ប្លែកៗ

​ក្រពើ​ស៊ី​ក្រពើ​

​រូបភាព​គួរឱ្យ​តក់ស្លុត​ជាច្រើន​បានបង្ហាញ​ពី​ក្រពើ​ទម្ងន់​ប្រមាណ​ជាង​៥៤៤​គីឡូក្រាម​ស៊ី​កូន​ក្រពើ​ក្រោយ​ពន្លិច​ចង្កូម​ស្រួច​ទាំង​បួន​របស់​វា​ទៅលើ​ដងខ្លួន​កូន​ក្រពើ​នោះ​។​ក្រពើ​ឈ្មោល​ស្ទាវ​ពេញកម្លាំង​នេះ​ត្រូវបាន​ថត​ជាប់​ពេល​កំពុង​វាយប្រហារ​កូន​ក្រពើ ដែល​ស្រែក​ទាំងអស់​សង្ឃឹម​។ ខណៈ​វា​ត្រូវបាន​ខាំ​គ្រវាត់​ឡើងលើ រួច​ស៊ី​ទាំង​រស់​។​

​អ្នក​ថតរូប​ឈ្មោះ ជេន បាត់​ធឺ អាយុ ៦៩ ឆ្នាំ​មកពី​ទីក្រុង​អាំ​ស្ទើ​ដាំ ប្រទេស​ហូ​ឡង់ បាន​ថតរូប​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​នៅ​ឧទ្យាន​ជាតិ​គ្រូ​ជើ ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​លោក​ជេន​និយាយថា​”​រំពេច​នោះ​យើង​ឃើញ​ក្រពើ​ធំ​ខាំ​ក្រពើ​តូច​។ ត្រឹម​១​នាទី វា​ចាប់​អូស​ចំណី​ពីលើ​គោក​ចុះទៅ​ស៊ីក្នុង​ទឹក​ដោយមាន​ចំណី​ក្នុង​មាត់​ស្រាប់ វា​បាន​ហែល​ទឹក​ចេញទៅ​បាត់​តែម្តង​”៕​រស្មី​កម្ពុជា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *