កីឡា

​សាលា​គុន​សុរិយា​ប្រកាស​ពី​ការចូលរួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ទូទាំងប្រទេស​២០២០

​ភ្នំពេញ​៖​សាលា​គុន​កីឡា​កា​រ៉ា​តេ​សុរិយា​និង​ក្រសួងមហាផ្ទៃ​ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ​នៅ​ក្លិប​របស់ខ្លួន​ដោយ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចូលរួម​ការពារ​មេរោគ​COVID19​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ។​ដើម្បី ចូលរួម​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក ទូទាំងប្រទេស ២០២០​នៅ​ថ្ងៃ ២២ ដល់ ២៤ ខែ តុលា​២២២០​នៅ​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ​។​

​លោក ឡា​ច ច័ន្ទដារ៉ា គ្រូបង្វឹក​ក្រសួង មហាផ្ទៃ និង​ជា​ម្ចាស់​សាលា​គុន​សុរិយា​បាន​ប្រាប់​ឱ្យដឹងថា ក្លិប​កីឡា​កា​រា​តេ​ក្រសួងមហាផ្ទៃ​និង​ក្លិប​សុរិយា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ដែលមាន​សក្តានុពល​ជាច្រើនរូប​ទៅតាម​ប្រភេទ​ទម្ងន់​ដើម្បី​ចូលរួម​ក្នុងការ​ដណ្តើម​មេដាយ​នៃ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក ទូទាំងប្រទេស ២០២០​ខាងមុខនេះ​។​

លោក​បាន​បន្តថា​កីឡាករ​កីឡាការិនី​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​ដែល​ពួកគេ​មានឱកាស​អាច​ដណ្តើម​មេដាយ​ពី​ការប្រកួត​លើក​នេះ​។​ហើយ​ថ្មីៗ​កន្លងមកនេះ​លោក​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចូលរួម​ព្រឹត្តិការណ៍​នៃ​ការប្រកួត​យុទ្ធសិល្ប៍​ចម្រុះ​ដណ្ដើម ពានរង្វាន់​សម្ដេច​ក្រឡា​ហោម​ស ខេង​លើក​ទី​៣ ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ​ដោយ​ទទួលបាន​លទ្ធផល​ល្អ ៕​រ៉ូ​ហ្សា

​ ​ ​ ​x​ទិដ្ឋភាព​ហ្វឹកហាត់​

rsc

Leave a Reply

Your email address will not be published. Required fields are marked *