សន្តិសុខ

​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

សៀមរាប​:​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សៀមរាប និង​នគរបាល​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក​បាន​ចាប់ខ្លួន​ជន​ពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។​ការចាប់ខ្លួន​ជននេះ​បានធ្វើ​ឡើង​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ ២០២០​។​

​មន្ត្រីនគរបាល​ក្រុង​សៀមរាប បានឱ្យដឹងថា ករណី​ចាប់ខ្លួន​ពីរ​នាក់​នេះ​ពីបទ​រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​នូវ​សារ ធាតុ​ញៀន រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​ទៀតផង​។​ជនសង្ស័យ​ទាំង​ង​២​នាក់​ឈ្មោះ ឡឹ​ក វណ្ណា ភេទ ប្រុស ឆ្នាំ​កំណើត ១៩៩១​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​ម្នាក់ទៀត​ឈ្មោះ ភី ស្រី​លាប ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩១ នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៨​កញ្ចប់​ស្មើនឹង​ទម្ងន់​៥,៣​ក្រាម ទាំង​សំបក​ឧបករណ៍ប្រើប្រាស់​និង​សម្ភារ​វេច​ខ្ចប់​គ្រឿង ញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។

ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ថ្ងៃទី​២៨ ខែ សីហា​នេះ ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *