ព័ត៌មានសង្គម

​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​យក​អំណោយ​ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​

​ព្រះវិហារ​៖​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​នៅ​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​បាន​នាំយក​អំណោយ​ផ្តល់ជូន​ស្ត្រី ខុង​សា​រេ​ន​អាយុ​៤២​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ខ្វះខាត​នៅ​ភូមិ​បុស្ស​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​។​

​នៅក្នុង​ឱកាស​នោះ​លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​ដែល​អភិបាលខេត្ត​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​

​ជាមួយនេះ​លោក​បាន​ផ្តាំផ្ញើ​សូមឱ្យ​ថែរក្សា​សុខភាព​ត្រូវមាន​អនាម័យ​និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​។​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​ទឹក​សុទ្ធ​,​ទឹកក្រូច​,​និង​ថវិកា​មួយចំនួន​៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *