ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ក្នុងខណ្ឌសែនសុខមានតែតំបន់លឿងនិងតំបន់លឿងទុំ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌបានបិទខ្ទប់តំបន់លឿងទុំ និងដាក់កម្លាំងចម្រុះយាមប្រចាំការយ៉ាងតឹងរឹងគ្រប់ច្រកផ្លូវចេញចូល ដោយតំបន់លឿងទុំ មាន៖ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង ។ប្រជាពលរដ្ឋនិងចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឱ្យបានល្អប្រសើរ។

តំបន់លឿង មាន៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ដោយបងប្អូនធ្វើដំណើរទៅមកបានធម្មតា ដោយត្រូវការពារអោយបានល្អប្រសើរ ។សូមបងប្អូនការពារខ្លួនឱ្យបានល្អ និងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នានិងចូលរួមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលជាពិសេសអនុវត្តវិធានការ៣ការពារ៣កុំឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា, ក្នុងមូលដ្ឋានខណ្ឌសែនសុខ មានសង្កាត់ចំនួន៦សង្កាត់ ក្នុងនោះ ៣សង្កាត់ត្រូវកំណត់ជាតំបន់លឿងទុំ និង ៣សង្កាត់ទៀតជាតំបន់លឿង៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *