Featured ទស្សនៈ ព័ត៌មានសង្គម វប្បធម៌ អប់រំ

​តាមពិត​បុព្វបុរស​ពិត​ប្រាកដ​របស់​មនុ​ស្សមា​ន​មុខ​បែប​ហ្នឹង​ទេ​?

​វិទ្យាសាស្ត្រ​ស្រាវជ្រាវៈ​មនុស្ស​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​ម្យ៉ាង​ដែលមាន​ប្រាជ្ញា​ឆ្លាត​វៃ​ជាង​សត្វ​ដទៃ​លើ​ពិភពលោក​ព្រមទាំង​អាចមាន​សមត្ថភាព​អាច​គ្រប់គ្រង​អ្វី​គ្រប់យ៉ាង​នៅលើ​ផែន​បាន​ផងដែរ​។​លើកលែងតែ​អាកាសធាតុ​និង​បាតុភូតធម្មជាតិ​ប៉ុណ្ណោះ​។​ប៉ុន្តែ​គេ​អាច​ទាយ​ដឹង​មុន​និង​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​។


​មនុស្ស​ឬ​សត្វ​មនុស្ស​នេះ​មានកំណើត​នៅ​ផែនដី​តាំងពី​៣​លាន​ឆ្នាំមុន​មកម្ល៉េះ​។​ចាប់តាំងពី​ជាន់​លើ​ផែនដី​ភ្លាម ពួក​មនុស្ស​តែងតែ​មានគំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ដោះស្រាយ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដោយសារតែ​ភាព​ឆ្លាត​វៃ​នេះ​ទើប​មនុស្ស​អាច​ឆ្លងកាត់​យុគ​ធំ​ទាំង​៤​បាន​។​ដោយ​ក្នុងនោះ​មានដូចជា​៖ ១, សត្យ​យុគ ឬ យុគមាស (​មានកំណត់​ត្រឹម ១.៧២៨.០០០​ឆ្នាំ​។ យុគ​នេះ​មនុ​ស្សមាន​អាយុ​វែង និង​មាន​សេចក្ដីសុខ​ច្រើន​), ។​

២,​ត្រេ​តា​យុគ​ឬ​យុគប្រាក់​(​មានកំណត់​ត្រឹម​១.២៩៦.០០០​ឆ្នាំ​។​ពួក​មនុស្ស​ក្នុង​យុគ​នេះ​មាន​អាយុ​វែង​មធ្យម​ទាំង​សេចក្ដីសុខ​ក៏​មធ្យម​ដែរ​),៣​ទ្វា​បរ​យុគ​(​មានកំណត់​ត្រឹម​៨៦៤.០០០​ឆ្នាំ​។​យុគ​នេះ​មនុ​ស្សមាន​អាយុ​ខ្លី ហើយ​សេចក្ដីសុខ​ក៏​មិនសូវមាន​ដែរ​) និង​ទី ៤​គឺ​កលិយុគ (​យុគ​បច្ចុប្បន្ន កំណត់​ត្រឹម ៤៣២.០០០​ឆ្នាំ​។​មនុស្ស​រស់នៅក្នុង​យុគ​នេះ មាន​អាយុ​ខ្លី​ណាស់ សេចក្ដីសុខ​ក៏​កម្រ​មាន​។ ជា​យុគ​មួយ​ប្រកបដោយ​ជម្លោះ និង​ប្រកបដោយ​ទោស​)​។​

​យោងតាម​ការសិក្សា​ទៅលើ​ហ្វូ​ស៊ី​ល បាន​បង្ហាញថា បុព្វបុរស​របស់​មនុស្ស​ឈ្មោះថា Homo habilis ដែល​កើត​មុនគេ​បង្អស់ ព្រោះ​ហ្វូ​ស៊ី​ល​មួយ​នេះ មាន​អាយុកាល​ចាស់​ជាងគេ​បំផុត​រហូតដល់ ១.៩ លាន​ឆ្នាំ​។​Homohabilis​មាន​ខួរក្បាល​តូច​តែ​សមត្ថភាព​ខួរក្បាល​ខ្លាំង​ដែល​គេ​ជឿថា​ជា​អ្នកមាន​គំនិត​បង្កើត​សម្ភារ​ប្រើប្រាស់​អំពី​ថ្ម​។​

គេ​បាន​បង្កើត​ពូជ​អម្បូរ​របស់គេ​ទូទាំង​ទ្វីបអាហ្វ្រិក​ហើយ​រាលដាល​ដល់​អាស៊ី​និង​អ៊ឺ​រុ​ប​។​Homohabilis​ត្រូវបាន​គេ​សន្ម​ត់​តាមរយៈ​ហ្វូ​ស៊ី​ល​ថា មាន​មាឌតូច កម្ពស់​ពី ១​ម៉ែត្រ ទៅ​១.២​ម៉ែត្រ​និង​មាន​ទម្ងន់​ពី​២០​ទៅ​៣៧​គីឡូក្រាម​ហើយ​អម្បូរ​នេះ​មាន​សមត្ថភាព​អាច​ដើរ​បាន​ឆ្ងាយ​បំផុត​។​


​យោងតាម​បំណែក​ឆ្អឹង​ដែល​បាន​រកឃើញ​ពី​សំណាក់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ក្នុងនោះ​មានដូចជា​ឆ្អឹង​ដូចជា​ឆ្អឹងលលាដ៍ក្បាល​ឆ្អឹងថ្គាម​ដៃ​និង​ជើង​ត្រូវបាន​គេ​យកមក​ធ្វើ​នៅក្នុង​ឧបករណ៍​វិភាគ​បានបង្ហាញ​ឱ្យឃើញថា Homo habilis ៕​គេហទំព័រ​សា្កយ​ញូ​រៈ​KS​

rsc

Leave a Reply

Your email address will not be published. Required fields are marked *