ព័ត៌មានសង្គម អប់រំ

អភិបាលខេត្តព្រះវិហារជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធា

ព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានថ្លែងប្រាប់កងទ័ពនៃតំបន់ប្រតិបត្តិការសឹករងខេត្តថា៖”ទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាការពារសុខសន្តិភាពដែលរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យបានជាដាច់ខាត”។

ថ្លែងដូច្នេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាដល់នាយទាហាននាយទាហានរងនិងពលទាហានរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រចាំឆ្នាំ២០២០នៅទីបញ្ជាការវរសេនាតូចលេខ១ស្ថិតក្នុងភូមិមហាផលឃុំឈានមុខស្រុកត្បែងមានជ័យកាលពីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២១។

លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិអគ្គមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ដែលបានជ្រោមជ្រែងដល់ការងារអាទិភាពគឺការងារហ្វឹកហ្វឺននេះ។សូមកោតសរសើរដល់មេបញ្ជការមេបញ្ជាការរងនាយនិងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារដែលបានអនុវត្តការងារនេះបានជោគជ័យ។


ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានផ្តល់ទឹកបរិសុទ្ធចំនួន១.០០០កេសនិងមី៥០០កេសសម្រាប់ឧបត្ថម្ភពលករវិលមកពីប្រទេសថៃ។


លោកបានផ្តាំផ្ញើត្រូវចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានទៀងទាត់ដោយលាងសម្អាតដៃនិងទឹកសាប៊ូទឹកអាល់កុលឫជែលនិងត្រូវពាក់ម៉ាស់ការពារពេលស្ថិតក្នុងទីប្រជុំជនដើម្បីការពារពីជំងឺកូវីដ១៩និងបានឧបត្ថម្ភទឹកបរិសុទ្ធ២០កេស ភេសជ្ជៈ២០កេសនិងថវិកា២លានរៀលផងដែរ៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *