កីឡា

​ពេជ្រ ប៊ុន​សិទ្ធ និង ភួង ឡាំ​កូស៊ីន​នរណា​កក់​កៅអី​ជុំ​ទី​២?

ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5BoxingKnockOutSeriebyCellcard​សម្រាប់​ថ្ងៃទី​១៩​កញ្ញា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​២​រូប​ទៀតហើយ​ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្ដើមយក​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។​
​សម្រាប់​ព្រឹត្តិការណ៍​នេះ​អ្នកចាញ់​គឺ​ហាលអាវ​ចំពោះ​អ្នកឈ្នះ​នឹង​ឡើងទៅ​ប្រកួត​ជម្រុះ​បន្ត​នៅ​ជុំ​ទី​២​ទៀត ។​ពេជ្រ ប៊ុន​សិទ្ធ​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជាយដែន​ភួ​ន ឡាំ​កូស៊ីន​មកពី​ក្លិប​សាន់​យ៉ាន់​នាគា ។​ពួកគេ​ជា​កំពូល​អ្នកខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដូចគ្នា ។​
​ ​

ខ្លាំង​និង​ខ្លាំង​ជួបគ្នា​មិនដឹងថា​នរណា​ប្រជែង​បាន​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ហើយ​នរណា​ត្រូវ​វេចសម្ពាយ​ត្រឡប់ទៅផ្ទះ​វិញ​នោះទេ​។​ប៊ុន​សិទ្ធ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង​ឈ្នះ​៥០​ដង​ចាញ់​១០​និង​ស្មើ​ពិន្ទុ​៨​ដង​។​គេ​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​កែង​និង​ជង្គង់​មិនតែប៉ុណ្ណោះ​គេ​វ៉ៃ​មិនសូវ​ចេះ​សន្សំសំចៃ​កម្លាំង​ឡើយ ។​

ចំពោះ​ភួ​ន​ឡាំ​កូស៊ីន​វិញ​មួយរយៈ​នេះ​គេ​បានធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារតែ​គេ​មាន​របៀប​វ៉ៃ​យ៉ាង​ពិសេស គឺ​ល្អ​ទាំង​វ៉ៃ​លុក និង ល្អ​ទាំង​ការការពារ​មិនតែប៉ុណ្ណោះ​កម្លាំង​គេ​ក៏​ល្អ ។​អ្នក​ប្រដាល់​ជាយដែន​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​៤៥​ដង ឈ្នះ​៣៥​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​

ជើង​ខ្លាំង​ភួ​ន​ឡាំ​កូស៊ីន​ដែល​ខំ​ស្កាត់​មកពី​ពី​ជាយដែន​ខេត្តបន្ទាយមានជ័យ​និង​ពេជ្រ​ប៊ុន​សិទ្ធ​ដែលជា​អ្នក​លេងដី​ក្រុងភ្នំពេញ​មិនដឹងថា​នរណា​ខ្ទាត​ចេញពី​ការប្រកួត​នោះឡើយ ?
​ ​សូមបញ្ជាក់ថា​មកទល់​ពេលនេះ​មាន​អ្នក​ប្រដាល់​ចំនួន​៣​រូប​ហើយ​ដែល​បាន​កក់​កៅ​អៅ​សម្រាប់​ប្រកួត​បន្ត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ហើយក៏​មាន​អ្នក​ប្រដាល់​៣​រូប​ដែរ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​នោះ ។​

​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​លន់​សៀកឡេង​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ងួន​គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​
​សៀកឡេង​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​ហើយ​នៅពេល​ប្រកួត​ប្រសិនបើ​គេ​អាច​ផ្ដួល​គូប្រកួត​បាន​គេ​នឹង​ផ្ដួល​ភ្លាមៗ​តែម្ដង​។​តែ​ជួប​ជាមួយ​ងួន​គា​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​គេ​ជា​អ្នក​ប្រដាល់​ចិត្តធ្ងន់​វ៉ៃ​មិន​ឆេវឆាវ​ជាពិសេស​គេ​ជា​អ្នក​ប្រដាល់​ដែល​មិន​ងាយ​គូប្រកួត​វាយ​ឱ្យ​សន្លប់​នោះឡើយ ។​

​ជំនួប​មួយ​នេះ​នរណា​ឈ្នះ​តែ​សម្រាប់​ងួន​គា​ប្រសិនបើ​គេ​ចាញ់​នោះ​ក៏​គេ​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​និង​ទ្រមខ្លួន​ដែរ​។​តុ​ប​ផេង​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សូ​ដា​លី​ម៉ូ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​មិនសូវមាន​គេ​ស្គាល់​នោះឡើយ​។​បើតាម​ការអះអាង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​ពួកគេ​នៅ​ខ្ចី​មែន​តែ​ស្នៀតគុន​របស់គេ​មិន​អន់​ឡើយ​ពួកគេ​នឹងធ្វើ​ឲ្យ​គេ​កាន់តែ​ស្គាល់​តាមរយៈ​ការប្រកួត​នេះ​មិន​ខាន​។​

​ថាំង​ឌី​ណា​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ពូកែ​ឌឺ​ម៉ន​ភា​រម្យ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទ​ម្ង់​៥៤​គីឡូក្រាម​។​ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​កលល្បិច​វ៉ៃ​ល្អ​និង​រហ័ស​ដូចគ្នា​។​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​នឹង​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ​៕​រ៉ូ​ហ្សា​

​ ​ ​ ​ពេជ្រ ប៊ុន​សិទ្ធ និង ភួ​ន ឡាំ​កូស៊ីន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *