ព័ត៌មានសង្គម សន្តិសុខ

ក្រុមការងារសង្គ្រោះជួយប្តីនិងប្រពន្ធរលាកភ្លើងដោយផ្ទុះកំប៉ុងហ្គ័សបញ្ជូនមកមន្ទីរពេទ្យ

ព្រះសហនុ៖ លោក ទៀ វិចិត្រសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២១  បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកប្តីនិងប្រពន្ធដែលរងគ្រោះរលាកភ្លើងដោយសារផ្ទុះកំប៉ុងហ្គ័ស បញ្ជូនមកមន្ទីរពេទ្យខេត្តព្រះសីហនុ។

លោក ទៀ វិចិត្របានឱ្យដឹងថា៖ស្រ្តីជនរងគ្រោះជាប្រពន្ធឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំជាកម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួន។ប្ដីឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំជាកម្មករបឹងហ្គាឡូ រងបួសឆេះជើងពីរនាក់រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សម្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា៖មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គ័សឆាបកាដុងសាំងក៏រាលដាលឆេះជនរងគ្រោះ២នាក់តែម្តង។បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោក ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿនដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព ៕ដោយ៖ដែនសមុទ្រ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *