Featured នយោបាយ ព័ត៌មានសង្គម

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​


​ភ្នំពេញ​៖ បន្ទាប់ពី​លទ្ធផល​ធ្វើតេស្ត «​អវិជ្ជមាន​កូ​វីដ​១៩» សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវឱ្យ​សម្តេច​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​របស់​សម្តេច​តេ​ជោ​ប្រកាស​លើ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​


​សម្តេច​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ករណី​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​មាន​កូ​វីដ​-១៩​ដែល​បាន​តេស្ត​ឃើញ​នៅ​ប្រទេស​ថៃ​មួយថ្ងៃ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​កម្ពុជា​បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នកមាន​ទំនាក់ទំនង​ទាំងអស់ ដើម្បី​យក​សំណាក​ទៅ ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។ ដោយឡែក​នៅផ្ទះ​សម្តេច និង​ភរិយា ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប​១៨​នាក់​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បញ្ជាក់ថា​អវិជ្ជមាន​ទាំងអស់​មិនមាន​អ្នកណា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​។​


​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ទោះបី​សម្តេច​មិនមាន​ឆ្លង​កូ​វីដ​១៩​ក្តី​តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវឱ្យ​សម្តេច​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សូម្បីតែ​ភរិយា​កូន​និង​ចៅ​ក៏​មិនអាច​ជួប​បានដែរ​។​ទន្ទឹមនឹងនេះ​សម្តេច​តេ​ជោ​បញ្ជាក់​បន្ថែមថា​ទោះ​ត្រូវ​អាក់ខាន​ចេញពីផ្ទះ​ដែលជា​ការតម្រូវ​របស់​គ្រូពេទ្យ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។​

តែ​សម្តេច​នៅតែ​បំពេញការងារ​ដោយ​ពិនិត្យ​សម្រេច​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ដដែល​។ សមាជិក​រាជរដ្ឋាភិបាល អភិបាលខេត្ត និង​មេបញ្ជាការ​កងកម្លាំង ប្រដាប់អាវុធ​នៅតែ​អាច​រាយ​ការ​ណ៏​ឬ សុំ​យោបល់​សម្តេច​បាន​ដដែល​។​

​គួរបញ្ជាក់​ផងដែរ​លោក​PeterSzijjarto​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​១៩​ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ដែល​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅក្នុងពេល​ទស្សនកិច្ច ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) តាម​ការកំណត់​របស់​ក្រសួង សុខាភិបាល​៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *