Featured កីឡា ព័ត៌មានអន្តរជាតិ

​ម៉ៃ​ថៃ​សាន់ ប្រកាសឡើង​សង្វៀន​ម្តងទៀត​ក្រោយពី​ប្រកួត​ត្រឹម​ស្មើ​ជាមួយ​Roy Jones Jr.

​អន្តរជាតិ​៖​អតីត​កំពូល​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​ម៉ៃ​ថៃ​សាន់​បាន​សំដែង​ការខកចិត្ត​នៅពេល​អាជ្ញាកណ្តាល បានប្រកាស​លទ្ធផល​ត្រឹម​ស្មើ ក្នុងការ​ប្រកួត​ជាពិសេស​ជាមួយ​អតីត​កីឡាករ Roy Jones Jer. កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ដែលមាន​ការ​ប្រកួត​៨​ទឹក​។​ថៃ​សាន់​បានប្រកាសថា​លោក​នឹង​ស្វះស្វែង សុំឱ្យ​មានការ​ប្រកួត​សារជាថ្មី​ទៀត​ជាមួយ​Jones​ដើម្បី​រកឱ្យឃើញ​ថា​អ្នកណា​ជា​អ្នកឈ្នះ​ពិតប្រាកដ​នាពេល​ខាងមុខនេះ​។​


​ម៉ៃ​ថៃ​សាន់​ដែល​ពេលនេះ​មាន​អាយុ​៥៤​ឆ្នាំ​បានបញ្ចប់​ពេលវេលា​ជា​កីឡាករ​អាជីព​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ​នោះ បាន​ឡើង​ប្រកួត​ជាពិសេស ជាមួយ Jones អាយុ​៥១​ឆ្នាំ ដែល​ការប្រកួត​នោះ ក៏មាន​លក្ខណៈ​ជាការ​សំដែង​ផងដែរ​។

​ការប្រកួត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទីក្រុង​ឡូ​ស​អង់​ហ្សឺ​ឡេស ដែល​ក្នុងពេលនោះ ក៏មាន​អតីត​កំពូល​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​បាន​ចូលរួម​ផងដែរ​ដូចជា​៖ David Haye, Lennox Lewis និង​លោក George Foreman ជាដើម​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *