សន្តិសុខ

ត្រាក់ទ័រ បើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់បាក់ជើងម្ខាង

ព្រះវិហារ៖ត្រាក់ទ័រមួយគ្រឿងបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសបាក់ជើងម្ខាង នៅលើកំណាត់ផ្លូវកៅស៊ូចូលទៅប្រាសាទកោះកេរក្នុងភូមិស្រយង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១។

សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចណ៍នេះ អ្នកបើកបរម៉ូតូមានស្ថានភាពស្រវឹងស្រា និងម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវហើយបានបុកជាមួយត្រាក់ទ័រមកចំពីមុខ ។អ្នកបើកបរត្រាក់ទ័រ ឈ្មោះ ខុំ បញ្ញា អាយុ១៩ឆ្នាំរស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។រីឯ អ្នកបើកបរម៉ូតូមានឈ្មោះ ពៅ ពុំ ភេទប្រុស អាយុ២៣ នៅភូមិ ស្ពានតូច ឃុំឬស្សីកល ស្រុកឆ្កែស្រែងខេត្តសៀមរាប ។

សមត្ថកិច្ចបានយកវត្ថុតាងទាំងពីរមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រយង់ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *