សន្តិសុខ

បើកត្រាក់ទ័របុកជាមួយម៉ូតូរបួសធ្ងន់ម្នាក់នៅស្រុករំដួល

ស្វាយរៀង៖អ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កពេលបត់ឆ្វេងបានជ្រុលទៅបុកជាមួយម៉ូតូបណ្តាលឱ្យរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១៣ក្នុងភូមិចកឃុំកំពង់ចកស្រុករំដួលកាលពីយប់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖បុរសដែលរងរបួសធ្ងន់មានឈ្មោះរឹម សាវ៉ន អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងធំឃុំអង្គប្រស្រែស្រុករមាសហែក ខេត្តស្វាយរៀង។ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង១K-២១០២។ចំណែកអ្នកបើកត្រាក់ទ័របានរត់គេចខ្លួនបាត់តែគេស្គាល់មានឈ្មោះ អៀងប៊ុនឡុងអាយុ១៩ឆ្នាំរស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *