ព័ត៌មានអន្តរជាតិ

​​រុស្ស៊ី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៤.៧៨៥​នាក់​រយៈពេល​តែ​១​ថ្ងៃ​ដែលជា​អត្រា​ខ្ពស់បំផុត

​ព័ត៌មាន​អន្តរជាតិ​៖(Moscow)​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នក​ឆ្លង ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៤.៧៨៥​នាក់​ថ្មី​ទៀត​ដែលជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​និង​នាំឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​កើន​ដល់​៣៦.៧៩៣​ករណី​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​(Reuters)​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ ខែមេសា ឆ្នាំ​២០២០​។​

​ក្រៅពី​ចំនួន​មនុស្ស​ឆ្លង​កូ​វីដ​១៩​កើនឡើង​យ៉ាងច្រើន​នោះ​ចំនួន​អ្នកស្លាប់​វិញ​អាច​ថា​ស្ថិតនៅក្នុង​អត្រា​ទាប​នៅឡើយ​។​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ មនុស្ស​ស្លាប់​សរុប​ដោយសារ​កូ​វីដ​១៩​នៅ​រុស្ស៊ី​មាន​ចំនួន ២៧៣​នាក់ ខណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ​ចំនួន​បាន​កើន​ឡើងដល់ ៣១៣​នាក់​។ ដោយឡែក​អ្នកជំងឺ​សរុប ៣.០៥៧​នាក់ ក៏​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើងវិញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា​ទីក្រុង​ម៉ូស្គូ​នៅតែ​ជា​កន្លែង​ដែល​រ៉ាប់រង​ករណី​ឆ្លង​ច្រើន​បំផុត​សរុប​រហូតដល់​២០.៧៥៤​ករណី ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​។​ដោយ​ក្នុងនោះ​ករណី​ឆ្លង​ថ្មីៗ​២.៦៤៩​នាក់​ទើប​ត្រូវបាន​បូក​បញ្ចូល​។​ទោះបីជា​បែបនេះ​ក្តី​អភិបាល​ទីក្រុង​ម៉ូស្គូ​លោក​ស៊ឺ​ហ្គៃ​សូ​ប៊ីយ៉ា​នី​ន​(SergeiSobyanin)​បានចាត់ទុក​តួលេខ​ខាងលើនេះ​ត្រឹមតែ​ជាការ​កើនឡើង​ច្រើន​នៃ​ចំនួន​អ្នក​ឆ្លង​។​ប៉ុន្តែ​មិនមែន​ជាការ​ផ្ទុះឡើង​យ៉ាងគំហុក លើសពី​ការព្យាករណ៍​នោះឡើយ​៕Derm rang​

rsc

Leave a Reply

Your email address will not be published. Required fields are marked *