ព័ត៌មានសង្គម សុខាភិបាល

សមាជិកព្រឹទ្ធសភា​ផ្តល់​សម្ភារ​និង​ថវិកា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩​

កំពង់ចាម​៖សមាជិក​ព្រឹទ្ធសភា​ចំនួន​បី​រូប​នៃ​មណ្ឌល​ភូមិភាគ​ទី​២​បាន​ជួយ​ឧ​ត្ថ​ម្ភ​ផ្តល់​ជា​សម្ភារ​បរិក្ខា​និង​ថវិកា​ជូន​ដល់​ខេត្តកំពង់ចាម​ដែលជា​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​គឺ​ដើម្បី​ចូលរួម​បេសកកម្ម ប្រយុទ្ធ​នឹង​ជំងឺឆ្លង​មួយ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ពិធី​ប្រគល់​ទទួល​ម៉ាស់​ចំនួន​៥.០០០​អាកុល​ចំនួន​១២០​លីត្រ​និង​ថវិកា​ចំនួន​៦.០០០.០០០​រៀល​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​បី​រូប​ខាងលើ​គឺ​លោក​ជឹម​លាវ​,​លោក​ច្រឹង​គឹម​ស្រ៊ា​ន​និង​លោកស្រី​ស៊ីវ​ណ្ណ​ថា​ធ្វើឡើង​នៅក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពី​​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០២០​។​

​លោក​ជឹម​លាវ​តំណាងឱ្យ​ម្ចាស់ជំនួយ​ជា​សមាជិក​ព្រឹទ្ធសភា​បាន​ថ្លែងថា​សូម​ប្រគល់​សម្ភារ​ជា​គ្រឿង​បរិក្ខា​និង​ថវិកា​របស់​ពួកគាត់​ទាំងបី​រូប​ជូនទៅ​អាជ្ញាធរខេត្ត​កំពង់ចាម​ជា​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​។ ដើម្បី​ចាត់ចែង​ក្នុង​ប​សក​កម្ម​សមរភូមិ​មុខ​ប្រយុទ្ធ​នឹង​ខ្មាំងសត្រូវ​ដ៏​កាច​សាហាវ គឺ​ជំងឺ​កូ​វីដ​.១៩ ដែល​បាន និង​កំពុង​ឆ្លង​រាតត្បាត គំរាមកំហែង​ពិភពលោក ពិសេស​ប្រទេស​កម្ពុជា​យើង​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​បាន​មានប្រសាសន៍ថា​យើង​ជា​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​មួយ​នេះ​គឺ​ពិតជា​មានការ​លំបាក​ធ្វើ​សកម្មភាព​ដល់​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​.១៩ កុំឱ្យ​រីក​រាលដាល​ដល់​ក្នុង​សហគមន៍​។​

​លោក​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​បាន​ប្រសាសន៍​បន្តថា ជុំវិញ​ការជួយឧបត្ថម្ភ​ជា​សម្ភារ​:​បរិក្ខា និង​ជា​ថវិកា​របស់លោក​លោក​ស្រី​ជា​សមាជិក​ព្រឹទ្ធសភា​ទាំងបី​រូប​លើក​នេះ​ខាង​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​ធាន​គណ​:​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩ រួចហើយ​។​
​លោក​បាន​បន្ថែមថា​ដោយ​សម្តេច​បាន​ឆ្លើយតប​ថាស​ម្តេច​នឹង​ចេញ​លិខិត​ថ្លែងអំណរគុណ​ដោយផ្ទាល់​ជូន​លោក លោកស្រី​ទាំងបី រូប​ផ្ទាល់ គឺ​មិនចាំបាច់​ខាង​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩ ចេញ​លិខិត​ថ្លែងអំណរគុណ​ទេ​៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *