Featured នយោបាយ ព័ត៌មានសង្គម

សម្តេច​តេ​ជោ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំងយប់ក្រោយពីចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន

ភ្នំពេញ៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា៖​នៅពេលនេះ​ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើដំណើរ​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​ជាមួយ​មេដឹកនាំ​អាស៊ាន​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ​២០២១​។

សម្តេចបាន​បញ្ជាក់ថា​៖ក្រៅពី​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​មេដឹកនាំ​អាស៊ាន​ខ្ញុំ​ក៏បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​។ នៅក្នុង​កិច្ចប្រជុំ​ពិសេស​ថ្ងៃនេះ​មេដឹកនាំ​អាស៊ាន​បាន នាំគ្នា​ពិភាក្សា​ទៅលើ​ការជំរុញ​ការកសាង​សហគមន៍​អាស៊ាន​រួមទាំង​គំនិត​ផ្ដួចផ្ដើម​នានា​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​កិច្ចប្រឹងប្រែង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​។ ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូរ​ក្រៅ​តំបន់ និង​ការវិវត្ត​នៃ​ស្ថានការណ៍​អន្តរជាតិ និង​ក្នុង​តំបន់​ដែលជា​ផលប្រយោជន៍ និង​ការបារម្ភ​រួម​។​

​សម្តេច​បន្តថា ខ្ញុំ​រីករាយ​ចំពោះ​លទ្ធផល​ល្អ​នៃ​ជំនួប​ប្រជុំ​ពិសេស​ថ្ងៃនេះ ដែល​បាន​ពង្រឹង​នូវ​សន្តិភាព​, ស្ថិរភាព និង​វឌ្ឍនភាព​ក្នុង​តំបន់​ដែលជា​បំណងប្រាថ្នា​នៃ​អាស៊ាន​ទាំងមូល​។​នៅពេល​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ល្ងាច​នេះ​ខ្ញុំ​និង​គណៈប្រតិភូ​នឹង​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​កូ​វីដ​១៩​តែម្ដង​។​ពេលទៅដល់​គេហដ្ឋាន​នឹងធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​។

​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយបាន​រស់នៅ​ក្នុងផ្ទះ និង​អនុវត្ត​វិធានការ​ការពារ​កូ​វីដ​-១៩ បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល​៕​ដោយៈតារារិទ្ធ

rsc

Leave a Reply

Your email address will not be published. Required fields are marked *