ព័ត៌មានអន្តរជាតិ

​ប្រអប់​ខ្មៅ​នៃ​ការធ្លាក់​យន្តហោះ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​រកឃើញ​

អន្តរជាតិ​៖​ឧបករណ៍​ថត​សំឡេង​និង​ម៉ាស៊ីនថតសំឡេង​កាប៊ីន​យន្ដហោះ​ត្រូវបាន​រកឃើញ​ពី​កន្លែង​ធ្លាក់​យន្ដហោះ​ដែល​បានសម្លាប់​អ្នកដំណើរ​និង​សមាជិក​នាវិក​យ៉ាងតិច​៩៧​នាក់​នៅ​ទីក្រុង​កា​រ៉ា​ជី​របស់​ប៉ា​គី​ស្ថាន​។​

ជើងហោះហើរ​អន្តរជាតិ​ប៉ា​គី​ស្ថាន​PK8303​បាន​ហោះ​ចេញពី​ទីក្រុង​ឡា​ហ័​រ​ទៅកាន់​ទីក្រុង កា​រ៉ា​ជី នៅពេលដែល​វា​បាន​ធ្លាក់ចុះ​នៅ​ម៉ោង​ប្រហែល​៩​និង​៤៥​នាទី​កាលពី​ថ្ងៃ​សុក្រ​។

​យន្តហោះ​AirbusA320​ដែលមាន​មនុស្ស​ចំនួន​៩៩​នាក់​ជិះ​នៅលើ​នោះបាន​ធ្លាក់ចូល​ទៅក្នុង​សង្កាត់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​នៅ​ភាគខាងត្បូង​។​បន្ទាប់ពី​ព្យាយាម​ចុះចត​នៅ​អាកាសយានដ្ឋាន​ពីរលើក​មិនបាន​សម្រេច​។​

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​(PIA)​លោក​AbdullahKhan​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រអប់​ខ្មៅ​ត្រូវបាន​គេ​រកឃើញ​កាលពី​ល្ងាចម្សិលមិញ​ដោយ​កំពុង​ប្រគល់​វា​ទៅឱ្យ​ក្រុម​អ្នកស៊ើប​អង្កេត​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *