ព័ត៌មានសង្គម សន្តិសុខ

ចាប់បានហើយក្រុមដែលកាប់យុវជនម្នាក់ស្លាប់ម្នាក់ទៀតរបួសធ្ងន់កាលពី៣ថ្ងៃមុន

កោះកុង៖នគរបាលក្រុងខេមរភូមិន្ទនិងនគរបាលព្រហ្មទណ្ឌខេត្តចាប់បានហើយក្រុមជនដៃដល់ដែលកាប់ប្រហារលើយុវជនម្នាក់ឱ្យស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់កាលពី៣ថ្ងៃមុន។

លោក យស់ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទបានឱ្យដឹងថាជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ក្រោយពួកគេប្រដាប់ដោយកាំបិតផ្គាក់កាប់យុវជនម្នាក់ឱ្យស្លាប់និងរបួសធ្ងន់ម្នាក់នៅមុខសាលាខេមរសាមគ្គីក្នុងភូមិ៣សង្កាត់ដងទង់ក្រុងខេមរភូមិន្ទកាលពីម៉ោងជាង១០យប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១កន្លងទៅ។

ក្រុមជនដៃដល់ចំនួន១០នាក់នេះមានអាយុពី១៥ឆ្នាំដល់២១ឆ្នាំរស់នៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។លោកអធិការបានបន្តថា ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូត ម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿង កាំបិតផ្គាក់២ដើម ស្បែកជើង៣គូ។បច្ចុប្បន្នជនសង្ស័យទាំង១០នាក់រួមនិងវត្ថុតាងកម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *