Featured ព័ត៌មានអន្តរជាតិ

កូវីដ១៩៖ថ្ងៃនេះឥណ្ឌារាយការណ៍ពីករណីស្លាប់ច្រើនបំផុតមិនធ្លាប់មានខណៈអ្នកឆ្លងថ្មីជាង២៦ម៉ឺននាក់ទៀត

អន្តរជាតិ(ញូដេលី)៖នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ឥណ្ឌាមានអ្នកជំងឺ COVID-19 រហូតដល់ ៤,៥២៩នាក់ទៀតបានបាត់បង់ជីវិត ដែលជាករណីស្លាប់ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់បានជួបប្រទះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងពេលដដែលនេះ ឥណ្ឌាក៏ប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ប្រមាណ២៦៧,៣៣៤នាក់ទៀត ឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជិត ២៥,៥០០,០០០ករណី។ ក្នុងនោះអ្នកស្លាប់កើនដល់ ២៨៣,២៤៨នាក់ និងជាសះស្បើយជិត ២២លាននាក់ ខណៈអ្នកជំងឺ ៣.២២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

ទោះបីជាករណីឆ្លងប្រចាំថ្ងៃ ហាក់ធ្លាក់ចុះជាបណ្តើរៗវិញ អំឡុងមួយសប្តាហ៍កន្លងមកនេះមែន ប៉ុន្តែមន្ត្រីជំនាញអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការធ្វើតេស្តនៅតាមទីជនបទនៅឥណ្ឌា កំពុងមានភាពខ្វះចន្លោះខ្លាំងនៅឡើយ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងពិតប្រាកដ មិនទាន់ត្រូវបានរកឃើញ៕ដោយ៖សហការី

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *