កម្សាន្ត ព័ត៌មានសង្គម

អដ្ឋិធាតុ​វៀតណាម​ជិត​៣០​ធ្វើ​មាតុភូមិនិវត្តន៍​ក្រោយ​ការរុករក​នៅ​ខេត្ត​ប៉ៃលិន​

​ប៉ៃលិន៖​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​សរុប​ជិត​៣០​អដ្ឋិធាតុ​ត្រូវបាន​ប្រគល់​និង​បញ្ជូន​ធ្វើ​មាតុភូមិនិវត្តន៍​ក្រោយ​ការរុករក​ឃើញ​នៅលើ​ទឹកដី​ខេត្ត​ប៉ៃលិន​។

​ក្រោម​កិច្ចសហការ​រួមមួយ រវាង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ឡុង​អាន នៅ​ថ្ងៃទី​៧ ខែមករា​ឆ្នាំ​២០២០​អាជ្ញាធរខេត្ត​ប៉ៃលិន​បានប្រគល់​នូវ​អដ្ឋិធាតុ​ជិត​ចំនួន​២៧​ដំណាក់កាល​ទី​១៩​បន្ថែមទៀត​ជូន​ដល់​មន្ត្រី​ក្រុមការងារ​វៀតណាម​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ស្រុកកំណើត​វិញ​។​

​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​បាន​លើកឡើងថា​÷​ការ​ពលី​អាយុជីវិត​របស់​កងទ័ព​វៀតណាម​នៅលើ​ទឹកដី​កម្ពុជា​បានរួម​ចំណែក​ក្នុង​ការរំដោះ​ប្រទេសជាតិ​កម្ពុជា​ឱ្យមាន​សុខសន្តិភាព​រហូតមក​ដល់​បច្ចុប្បន្ន​។​

ដូចនេះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​រួមទាំង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងមូល​ត្រូវ​បន្ត​ខិតខំ​លើកកម្ពស់​សហប្រតិបត្តិ​ការ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​ស្វែង​រុករក​អដ្ឋិធាតុ​កងទ័ព​

​លោក ផាន់​ចាន់​ធុល​ក៏មាន​បំណង​ចង់ឱ្យ​ខេត្ត​ប៉ៃលិន​-​ឡុង​អាន​ភ្ជាប់​ចំណង​សម្ព័ន្ធមេត្រីភាព​ជាមួយគ្នា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន ដូចជា​វិស័យសេដ្ឋកិច្ច​,​ពាណិជ្ជកម្ម​,​ទេសចរណ៍ ,​កសិកម្ម​,​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​កីឡា​ជាដើម​។​បាន​ផ្លាស់ប្តូ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​លើ​កិច្ចការ​សង្គម និង​ពង្រឹងសមត្ថភាព​យុវជន ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។​

ជាការ​ឆ្លើយតប​លោក​ផាម​វ៉ាន់​កាញ់​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​ឡុង​អាន​បាន​អរគុណ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​។​ពិសេស​លើ​ការងារ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​នៅ​សេសសល់​ក្នុងភូមិ​សាស្ត្រ​ក្រុងប៉ៃលិន​ស្រុក​សាលា​ក្រៅ​និង​បញ្ជូន​ធ្វើ​មាតុភូមិនិវត្តន៍ ដំណាក់កាល​ទី​១៩ នៅ​រដូវប្រាំង​ឆ្នាំ​២០១៩-២០២០​។​

​គួរ​បញ្ជាក់ថា​៖​ការរុករក​ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ចាប់តាំងពី​ឆ្នាំ​២០០៥​ដល់​បច្ចុប្បន្ន​សរុប​ចំនួន​១០៥​អដ្ឋិធាតុ​។​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៩=២០២០​នេះ​ក្រុមការងារ​ជំនាញ​រុករ​កបាន​២៧​អដ្ឋិធាតុ​បន្ថែមទៀត និង​ទីតាំង​ទទួលបាន​ព័ត៌មាន​ចំនួន​៩​ទីតាំង​ផងដែរ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *