Featured ព័ត៌មានអន្តរជាតិ

​អ្នកការទូត​កូរ៉េខាងត្បូង​អះអាងថា​គីម ជុង​អ៊ុន​សន្លប់​ហើយ​ប្អូនស្រី​គ្រប់គ្រង​ប្រទេស​

​អន្តរជាតិ​៖​អ្នកការទូត​កូរ៉េខាងត្បូង​ម្នាក់​បាន​អះអាងថា លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​កំពុង​សន្លប់​បាត់ស្មារតី ហើយ​បងប្អូន​ស្រី​របស់លោក នឹង​គ្រប់គ្រង​ប្រទេស​កូរ៉េខាងជើង​។​នេះ​បើ​តា​ការផ្សាយ​របស់​សារព័ត៌មាន​ដេល្លី​ម៉េ​លអន​ឡាញ​។​

លោក​ចាង សុង មីន អតីត​ជំនួយការ​របស់ លោក​គីម ដេ​ជុង ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​អះអាងថា​កូរ៉េខាងជើង​កំពុង​លាក់បាំង​ការពិត​អំពី​សុខភាព​របស់​មេដឹកនាំ​របស់ខ្លួន​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ហើយ​ថា​លោក​យល់ថា​មេដឹកនាំ​ផ្តាច់ការ​នេះ​កំពុងស្ថិត​ក្នុង​សភាព​សន្លប់​បាត់ស្មារតី​។​

​ព័ត៌មាន​ស្តីពី​សុខភាព​របស់លោក​គីម ជុង​អ៊ុន​កើតឡើង​នៅពេលដែល​ការសង្ស័យ​អំពី​ស្ថានភាព​សុខភាព​ពិត​របស់លោក ដោយសារតែ​មិនសូវ​ឃើញ​វត្តមាន​ជា​សាធារណៈ​នៅ​ឆ្នាំនេះ​។​ដោយនិយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក លោក​ចាង សុង មីន បាន​និយាយថា​”​ខ្ញុំ​វាយតម្លៃ​បាន​ថា “​គាត់​សន្លប់ ប៉ុន្តែ​ជីវិត​របស់គាត់​មិនទាន់​ចប់​ទេ​”​។​

​លោក​បាន​បន្ថែមថា ប្អូនស្រី​របស់​មេដឹកនាំ​ផ្តាច់ការ​នេះ គឺ លោកស្រី​គីម យ៉ូ​ចុង អាយុ ៣៣ ឆ្នាំមាន​ឋានៈ​ខ្ពស់​ក្នុងការ​កាន់កាប់​អំណាច​ពី​បងប្រុស​របស់លោក​ស្រី​។​លោក​បាន​និយាយថា​”​រចនាសម្ព័ន្ធ​ស្នង​តំណែង​បន្ត​ទាំងស្រុង​មិនត្រូវ​បាន​បង្កើតឡើង​ទេ​ដូច្នេះ លោកស្រី គីម យ៉ូ​ចុង កំពុង​ត្រូវបាន​ចាប់អារម្មណ៍ ខណៈដែល​តំណែង​ទំនេរ​នេះ​មិនអាច​រក្សាបាន​ក្នុង​រយៈពេល​យូរ​ទេ​”​។​

​ការអះអាង​របស់លោក​ចាង សុង មីន កើតឡើង ទោះបីជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង បាន​បញ្ចេញ​រូបភាព​លោក​គីម​ជុង​អ៊ុន​ចូលរួម​កិច្ចប្រជុំ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏ដោយ ។​កាលពីដើម​សប្តាហ៍​នេះ​មានការ​អះអាងថា លោក គីម ជុង អ៊ុន​បាន​ដំឡើង​ឋានៈ​ប្អូនស្រី​របស់លោក​ឱ្យ​កាន់តំណែង​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​៕​សំណាង​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *