Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

រកឃើញអ្នកកើតកូវីដម្នាក់ទៀតនៅខណ្ឌឬស្សីកែវដែលស្នាក់នៅផ្ទះជាមួយសុគន្ធនីសា

ភ្នំពេញ៖ ក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ម្នាក់ទៀត នោះគឺស្ត្រីវ័យ២២ឆ្នាំ ដែលរស់នៅជាមួយតារាចម្រៀង សុគន្ធ នីសា ស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២១។

លោក ជា ពិសីប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អ្នកសារព័ត៌មានឱ្យបានដឹងថា៖អាជ្ញាធររបស់លោក សហការជាមួយក្រុមការងារក្រសួងសុខាភិបាលបានមកយកស្រ្តីម្នាក់អាយុ២២ឆ្នាំទៅសម្រាកព្យាបាលនៅ The Great Duke ក្រោយមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។

លោកជាពិសីបានឱ្យដឹងទៀតថា៖អ្នកដែលពាក់ព័ន្ធក្នុងផ្ទះដ៏ទៃទៀតកំពុងបន្តធ្វើចត្តាឡីស័កហើយបានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន។សូមបញ្ជាក់ថាតារាចម្រៀងប្រចាំទូរទស្សន៍ហង្សមាស សុគន្ធ នីសា អាយុ៣៨ឆ្នាំ បានរកឃើញថាវិជ្ជមានកូវីដ១៩ ហើយត្រូវបញ្ជូនទៅព្យាបាលនៅThe Great Duke កាលពីប៉ុន្មានថ្ងៃមុននេះ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *