ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

​ប្រឡង​យក​បណ្ណ​បើកបរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លើក​ទី​៤​ក្នុង​ឆ្នាំ​២០២០​

ព្រះវិហារ​៖​នៅ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានរៀបចំ​ការប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online)​លើក​ទី​៤​ក្នុង​ឆ្នាំ​២០២០​ដែលមាន​បេក្ខជន​សរុប​២៨​នាក់​មាន​ស្រី​ម្នាក់​។​ក្នុង​នោះបាន​ជាប់​ជា​ស្ថាពរ​ចំនួន​១៦​នាក់​មាន​ស្រី​ម្នាក់​។​

សូមបញ្ជាក់ថា​៖​ការប្រឡង​យក​បណ្ណ​បើកបរ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ប្រើ​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​៖​ពេលព្រឹក​ប្រឡង​ទ្រឹស្ដី​,​ពេល​ថ្ងៃ​ប្រឡង​ដៃចង្កូត​សម្រាប់​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​នឹង​ទទួលបាន​បណ្ណ​បើកបរ​នៅពេល​រសៀល​។​

“​ចេះ​បើកបរ​យានយន្ត​ច្បាស់លាស់​ត្រឹមត្រូវ​គឺជា​សីលធម៌​មួយ​ក្នុងចំណោម​សីលធម៌​ទាំង​១០​របស់​អ្នកបើកបរ​យានយន្ត​។​ជាពិសេស​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​”​។​សូម​ចុច​Like​និង​ShareFacebookpage​របស់​មន្ទីរ​ទទួលបាន​ព័ត៌មាន​ថ្មី​បន្ថែមទៀត​។​ជាពិសេស​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យើង​ទទួលបាន​នូវ​ព័ត៌មាន​ទាន់ពេលវេលា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​៕វ៉ាន់ឌី​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *