Featured ព័ត៌មានអន្តរជាតិ

យន្តហោះយោធាចិនចំនួន២០គ្រឿងចូលទៅកោះតៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៖កោះតៃវ៉ាន់និយាយថា យន្តហោះយោធាចិន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ ។វាជាចំនួនច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃគិតចាប់តាំងពីខែកញ្ញា នៅពេលដែលក្រសួងការពារជាតិតៃវ៉ាន់ចាប់ផ្តើមប្រកាសទិន្នន័យនាពេលបច្ចុប្បន្នដែលមិនធ្លាប់មាននេះ ។

មន្ត្រីក្រសួងនិយាយថា កងកម្លាំងនោះរួមមានយន្ដហោះចម្បាំង ១២ គ្រឿង យន្តហោះទម្លាក់គ្រាប់បែក ៤ គ្រឿង និងយន្ដហោះល្បាត ២ គ្រឿង ។ពួកគេនិយាយថា យន្តហោះយោធាចិនជាធម្មតាធ្វើដំណើរត្រឡប់ទៅវិញ បន្ទាប់ពីទៅដល់ដែនទឹកភាគនិរតីនៃកោះតៃវ៉ាន់ ប៉ុន្តែខ្លះទៀតបានធ្វើដំណើរទៅមុខទៀតដោយឆ្លងកាត់ដែនទឹក Bashi Channel រវាងកោះតៃវ៉ាន់ និងហ្វីលីពីន ។

ប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់និយាយថា សកម្មភាពរបស់ចិនគឺឆ្លើយតបនឹងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងតៃវ៉ាន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ ៕ប្រែសម្រួលដោយ ៖ ជីវ័ន្តប្រភព ៖ NHK

rsc

Leave a Reply

Your email address will not be published. Required fields are marked *