អន្តរជាតិ៖ការគេងដោយមិនស្លៀកខោអាវអ្វីទាំងអស់ប្រហែលជាមិនមែនជារឿងដំបូងគេដែលអ្នកត្រូវគិតឡើយនៅពេលនិយាយដល់ការពង្រឹងដល់សុខភាព។ប៉ុន្តែវាពិតជាមានប្រយោជន៍មួយចំនួន ដែលអ្នកគួរតែយកចិត្តទុកដាក់។ចាប់តាំងពីការគេងដោយមិនស្លៀកខោអាវគឺជារឿងស្រួលធ្វើមកវាប្រហែលជាជួយជំរុញដល់ ការគេងកាន់តែឆាប់លក់ថែមទៀត។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាប្រយោជន៍ខ្លះៗ នៃការគេងមិនស្លៀកខោអាវគេងលក់កាន់តែលឿនសីតុណ្ហភាពរាងកាយគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ជួយឱ្យគេងលក់។ វាពិតជាផ្នែកមួយ ដែលជំរុញដល់សង្វាក់នៃការគេងក្នុងរាងកាយមនុស្សយើង។ ការធ្វើឱ្យរាងកាយត្រជាក់អាច ជាសញ្ញាបញ្ជាក់ថា រាងកាយដល់ពេលត្រូវគេងហើយ ។ដូច្នេះការគេងដោយមិនស្លៀកពាក់ និងអនុញ្ញាតឱ្យរាងកាយចុះត្រជាក់ ហើយក៏ធ្វើឱ្យអ្នកឆាប់គេងលក់ផងដែរ។
គុណភាពនៃការគេងកាន់តែល្អជាងមុនការធ្វើឱ្យរាងកាយត្រជាក់មិនត្រឹមតែជួយឱ្យគេងលក់កាន់តែលឿនទេ តែវាក៏ពង្រឹងដល់គុណភាពនៃការគេងទាំងស្រុងដែរ។ សីតុណ្ហភាពក្នុងបន្ទប់គួរតែនៅចន្លោះពី ១៥ ទៅ១៩អង្សារ ទើបជំរុញដល់ការគេងប្រកបដោយគុណភាព។ តែការគេងដោយមិនស្លៀកខោអាវ ជាវិធីសាស្ត្រតែមួយគត់ក្នុងការជួយឱ្យទទួលបានភាពត្រជាក់ និងគេងលក់ប្រកបដោយ គុណភាព។
ថែរក្សាស្បែកឱ្យមានសុខភាពល្អដោយសារតែការគេងមិនស្លៀកខោអាវអាចជួយបង្កើនគុណភាពនៃការគេងបាន ដូច្នេះវាក៏ ពង្រឹងដល់សុខភាពស្បែកបានដែរ។ មនុស្សដែលគេងមិនសូវគ្រប់ នឹងធ្វើឱ្យរបួសដែលឆាប់ជា ក៏ប្រែទៅជាក្រជាវិញដែរ។ ដូច្នេះរឿងនេះសបញ្ជាក់ថា ការគេងបានគ្រប់គ្រាន់អាចជួយ ដល់ស្បែកកាន់តែឆាប់ជា និងមានសុខភាពល្អហើយបើសិនជាអ្នកគេងមិនស្លៀកខោអាវ ទៀតលទ្ធផលនឹងកាន់តែល្អថែមទៀត។
បន្ថយស្ត្រេស និងការថប់អារម្មណ៍ហេតុផលមួយផ្សេងទៀតនៃការគេងមិនស្លៀកខោអាវអាចជាការផ្លាស់ប្តូរដ៏ល្អមួយដែលអ្នកអាចធ្វើបានដើម្បីបន្ថយភាពស្ត្រេស និងថប់អារម្មណ៍។ វាមិនមែនជាអាថ៌កំបាំងថាការគេងមិន គ្រប់គ្រាន់មានឥទ្ធិពលខ្លាំងទៅលើស្ត្រេសក្នុងខ្លួនឡើយ។ តាមការសិក្សាបានឲ្យដឹងថា ការគេងមិនគ្រប់ជាប់ទាក់ទងនឹងការបាក់ទឹកចិត្ត និងចង់សម្លាប់ខ្លួនកាន់តែខ្លាំង។
បង្ការការឡើងទម្ងន់បើសិនជាអ្នកមានបញ្ហានៃការគេង វាអាចនឹងប៉ះពាល់ដល់គុណភាពជីវិតយ៉ាងច្រើនប្រភេទ។ ការសិក្សាមួយបានរកឃើញនូវទំនាក់ទំនងនៃការគេងមិនបានគ្រប់គ្រាន់ និងការឡើងទម្ងន់។ អ្នកដែលគេងតិចជាង ៥ម៉ោងចុះក្រោមក្នុងមួយយប់ទំនងជាងាយនឹងឡើងទម្ងន់ណាស់។ ប៉ុន្តែការគេងមិនស្លៀកខោអាវអាចធ្វើឲ្យរាងកាយត្រជាក់នៅពេលយប់ប្រហែលជាជួយបង្កើនការរំលាយកាឡូរី ហើយក៏មិនឲ្យឡើងទម្ងន់ដែរ។
បង្កើនលទ្ធភាពនៃការមានកូនរបស់បុរសមនុស្សស្រីមិនគ្រាន់តែជាអ្នកដែលអាចទទួលបានប្រយោជន៍ពីការគេងមិនស្លៀកខោអាវនោះទេ។ តាមការសិក្សាថ្មីបានរកឃើញទំនាក់ទំនងមួយរវាងការស្លៀកខោទ្រនាប់តឹងៗ និងការ ចុះទាបរបស់មេជីវិតឈ្មោល។
បុរសដែលប្រាប់ថាស្លៀកខោខ្លីសម្រាប់ប្រដាល់គឺមានកំហាប់ មេជីវិតឈ្មោលខ្ពស់ និងចំនួនមេជីវិតឈ្មោលសរុបច្រើនជាងបុរសដែលស្លៀកខោទ្រនាប់ តឹងៗ។ ការគេងដោយមិនស្លៀកខោអាវគឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការថែរក្សាពងស្វាស ឱ្យត្រជាក់ និងបង្កើនសីតុណ្ហភាពផ្តល់សុខភាពសម្រាប់មេជីវិតឈ្មោល៕រស្មីកម្ពុជា