កម្សាន្ត ព័ត៌មានអន្តរជាតិ

“​ពួក​ជន​ល្បី​ចោលម្សៀត​សម័យ​កូ​រ៉ូ​ណា​យក​ម៉ាស់​ត្រូវការ​ចាំបាច់​ទៅធ្វើជា​ឈុត​ប៊ី​គី​នី​បង្អួត​អ្នកគាំទ្រ​”

​ព័ត៌មាន​អន្តរជាតិ​៖​ពួក​មនុស្ស​ល្បីៗ​នៅលើ​Instagram​កំពុង​ប្រឈម​ការរិះគន់​យ៉ាង​ជូរចត់​ក្រោយ​ប្រើ​ម៉ាស់​ធ្វើជា​ឈុត​ប៊ី​គី​នី​ដែល​គេ​ហៅថា​”​ក្វា​រ៉ា​ន់​គី​នី​”​ដែលជា​ផ្នែក​មួយ​នៃ​និន្នាការ​ដ៏​គួរឱ្យ​ស្រឡាំងកាំង​បំផុត​ដែល​កំពុង​បាចសាច​ពេញ​បណ្តាញ​សង្គម​ចំពេល​កំពុង​ផ្ទុះ​កូ​វីដ​១៩​។​

​មនុស្ស​ជាច្រើន​នាំគ្នា​ទិញ​ម៉ាស់​ស្តុក​ទុក​ដើម្បី​ការពារ​មេរោគ​យកតែ​ប្រាស់​អាយុ​ខណៈ​មនុស្ស​រាប់លាន​នាក់​ទៀត​នៅ​ទូទាំង​ពិភពលោក​ត្រូវដាក់​ខ្លួនឯង​នៅឯ​កោ​ដោយសារតែ​មេរោគ​កូ​រ៉ូ​ណា​ស្របពេល​បុគ្គលិក​ពេទ្យ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ខ្វះ​ឧបករណ៍​ការពារ​ដោយសារតែ​ការទិញ​ម៉ាស់​ស្តុក​ទុក​បែបនេះ​។​

​ទោះយ៉ាងណា​ខណៈ​បុគ្គលិក​ពេទ្យ​ជាច្រើន​សុំ​អង្វរ​ឱ្យ​អ្នក​ទាំងនោះ​ទុក​ម៉ាស់​សម្រាប់​អ្នក​ដែល​ត្រូវការ​ចាំបាច់​បំផុត​។​ស្រាប់​តែមាន​ក្រុម​មួយ​ហៅថា​”​ពួក​ជន​ល្បី​ចោលម្សៀត​សម័យ​កូ​រ៉ូ​ណា​”​បាន​យក​ម៉ាស់​ដែល​ត្រូវការ​ចាំបាច់​ទៅ​ច្នៃ​ធ្វើជា​ឈុត​ប៊ី​គី​នី​ដើម្បី​បង្អួត​អ្នកគាំទ្រ​យ៉ាង​ឥតប្រយោជន៍​ទៅវិញ​។​ជន​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ទាំងអស់នោះ​ភាគច្រើន​បាន​ថតរូប​ខ្លួនឯង​ក្នុង​ឈុត​ប៊ី​គី​នី​ធ្វើ​ពី​ម៉ាស់​ដែល​គេ​ហៅ​និន្នាការ​នេះ​ថា​”​ក្វា​រ៉ា​ន់​គី​នី​”​។​

និន្នាការ​ចម្លែក​លើ​អន​ឡាញ​នេះ​កើតឡើង​បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​ស្នើសុំ​ឱ្យ​មនុស្ស​ដែលមាន​សុខភាព​ល្អ​កុំ​ពាក់​ម៉ាស់​ព្រោះ​ភស្តុតាង​បង្ហាញថា​វា​ជួយ​បាន​តិចតួច​ណាស់​។​គួរ​ទុក​ម៉ាស់​ឱ្យ​បុគ្គលិក​ពេទ្យ​និង​អ្នកជំងឺ​កូ​វីដ​១៩​ពាក់​ល្អ​ជាង​។​ក្នុងចំណោម​តារា​បណ្តាញ​សង្គម​ល្បីៗ​ដែល​រង​ការរិះគន់​ទាំងនោះ​ក៏មាន​នាង​យូ​លី​យ៉ា​យូ​សា​កូ​វ៉ា​ជនជាតិ​រុស្ស៊ី​ផងដែរ​។​ដោយ​នាង​ត្រូវបាន​អ្នកគាំទ្រ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការយក​ម៉ាស់​ច្នៃ​ធ្វើជា​ឈុត​ប៊ី​គី​នី​ដើម្បី​តែ​បង្អួត​អ្នកគាំទ្រ​។​

​អ្នកលេង​Instagram​ម្នាក់​សរសេរថា​”​ក្នុងប្រទេស​នេះ​គ្មាន​ម៉ាស់​គ្រប់គ្រាន់​ទេ​។​ប៉ុន្តែ​ម៉ាស់​មក​នៅទីនេះ​ទាំងអស់​…”​។​ម្នាក់ទៀត​បន្ថែមថា​”​យូ​លី​យ៉ា​អើយ​…​នេះ​ជាការ​ប្រមាថ​ខ្លាំងណាស់​។​នាង​គួរឱ្យ​ម៉ាស់​ទៅ​យាយ​របស់​នាង​ល្អ​ជាង​”​។​តារា​បណ្តាញ​សង្គម​ដែល​រង​ការរិះគន់​ដូច​ទឹកបាក់​ទំនប់​ដទៃទៀត​រួមមាន​នាង យ៉ាណា កូស៊ីន​កា ជនជាតិ​រុស្ស៊ី និង នាង​ជេ​ដ ម៉ា​រី ជនជាតិ​អូស្ត្រាលី​៕​រស្មី​កម្ពុជា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *