Featured ព័ត៌មានសង្គម វប្បធម៌ សុខាភិបាល

ផ្អាកជួបជុំថ្វាយបង្គំនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស

ភ្នំពេញ​៖ ដើម្បីចូលរួម​បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» លោក សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាអីស្លាមកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានចេញសសេចក្តីណែនាំ ស្តីពីការផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស។

លោកឧកញា សុះកុំរី

 

នៅក្នុងលិខិតខាងលើនេះ ក៏បានណែនាំដល់លោក អ៊ីម៉ាំ ហាកឹម លោកគ្រូ-អ្នកគ្រូ និងសាសនិអីស្លាមទូទាំងប្រទេសត្រូវចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អ។គោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាដើម។បើចង់ដឹងច្បាស់សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីណែនាំរបស់គណដឹកៈនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា​ ខាងក្រោមនេះ៖

rsc

Leave a Reply

Your email address will not be published. Required fields are marked *