្នាក់ទៀត​ដែលជា​កម្មករសំណង់​ដូចគ្នា​ចូល​តាមរក ហើយក៏​បណ្តាលឱ្យ​បាត់​ខ្លួន​ទាំងពីរ​នាក់ រហូតដល់​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច​នេះ ពួកគេ​បាន​បាត់បង់​ជីវិត​ទៅហើយ​។​ក្រោយពី​សមត្ថកិច្ច​អាជ្ញាធរ​ខំ​យក​គ្រឿងចក្រ​ជួយសង្គ្រោះ​តែ​មិនទាន់​ក៏​ស្លាប់​ទាំង​២​នាក់​។​
​ប្រជាពលរដ្ឋ​ឱ្យដឹងថា​៖​លូ​នោះ​មាន​បណ្តោយ​ប្រហែលជា​១០០​ម៉ែត្រ​ហើយ​មិនសូវមាន​ខ្យល់​ចេញចូល​នោះទេ​និង​មានទឹក​ថែមទៀត​។​ទោះយ៉ាងណា​អត្តសញ្ញាណ​នៃ​សាកសព​មិនទាន់​ត្រូវបាន​កំណត់​ឡើយ​ដោយសារ​រង់ចាំ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​សមត្ថកិច្ច​ជំនាញ​សិន​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *