សន្តិសុខ

ចាប់ជនជាតិប្រេស៊ីលម្នាក់រត់ចេញពីកន្លែងព្យាបាលជំងឺកូវីដនៅមន្ទីរពេទ្យរបេង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកងជាមួយអាវុធហត្ថចំការមន និងអាវុធហត្ថខណ្ឌ៧មករាបានតាមចាប់បុរសជនជាតិប្រេស៊ីល(ស្បែកខ្មៅ)ម្នាក់ដែលវិជ្ជមានជំងឺកូវីដ១៩ ក្រោយពេលដែលរូបគេឡើងរបងព្យាយាមរត់គេចចេញពីកន្លែងព្យាបាលនៃមន្ទីរពេទ្យរបេង។

សមត្ថកិច្ចបានបញ្ជាក់ថា៖ករណីនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី២០ខែ មិថុនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យព្យាបាលរបេងនិងហង់សិន ផ្លូវលេខ ២៨៨ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

មន្ត្រីអាវុធហត្ថម្នាក់បានឱ្យដឹងថា៖បុរសជនជាតិស្បែកខ្មៅរូបនេះឈ្មោះ គ្រីស្ទីនណូ សាន់តូស ភេទប្រុស អាយុ ៣៣ឆ្នាំកាន់លិខិតឆ្លងដែនលេខ6B20B194បានព្យាយាមរត់គេចខ្លួនពីកន្លែងព្យាបាលជំងឺកូវីដ19 នៅមន្ទីររបេង។បុរសស្បែកខ្មៅជនជាតិប្រេស៊ីលនេះបានលួចផ្លោះរបងរត់ចេញទៅខាងក្រៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្ដង។នៅល្ងាចថ្ងៃដដែលបានដេញតាមចាប់ខ្លួនបានមកវិញនៅម្តុំខាងមុខរោងកុនគិរីរម្យ៕ចំប៉ី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *