កម្សាន្ត

តួ​ខ្មោច​ក្នុង​រឿង”​ថេ​ក​ចុងក្រោយ​”ជា​ស្រី​ស្អាត​ក្នុង​វិស័យ​ដើរ​ម៉ូត

ភ្នំពេញ​៖តួ​ខ្មោច​ក្នុង​រឿង“​ថេ​ក​ចុងក្រោយ​”របស់ផលិតកម្មអិលឌីដែលបានដាក់បញ្ចាំងហើយនោះការ

ពិតជា​ស្រី​ស្អាតតារា​បង្ហាញ​ម៉ូ​ដែល​ក្នុង​វិស័យ​ដើរ​ម៉ូត​ម្នាក់​។ខ្មោច​ស្រី​ដែល​តាម​លង​ប​ង្លា​ច​ឱ្យ​ភ័យ​រន្ធត់​តាំងពី​ដើមរឿង​មក។ “​ថេ​ក​ចុងក្រោយ​”​ការពិត​តួ​ស្រីមាន​ឈ្មោះថា “​អេ​ឡា​” ឈ្មោះ​ពិត​គឺ មុន្នី វ៉ាន់​ច័ន្ទ​ពិសី ជាតា​រា​ម៉ូ​ដែល​ម្នាក់​កំពុង​បោះជំហាន មានកេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​។

​កញ្ញា អេ​ឡា បាន​ប្រាប់ថា ដំបូង​ឡើយ​នាង​មាន​អារម្មណ៍​ខ្លាច និង ស្ទើរតែ​មិន​ចង់​ថត​រឿងនេះ ឡើយ​ព្រោះ​សាច់រឿង​ជា​ខ្មោច មានការ​ពិបាក មាន​ប្លង់​ថត​នៅ​កន្លែង​ពិបាកៗ​ច្រើន​។ ប៉ុន្តែ ក្រោយពី​នាង​បាន​អាន​សាច់​ចប់​ហើយ មើលឃើញ​រឿងនេះ​ល្អទើប​នាង​ដាក់ចិត្ត​ខំប្រឹង​ឱ្យ​ចប់បើទោះបីជា​រឿង​មើលទៅ​គួរឱ្យខ្លាច​យ៉ាង​ក៏ដោយ​។ ពេល​ថត​រឿងនេះ​គ្មាន​ជួប​ខ្មោច​ពិតៗ អ្វី​ឡើយគ្រាន់តែ​ថត​ចប់​នាងរ​ត់ទៅ​ព្រះសង្ឃ ស្រោច​ទឹក​និង​ធ្វើបុណ្យ​ទៅវិញ​។

​តារា​ស្រី​រូបនេះ​បាន​បញ្ជាក់ថា នាង​កើត​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ភ្នំពេញ បច្ចុប្បន្ននេះ​មាន​វ័យ ២៣​ឆ្នាំ​។នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់​តាំង​ឆ្នាំ​២០១៦​មក​ដោយ​ផ្តើមចេញពី​អ្នក​បង្ហាញ ម៉ូត​។

សម្រាប់​ក្នុង​វិស័យ​ភាពយន្ត​នេះ នាង​ទើបតែ​ចាប់​ឈាន​ជើង​ចូល​សម្តែង​ក្នុង​ឆ្នាំ​២០១៩ ហើយ​លេច​មុខមាត់​ក្នុង​ឆ្នាំ​២០២០​នេះ​តែម្តង​។ រឿង “​ថេ​ក​ចុងក្រោយ​” នេះ​ជា​រឿង​ទី​មួយសម្រាប់ នាង​ដែល​បាន​ចូលប្រឡូក ហើយ​រឿង​ទី​១​ថត​ប៉ះចំ​រឿង​ខ្មោច​តែម្តង​។ កន្លងមក​នាង​ធ្លាប់តែ ថត​រឿង​ខ្លីៗ រឿង​បែប​អប់រំ ប៉ុណ្ណោះ ។

​សូមបញ្ជាក់ថា ផលិតកម្ម​អិ​ល​ឌី (LD Picture)​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​ភាពយន្ត ខ្នាត​ធំ​រឿង “​នាឡិកា​ដាស់​វិញ្ញាណ​”​អ្នកនិពន្ធ​វ័យក្មេង​លោក នួន ម៉ូ​លីន​បាន​បញ្ចេញស្នាដៃ​ថ្មី របស់ខ្លួន ភាពយន្ត​បែប​ភ័យរន្ធត់ និង​អប់រំ​គឺ​រឿង “​ថេ​ក​ចុងក្រោយ​” រឿងនេះ​បានប្រកាស សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវកា ក្រោម​វត្តមាន​ផលិតករ​សិល្បករ​ជាច្រើន​កុះករ​ចូលរួម កាលពី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១៕បូ​រិ​ន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *