សន្តិសុខ

​បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​បណ្តាលឱ្យ​របួស​ធ្ងន់​

បន្ទាយមានជ័យ​៖​គ្រោះថ្នាក់​ចរាចរ​ដោយ​បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​បណ្តាលឱ្យ​របួស​ធ្ងន់​ដោយ​បាកជើង​ម្ខាង​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​ក្នុង​ខេត្ត​ក្នុង​ស្ថិតក្នុង​ភូមិ​ទាន​កាំ​ឃុំ​ទាន​កាំ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ​គុង​សា​រួន​ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ​លំនៅ​នៅ​ភូមិ​ឃុំ​ខាងលើ​។​បុរស​ចំណាស់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​C125​សេរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ប​.​មានជ័យ 1D.61726 ដោយ​មិន​ពាក់មួក​សុវត្ថិភាព​។​

​លោក​អធិការ​បាន​បន្តថា​៖​នៅ​មុនពេល​កើតហេតុ​មាន​ត្រាក់ទ័រ​១​គ្រឿង​បាន​ខូច​ដាច់​កាឡេ​ជាប់​គាំ​ចង្កូត​រេ​មក​ខាងឆ្វេង​ដៃ ។​ខណៈនោះ​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ប​.​មានជ័យ​.1D.6172​បើកបរ​ដោយ​ឈ្មោះ​គុង​សា​រួន​ក្នុងទិសដៅ​ស្របគ្នា​បាន​ឡើង​ជែង​នឹង​ទ្រាក់​ទ​រ័​ដែល​កំពុង​បើកបរ​នៅខាងមុខ​។​ម៉ូតូ​បាន​បុក​ចំ​ចុង​ប៉ែល​ទ្រាក់​ទ​រ័​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់​បាក់​ស្មងជើង​ខាងស្តាំ​។​ណែ​ក​អ្នកបើកបរ​ត្រាក់ទ័រ​បាន​រត់គេចខ្លួន​បាត់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *