ព័ត៌មានសង្គម សន្តិសុខ

៧ថ្ងៃឱ្យអ្នកនៅលើផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយតាមដងទន្លេបាសាក់ត្រូវរុះរើបន្ទាន់

ភ្នំពេញ៖អាជ្ញាធរខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១បានចុះពិនិត្យនិងចែកជូនសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី,ផ្ទះបណ្តែតទឹក,ទូកតូច,ធំនិងសំណង់មិនរៀបរយលើផ្ទៃទន្លេត្រូវរុះរើចេញជាបន្ទាន់។

ក្នុងខណ្ឌច្បារអំពៅមានទីតាំងបែចិញ្ចឹមត្រី,ផ្ទះបណ្តែតទឹកចំនួន៣ទីតាំង។ទី១៖នៅមុខវត្តព្រែកប្រាក្នុងសង្កាត់ព្រែកប្រាព្រំប្រទល់សង្កាត់ព្រែកថ្មីមានបែចិញ្ចឹមត្រីផ្ទះបណ្តែតទឹកច្រើនជាងគេ។ទី២នៅមាត់ទន្លេបាសាក់ភូមិដើមចាន់សង្កាត់ច្បារអំពៅទី២មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេនិងទី៣នៅម្តុំដៃទន្លេមេគង្គក្រោមក្នុងសង្កាត់ព្រែកឯងនិងសង្កាត់ក្បាលកោះ។

សូមបញ្ជាក់ថា៖លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានកំណត់ទុក រយៈពេល១សប្តាហ៍ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រីផ្ទះបណ្តែតទឹកផ្ទះទូកតូចៗនិងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង។បើមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទេអាជ្ញធរ នឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវ រាល់ការខូតខាតឡើយ៕ដោយ៖ចំប៉ី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *