ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ឃាត់​រថយន្ត​ដឹក​បទល្មើស​ហើយ​ដោះលែង​វិញ​

ស្ទឹងត្រែង​៖​មន្ត្រី​បរិស្ថាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ដេញ​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ពីរ​គ្រឿង​។​ប៉ុន្តែ​ឃាត់​បាន​មួយ​ភ្លែត​ក៏​ដោះ​លេង​វិញ​ដោយ​មិនបាន​បញ្ជូន​សំណុំរឿង​រួមទាំង​ភស្តុតាង​ទៅ​តុលាការ​ឡើយ​។​

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​បរិស្ថាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ដេញ​ឃាត់​រថយន្ត​ដឹកឈើ​តាំងពី​ផ្លូវ​ចូល​ទីរួមស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​រហូត​ហួស​ផ្លូវ​ចូល​ខេ​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​ប្រតិបត្តិការ​នោះ​មន្ត្រី​បរិស្ថាន​ស្រុក​ស្ទាក់​ឃាត់​បាន​រថយន្ត​ឡិច​ស៊ី​ស​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​។​ដោយឡែក​រថយន្ត​កា​មេ​រី​គូថ​ស្វិត​មួយគ្រឿង​ឃាត់​មិន​បានទេ​។​

រថយន្ត​ពីរ​គ្រឿង​នេះ​គេ​ស្គាល់​ថា​គឺជា​រថយន្ត​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ហេង​រស់នៅ​ភូមិក​ញ្ចា​ញ​គោក​ឃុំ​ស្រែ​សម្បូរ​ស្រុក​សៀម​ប៉ាង​។​ឈ្មួញ​រូបនោះ​សមត្ថកិច្ច​ចាប់​រាប់​ភ្លេច​រួចមកហើយ​។​ទោះជា​បង្ក្រាប​ជាច្រើន​ដង​យ៉ាងណាក្តី​ក៏​ឈ្មួញ​ឈ្មោះ​ហេង​នៅ​បន្ត​រកស៊ី​រហូត​។​សមត្ថកិច្ច​ដែល​ចាប់​ហាក់បីដូចជា​ធ្វើ​អ្វី​ទៅលើ​ឈ្មោះ​ហេង​មិនកើត​។​ចាប់​លែង​…​ចាប់​លេង​។​ពីរ​ខែ​នេះ​បរិស្ថាន​ចាប់​ពីរដង​រួច​លែង​ទាំង​រថយន្ត​និង​ឈើ​ទៅវិញ​អស់​។​

លោក​ភោគ​និ​មុ​ល​ប្រធាន​ស្នាក់ការ​រ៉ា​ម​សារ​ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​ដែល​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បានឱ្យដឹងថា​ពិតជា​បាន​ឃាត់​រថយន្ត​ដឹកឈើ​មែន​។​ករណីនេះ​សុំ​អ្នកសារព័ត៌មាន​សួរ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​។​លោក អេង ភិ​រ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មិនបាន​បញ្ជាក់ប្រាប់​ឱ្យ​អ្នកសារព័ត៌មាន​ដឹង​នោះទេ ។​លោក​គ្រាន់តែ​ឆ្លើយថា​អត់​មានបាន​ចាប់​ទេ​ហើយក៏​បិទ​ទូរស័ព្ទ​មិន​បំភ្លឺ​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ឡើយ​។​

សូម​រំលឹកថា​រថយន្ត​ម៉ាក​ហ្វ​តរបស់​ឈ្មោះ​ហេង​ក៏​ធ្លាប់​មន្ត្រី​បរិស្ថាន​បង្ក្រាប​ម្តង​ហើយ កាលពី​ថ្ងៃ​១២ ខែមីនា​ឆ្នាំ​២០២០​កន្លងទៅ​។​តែ​ក្រោយមក​ដោះលែង​ទៅវិញ​ជា​ថ្នូរ​នឹង​ប្រាក់​មិនតិច​ពាន់​ដុល្លារ​នោះទេ​។​លើក​នេះ​ខាង​បរិស្ថាន​បង្ក្រាបបាន​រថ​យន្ត​ឡិច​ស៊ី​ស​ហើយ​ដោះលែង​ទៅវិញ​ដូច​កាល​បង្ក្រាប​រថយន្ត​ហ្វ​ត​កន្លងទៅ​ដែរ​៕​ខុម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *