សន្តិសុខ

ជិះម៉ូតូបុករថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់លើផ្លូវជាតិលេខ៤

ព្រះសីហនុ៖បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់នៅលើ ផ្លូវជាតិលេខ៤ម្តុំឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុកាលពីយប់ថ្ងៃ២២ខែមិថុនា ឆ្នាំ២០២១។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះមានម៉ូតូម៉ាកហុងគ្មានផ្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ជាង២០ឆ្នាំ។ជិះមកដល់ត្រង់កន្លែងកើតហេតុស្រាប់តែបុករថយន្ត ម៉ាកហីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ 2AZ-5287ចំពីមុខពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូស្លាប់តែម្តង ។

បន្ទាប់មកសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបរនិងកសាងសំណុំរឿងតាមនីតិវិធីផ្លូវច្បាប់។ចំណែកសពសមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *