នយោបាយ ព័ត៌មានអន្តរជាតិ សន្តិសុខ

នៅ​វៀតណាម​រដ្ឋមន្ត្រី​ម្នាក់ពាក់ព័ន្ធអំពើពុករលួយ​តុលាការ​ដាក់គុក​មួយជីវិត​

Hanio CNA៖​ប្រភពព័ត៌មាន​បរទេស​បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ម្នាក់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុ​រលួយ​ត្រូវ​តុលាការ​ប្រទេស​វៀតណាម​ផ្តន្ទាទោស​ដាក់គុក​អស់​មួយជីវិត​កាលពី​ថ្ងៃទី​២៨​ធ្នូ​២០១៩​។​ក្នុ​សវនាការ តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ង្វៀន​បាក់​សន​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូបនេះ​បានទទួល​ប្រាក់​សំណូក​ចំនួន​៣​លាន​ដុល្លារ​ដើម្បី​សម្របសម្រួល​កិច្ចព្រមព្រៀង​មួយ​។​

​ប្រភព​បាន​បន្តថា​កិច្ចព្រមព្រៀង​នោះ​គឺ​ក្រុមហ៊ុន Mobi Fone បាន​បង់ប្រាក់​ចំនួន​៩៥​ភាគរយ នៃ​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរទស្សន៍​បង់ប្រាក់​សម្រាប់​ទស្សនា ។​សវនាការ​នេះដែរ តុលាការ​ក៏បាន​ផ្តន្ទាទោស អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់ទៀត​គឺ​លោក​ទ្រឿ​ង​មី​ញ​ទួន​ឱ្យ​ជាប់គុក​១៤​ឆ្នាំ​ពាក់ព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​និង​ទទួល​ប្រាក់​សំណូក​នៅក្នុង​ករណី​តែមួយ​នេះដែរ​៕ដើមរាំង

rsc

Leave a Reply

Your email address will not be published. Required fields are marked *