ព័ត៌មានអន្តរជាតិ

ឆ្កែ​យន្ត​កំពុងធ្វើការ​ជាមួយ​បុគ្គលិក​ពេទ្យ​នៅ​ទីក្រុង​បូ​ស្តុ​ន​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​រ៉ូ​ណា​ពី​ចម្ងាយ​

​ព័ត៌មាន​អន្តរជាតិ​៖​ក្រុមហ៊ុន​ផលិត​រ៉ូ​បូត​BostonDynamics​កំពុង​ឱ្យ​ខ្ចី​ឆ្កែ​យន្ត​របស់ខ្លួន​ឈ្មោះ​Spot​ក្នុងពេល​កំពុងមាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​ម៉ាស៊ីន​ជើង​បួន​នេះ​កំពុង​ជួយ​បុគ្គលិក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​ប្រាយ​ហាំ​និង​ស្ត្រី​នៃ​សាកលវិទ្យាល័យ​ហា​វើដ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ពី​ចម្ងាយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​នេះ​ដោយ​ខ្លួនឯង​។​

​ការភ្ជាប់​ជើង​សម្រាប់​ទ្រ​iPad​ត្រូវបាន​បន្ថែម​ទៅក្នុង​ការ​រចនា​ម៉ូត​ឆ្កែ​យន្ត​នេះ​ដោយ​អនុញ្ញាតឱ្យ​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ថែទាំ​សុខភាព​ផ្សេងទៀត​ជជែក​គ្នា​តាម​វីដេអូ​ខុន​ហ្វើ​រិ​ន​។​ជាមួយ​អ្នកជំងឺ​ក្នុង​តង់​សម្រាប់ធ្វើ​តេស្ត​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​។​ដំណើរការ​នេះ​ជាធម្មតា​ត្រូវការ​បុគ្គលិក​ពេទ្យ​រហូតដល់​ទៅ​៥​នាក់​។​ប៉ុន្តែ​ជាមួយ​ឆ្កែ​យន្ត​Spot​មន្ទីរពេទ្យ​នៅ​រដ្ឋ​ម៉ាស​សា​ឈូ​សេត​នេះ​អាច​កាត់បន្ថយ​ការប៉ះពាល់​របស់​បុគ្គលិក​ចំពោះ​មេរោគ​ឆ្លង​និង​រក្សាទុក​នូវ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន (PPE)​។​

​គម្រោង​នេះ​បាន​បើក​នូវ​ពិភពថ្មី​មួយ​នៃ​បច្ចេកវិជ្ជា​តេ​ឡេ​មេ​ឌី​ស៊ីន (Telemedicine) សម្រាប់​ក្រុមហ៊ុន BostonDynamics​ខណៈ​ឥឡូវនេះ​ក្រុមហ៊ុន​កំពុង​ស្វែងរក​វិធី​ដើម្បី​ប្រើ​រ៉ូ​បូត​ក្នុង​ការប្រមូល​ជីវសាស្ត្រ​ដែល​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​នេះ​៕Rasmei news

rsc

Leave a Reply

Your email address will not be published. Required fields are marked *