Featured ព័ត៌មានសង្គម អប់រំ

វាលគ្មឹន៤រូបចូលខ្លួនបកស្រាយប្រធានបទ “​ការគោរព​សិទ្ធិ​ឯកជន​” នៅ​ព្រឹកនេះ

ភ្នំពេញ​៖​ក្លិប​អ្នកកាសែត​កម្ពុជា​(​ក​.​អ​.​ក​)​ នឹង​បើក​វេទិកា​ពិភាក្សា​សារពត៌មាន​តាមរយៈ​ហ្សូ​ម (Zoom meeting)​ក្រោម​ប្រធានបទ “​ការគោរព​សិទ្ធិ​ឯកជន​”ដែល​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​ចាប់ពី​ម៉ោង​៨៖៣០​នាទី​ព្រឹក​ដល់​ម៉ោង​១១,៣០​នាទី​ថ្ងៃត្រង់​។

នៅក្នុង​វេទិកា​នេះ​មាន​វាល​គ្មឹ​ន​សំខាន់ៗ​ចំនួន៤​រូប​ចូលរួម​ក្នុងនោះ​មាន​វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​,​លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​,​លោក ប៉ែន បូ​ណា ប្រធាន​ ក្លិប​អ្នកកាសែត​កម្ពុជានិង លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា ។​

នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ឱ្យ​ដឹងថា​៖​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ​ដើម្បី​ផ្ដល់ឱកាស​ដល់​អ្នក​សារព័ត៌មាន​បាន​ស្វែងយល់​ឱ្យកាន់តែស៊ីជម្រៅ​ថែមទៀត​អំពី​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់​ព័​ន្ធ​និង​សិទ្ធិ​បុគ្គល​ឯកជន​រួមទាំង​ធាតុ​ផ្សំ​បទល្មើស​ដែល​អាច​នឹង​ឈានដល់​ការ​ប្តឹងផ្តល់​ពីបទ​បរិហាកេរ្តិ៍ប្រឈមការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ខណៈដែល​កន្លងមក​អ្នកសារព័ត៌មាន​មួយចំនួន​តែង​ជួបប្រទះ​នៅពេល​យក​ព័ត៌មាន​និង​ផ្សាយ​ព័ត៌មាន ។​

តាម​កម្មវិធី​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែង​បើក​កម្មវិធី​ដោយ​លើកឡើង​ពី​«​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សិទ្ធិ​ឯកជន​នៅ​កម្ពុជា​»​។ បន្ទាប់មក​គឺ​ចំណាប់អារម្មណ៍​របស់ លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ស្តីពី «​ករណី​នៅ​ប្រទេស​ជប៉ុន​និង​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​» ។

ចំណាប់អារម្មណ៍ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​ស្តីពី​៖«​ការអនុវត្ត​ច្បាប់ និង សិទ្ធិ​ឯកជន​» ។​ចំណាប់​អារ​ម្ម ណ៍​របស់លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​ស្តីពី ៖ «​វិសាលភាព​នៃ​សិទ្ធិ​ឯកជន​និង​ក្របខណ្ឌ​ច្បាប់​» និង ចុងក្រោយ​គឺ សំណួរ​-​ចម្លើយ ។

​ក្លិប​អ្នកកាសែត​កម​ម្ពុ​ជា​យល់ឃើញថា​វេទិកា​ពិភាក្សា​នេះ​មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា និង បាន​សុំ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​នៅក្នុង​វេទិកា នេះ​ ៕ដោយៈតារារិទ្ធ

rsc

Leave a Reply

Your email address will not be published. Required fields are marked *