ព័ត៌មានសង្គម សេដ្ឋកិច្ច

​រដ្ឋាភិបាល​ផ្តល់​ដី​បឹង​កប់​ស្រូវ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​សង់​ទីស្តីការ​ថ្មី​

ភ្នំពេញៈ​កាលពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០​រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​(​កប់​ស្រូវ​)​ទំហំ​១៥​ហិកតា​ចេញពី​អនុក្រឹត្យ​ដើម្បី​ផ្តល់ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​ធ្វើការ​សាងសង់​អគារ​ទីស្តីការ​ថ្មី​នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ​និង​ទំហំ​៨​ហិកតា​ទៀត​ជូនទៅ​លោក​សេង វុទ្ធី​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០​បាន​ជម្រាបជូន​រដ្ឋ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​និង​អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​៧៩០ សជណ​.​ម​យ ស្តីពី​កម្មវត្ថុ​ករណី​សំណើ សុំ គោល​ការ​អនុ​ញ្ញា​កាត់​ផ្ទៃ​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ​១៥​ហិកតា ស្ថិតនៅ​ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ សម្រាប់​សាងសង់​អគារ​ទីស្តីការក្រសួង​អភិវឌ្ឍន៍​។​

​សេចក្តីជូនដំណឹង​បាន​សរសេរ​យោង​លិខិត​លេខ​០៤០.២០ លស​.​គ ចុះ​ថ្ងៃ ទី​១៤ ខែសីហា ឆ្នាំ​២០២០​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លិខិត​៤៤៤ ខន ០២០ សជណ ចុះ​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២០​របស់​ខុទ្ទកាល័យ សម្តេច​អគ្គម ហា សេនា ប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា , ចំណារ​ដ៏ ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជា ណា​ចក្រ កម្ពុជា​ចុះ​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០២០​។​

​នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក កែ​នស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​បានសរសេរថា ៖​ដូច​មានចែង​និង យោង​ក្នុង​កម្មវត្ថុ​ខាង លើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម ជ​ម្រា ប​ឯកឧត្តម​ជ្រាបថា​រាជរដ្ឋាភិបាល​យល់ ព្រម ជាគោលការណ៍​ដូចខាងក្រោមៈ កំណត់​យក​ទីតាំង​ផ្ទៃ​បឹង​តា​មោក​(​បឹង​កប់ ស្រូវ​) ទំហំ​១៥,០៣​ហិកតា ស្ថិតនៅ​តា ម បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ព្រែក ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ សម្រាប់​រៀបចំ​សាងសង់​អគារ​ទីស្តីការក្រសួង អភិវឌ្ឍន៍ជនបទ​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​សរសេរ​ទៀតថា រាជរដ្ឋាភិបាល​យល់ព្រម​ធ្វើ ប្រទានកម្ម​ផ្ទៃដី​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ ៨,០២​ហិកតា ស្ថិតនៅក្នុង សង្កាត់ គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ជូន​លោក​សេង​វុទ្ធី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​។​

​ផ្ទៃដី​ខាងលើនេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល ផ្ទៃ​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​រួចហើយ​កាលពី​ថ្ងៃទី​១ ខែកញ្ញា​ឆ្នាំ​២០២០​។​បឹង​តា​មោក​ត្រូវ​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ​២០​អនក្រ​.​បក ចុះ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ ៣.២៣៩,៧​ហិកតា​។​​ក្រសួង​អភិវឌ្ឍន៍ជនបទ​សព្វ​ថ្ងៃ​មាន​ទីតាំង​តូចចង្អៀត ជាប់​ទីស្តីការ​គណៈ រដ្ឋមន្ត្រី​ដោយ​ផ្លូវ​ធ្វើជា​ចំណត​យានយន្ត​បង្ក​មានការ​កកស្ទះ​រាល់​ថ្ងៃនោះ​សក្តិសម នឹង​ទទួលបាន​ផ្ទៃដី​បឹង​តា​មោក​ទំហំ​១៥​ហិកតា​មក​សាងសង់​អគារ​ទីស្តីការ​ថ្មី​៕​ខុន​

​ ​ ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ​នៅជាប់​នឹង​គណៈរដ្ឋមន្ត្រី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *